ព័ត៌មានអន្ដរជាតិ
សាលានៅឥណ្ឌូណេស៊ីបាក់រលំ ស្លាប់សិស្សម្នាក់ និងជាប់ក្រោមអគារ៦៥នាក់
ក្រុមអ្នកជួយសង្គ្រោះកំពុងធ្វើការរំដោះសិស្ស ៦៥នាក់ដែលត្រូវបានគេជឿថាជាប់នៅក្រោមគំនរបាក់បែកនៃអគារដែលដួលរលំនៅសាលា Al Khoziny Islamic Boarding School ក្នុងទីក្រុង Sidoarjo ខេត្តជ្វាខាងកើត ប្រទេសឥណ្ឌូណេស៊ី។

ការបាក់រលំអគារសាលារៀននេះ បានកើតឡើងក្នុងអំឡុងពេលអធិស្ឋាននាពេលរសៀលនៅថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០២៥។ សិស្សប្រុសម្នាក់អាយុ១៣ឆ្នាំ ត្រូវបានបញ្ជាក់ថាបានស្លាប់ និង ៩៩នាក់ផ្សេងទៀតបានរងរបួស។ អ្នករបួសខ្លះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
សិស្ស ៦៥នាក់ដែលជាប់ក្រោមគំនរបែកបាក់ ភាគច្រើនជាក្មេងប្រុសអាយុពី ១២ ទៅ ១៧ឆ្នាំ។ ក្រុមអ្នកជួយសង្គ្រោះបាននិងកំពុងផ្គត់ផ្គង់អុកស៊ីសែន និងទឹកដល់ពួកគេ ដើម្បីរក្សាពួកគេឲ្យនៅមានជីវិត។
អគារដែលជាសាលបន់ស្រន់ចាស់កម្ពស់ពីរជាន់ បានបាក់រលំ ខណៈដែលជាន់ថ្មីចំនួនពីរកំពុងត្រូវបានសាងសង់បន្ថែមដោយគ្មានលិខិតអនុញ្ញាត។ ប៉ូលិសជឿថា គ្រឹះមិនអាចទ្រទ្រង់ទម្ងន់បន្ថែមបានទេ អំឡុងពេលដំណើរការសាងសង់។
អ្នកជួយសង្គ្រោះរាប់រយនាក់ រួមទាំងប៉ូលិស និងទាហានកំពុងស្ថិតនៅកន្លែងកើតហេតុ។ បន្ទះបេតុងដ៏ធ្ងន់ និងរចនាសម្ព័ន្ធដ៏ចាស់ឆ្នាំរបស់អគារ បានធ្វើឲ្យប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះមានការលំបាក និងគ្រោះថ្នាក់ខ្លាំង៕

ដោយ៖ ឈាង
-
កីឡា១២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


