ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនទទួលបាន ២ពាន់លានអឺរ៉ូសម្រាប់ផលិតកម្មដ្រូនពី EU
ប្រធានសហភាពអឺរ៉ុប លោកស្រី Ursula von der Leyen បានប្រាប់ឲ្យដឹងថា ពាក់កណ្តាលនៃទឹកប្រាក់ចំនួន ៤ពាន់លានអឺរ៉ូដែលទើបផ្ទេរទៅអ៊ុយក្រែនដោយសហភាពអឺរ៉ុប នឹងត្រូវប្រើប្រាស់នៅក្នុងផលិតកម្មដ្រូន។

យោងតាមការចុះផ្សាយរបស់ Politico កាលពីថ្ងៃទី១ខែតុលាឆ្នាំ២០២៥ ថ្លែងនៅមុនកិច្ចប្រជុំកំពូលក្រុមប្រឹក្សាអឺរ៉ុបក្រៅផ្លូវការនៅទីក្រុង Copenhagen លោកស្រី von der Leyen បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្កើនសមត្ថភាពយោធារបស់ទីក្រុងកៀវ ដោយគូសបញ្ជាក់ទស្សនៈរបស់ប្លុកអំពីអ៊ុយក្រែនថាជា«ខ្សែការពារទីមួយរបស់អឺរ៉ុប»។
លោកស្រីបានលើកឡើងថា «ប្រសិនបើយើងទាំងអស់គ្នាយល់ស្របថា អ៊ុយក្រែនគឺជាខ្សែការពារទីមួយរបស់យើង យើងត្រូវពង្រឹងការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន។ វាគឺសម្រាប់តែហេតុផលនេះទើបថ្ងៃនេះយើងកំពុងបែងចែក៤ពាន់លានអឺរ៉ូដល់អ៊ុយក្រែន»។
ប្រាក់ដែលផ្ដល់ឲ្យអ៊ុយក្រែននេះ គឺជាផ្នែកមួយនៃកម្មវិធី«ERA (Extraordinary Revenue Acceleration)» សម្រាប់អ៊ុយក្រែនរបស់ក្រុមប្រទេស G7 ដែលប្រើប្រាស់ប្រាក់កម្ចីដែលទាញចេញពីទ្រព្យសម្បត្តិដែលត្រូវបានបង្កករបស់រុស្ស៊ី។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងផ្តល់ទឹកប្រាក់រហូតដល់ ៥០ពាន់លានដុល្លារ ដោយមានជិត ២៨ពាន់លានដុល្លារត្រូវបានបញ្ចេញរួចហើយនៅចន្លោះឆ្នាំ២០២៤ និង ២០២៥ ដោយបណ្ដាប្រទេសសហភាពអឺរ៉ុប និង G7៕
ដោយ៖ ឈាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


