សុខភាព
អ្នកនិយមផឹកកាហ្វេ មកមើលឥទ្ធិពលសំខាន់ពីភេសជ្ជៈមួយនេះ
អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យជុងអាន ប្រទេសកូរ៉េ សហការជាមួយទីភ្នាក់ងារត្រួតពិនិត្យនិងការពារជំងឺ បានធ្វើការសិក្សាថ្មីមួយដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងការចេញផ្សាយចុងក្រោយបង្អស់នៃទស្សនាវដ្ដីអាហារូបត្ថម្ភនិងបណ្ឌិតសភាវិទ្យាសាស្ត្រ។ ដោយការស្រាវជ្រាវនេះបានធ្វើជាពិសេសទៅលើប្រជាជនរបស់ពួកគេ ការសិក្សានេះមានគោលបំណងស្វែងយល់ឲ្យកាន់តែច្បាស់ពីការផ្សារភ្ជាប់គ្នារវាងការប្រើប្រាស់កាហ្វេ និងផលប៉ះពាល់សុខភាពដែលទាក់ទងនឹងការស្លាប់។

ការសិក្សានេះមានការចូលរួមពីមនុស្ស ១១០,៩២០ នាក់ មានអាយុលើសពី ៤០ ឆ្នាំ ដែលមិនត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺទឹកនោមផ្អែម ជំងឺមហារីកឬជំងឺសរសៃឈាមបេះដូង។ អ្នកស្រាវជ្រាវបានតាមដានការទទួលទានកាហ្វេប្រចាំថ្ងៃរបស់អ្នកចូលរួម និងអត្រាមរណភាពរបស់ពួកគេជាមធ្យម ៩.១ ឆ្នាំ។

លទ្ធផលនៃការសិក្សានេះ បើយោងតាមកាសែតកូរ៉េ Herald បានលើកឡើងថា ហានិភ័យនៃការស្លាប់ពីបុព្វហេតុទាំងអស់បានធ្លាក់ចុះ ២១ ភាគរយ ចំពោះអ្នកចូលរួមផឹកកាហ្វេច្រើនជាង ៣ ពែងក្នុងមួយថ្ងៃ ។ លើសពីនេះទៅទៀត កាហ្វេមានទំនាក់ទំនងយ៉ាងសំខាន់ជាមួយនឹងការកាត់បន្ថយជំងឺសរសៃឈាមបេះដូង។ កាហ្វេមួយកែវក្នុងមួយថ្ងៃត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះនៃការស្លាប់ ដោយសារជំងឺទាក់ទងនឹងបេះដូង ៤២ ភាគរយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ពិតអត់ ផឹកកាហ្វេរាល់ថ្ងៃធ្វើឲ្យចំណង់ផ្លូវភេទធ្លាក់ចុះ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


