សុខភាព
តើអាចពុលចំណីអាហារឬទេ ក្រោយកាត់ថង់ប្រមាត់ចេញ?
១) ថង់ទឹកប្រមាត់ជាអ្វី? មានមុខងារអ្វីខ្លះ?
– ថង់ទឹកប្រម៉ាត់ ជាសរីរាង្គ ដូចជាថង់តូចមួយនៅជាប់នឹងថ្លើម ប្រវែងជាមធ្យម ១០សង់ទីម៉ែត្រ តភ្ជាប់ទៅផ្លូវទឹកប្រមាត់ ដែលហូរពីថ្លើមទៅពោះវៀន (Canal du cholédoque)។
– វាមានមុខងារជាកន្លែងផ្ទុកទឹកប្រមាត់បម្រុង ដែលបញ្ចេញដោយថ្លើម។ ទឹកប្រម៉ាត់នេះ មានមុខងារជួយសម្រួលបន្ថែមដល់ការរំលាយអាហារ និងសារធាតុខ្លាញ់មួយចំនួន។
២) មូលហេតុ ឈានដល់ការកាត់ថង់ទឹកប្រមាត់៖
– ការរលាកថង់ទឹកប្រម៉ាត់ដោយមេរោគ ឬដុំគ្រួស (Cholécystite alithiasique ou lithiasique )
– ដុះគ្រួសនៅផ្លូវទឹកប្រម៉ាត់ចម្បង (Calculs des voies biliaires principales)
– ការដុះដុំសាច់ (Polype vésiculaire)
– ជំងឺមហារីកថង់ទឹកប្រម៉ាត់ (Cancer de la vésiculaire biliaire)

៣) តើមានអ្វីកើតឡើងបន្ទាប់ពីកាត់ថង់ទឹកប្រម៉ាត់ចេញ (Cholécystectomie) ?
– ក្រោយពីកាត់ថង់ទឹកប្រមាត់ចេញ ថ្លើមនៅតែបញ្ចេញទឹកប្រម៉ាត់ដូចធម្មតា ទៅកាន់ពោះវៀន ដើម្បីរំលាយអាហារ។ គ្រាន់តែគ្មានការបម្រុងទុកប៉ុណ្ណោះ។

– បន្ទាប់ពីកាត់ថង់ទឹកប្រមាត់ចេញ ខ្លួនយើងបានបង្កើតបាតុភូតសម្របសម្រួលមួយឡើង (Phénomène de compensation) ។ ផ្លូវទឹកប្រម៉ាត់ ដែលភ្ជាប់ពីថ្លើមទៅពោះវៀន រីកធំជាងមុនបន្តិច ដើម្បីឆ្លើយតបទៅនឹងបាតុភូតនេះ។
បញ្ជាក់៖ អ្នកជំងឺគ្រប់រូប ក្រោយពីកាត់ថង់ទឹកប្រមាត់ចេញ គាត់អាចបរិភោគចំណីអាហារបានដូចធម្មតា ដោយគ្មានការពុល ឬផលប៉ះពាល់អ្វីផ្សេងឡើយ។

ប្រសិនបើលោកអ្នក មានបំណងទទួលបានព័ត៌មានលំអិតបន្ថែម អំពីជំងឺនៅថង់ទឹកប្រមាត់ ឫមានរោគសញ្ញាផ្សេងៗពាក់ព័ន្ធថង់ទឹកប្រម៉ាត់ ដូចជាចុកឆ្អល់ ឈឺក្នុងពោះ ក្តៅខ្លួន ឬមានលឿងជាដើម សូមអញ្ជើញមកពិគ្រោះជាមួយក្រុមវេជ្ជបណ្ឌិតឯកទេសជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីស្វែងរកមូលហេតុពិតប្រាកដ និងឈានទៅរកវិធីសាស្ត្រព្យាបាលឲ្យបានត្រឹមត្រូវ៕

អត្ថបទ៖ រស្មី
សូមចុចអាន៖ មូលហេតុដែលក្តៅខ្លួន ក្នុងអំឡុងពេលមានផ្ទៃពោះ!
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី



