វិធីសាស្ត្រ ១០ ចំណុច​ដើម្បី​គ្រប់គ្រង​ក្លិន​មាត់​
Connect with us
Helistar Cambodia - Helicopter Charter Services

សុខភាព

វិធីសាស្ត្រ ១០ ចំណុច​ដើម្បី​គ្រប់គ្រង​ក្លិន​មាត់​

បានផុស

នៅ

​បញ្ហា​ធុំក្លិន​មាត់​ជា​រឿង​មួយ​ ដែល​បាន​ជួបប្រទះ​ជាប្រចាំ​ ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ហើយ​ត្រូវ​បាន​ចាត់​ទុក​មាន​សារៈសំខាន់​ ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង និង​ជា​គុណ​តម្លៃ​នៃ​ភាព​ស្អាត​របស់​មនុស្ស​។ ៨៥% នៃ​បញ្ហា​នេះ មាន​ប្រភព​មកពី​ក្នុង​មាត់ និង​មាន​កត្តា​ផ្សេងៗ ​ដោយ​មូលហេតុ​សុខភាព​ទូទៅ​ ផង​ដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ខាងក្រោម​នេះ ​ជា​វិធីសាស្ត្រ ១០ ចំណុច​ ដើម្បី​គ្រប់គ្រង​ក្លិន​មាត់​៖

១) ព្យាបាល​មូលហេតុ​ពិតប្រាកដ (​ការ​ធ្វើ​រោគវិនិច្ឆ័យ​ពី​ទន្ត​បណ្ឌិត​)

២) ជៀសវាង​ម្ហូបចំណី ​ដែល​មាន​ក្លិន​ខ្លាំង​ដូចជា ខ្ទឹមស ខ្ទឹមបារាំង​…….

៣) ជៀសវាង​ទម្លាប់​ការ​ជក់បារី និង​ការ​ផឹកស្រា​

៤) ញ៉ាំ​អាហារ​ឲ្យ​ទៀងពេល​

៥) ដុស​សម្អាត​ធ្មេញ​ក្រោយ​បរិភោគ​រួច​

៦) ប្រើ​ខ្សែ​អំបោះ​ធ្មេញ ទាក់​យក​ចំណី​អាហារ​ជាប់​ចន្លោះ​ធ្មេញ​

៧) ដុស​សម្អាត​ធ្មេញ​ នឹង​អណ្ដាត​មុន​ពេល​ចូល​គេង​

៨) រក្សា​សំណើម​ក្នុង​មាត់ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​

៩) ប្រសិនបើ​មាន​ធ្មេញ​ដោះ​ដាក់ សូម​ដោះចេញ​ នៅ​ពេល​យប់ និង​ត្រាំ​ក្នុង​ទឹក​ខ្ពុ​ល​មាត់ Chlorhexidine

១០) ណាត់ជួប​ទន្ត​បណ្ឌិត ២​ដង​ក្នុង​១​ឆ្នាំ ដើម្បី​ពិនិត្យ និង​សម្អាត​ធ្មេញ​លោកអ្នក​។​

​សូម​ណាត់​ជួប​ជាមួយ​ទន្ត​បណ្ឌិត​ឯកទេស នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ពិនិត្យ​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​តាម​បច្ចេកទេស​ត្រឹមត្រូវ និង​សូម​កុំ​ប្រើ​ផលិតផល​បំបាត់​ក្លិន​មាត់​ ដោយ​ខ្លួនឯង ដែល​អាច​បង្ក​ហានិភ័យ​ដល់​សុខភាព​៕​

អត្ថបទ៖ រស្មី

សូមចុចអាន៖ ​អ្វី​ទៅជា​ជំងឺ​ទាក់ទង​នឹង​វិបត្តិ ​នៃ​ការ​ហូរ​ឈាម ឬ​ឈាមកក (maladies de l’hémostase)!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services