ជីវិតកម្សាន្ដ
លោក សុះ ម៉ាច ថា អ្នកសិល្ប:ខុសពីអ្នកជំនួញខ្លះយកចំណេះដឹងទៅបោកអ្នកល្ងង់ជាងខ្លួនឲ្យរងទុក្ខ
តារាចម្រៀងជើងចាស់លោក សុះ ម៉ាច បានចាត់ទុកថា រវាងអ្នកសិល្ប:និងអ្នកជំនួញខ្លះគឺមានចរិតខុសគ្នាដោយហេតុថាអ្នកសិល្ប:ឬអ្នកចម្រៀងតែងយកចំណេះជំនាញបទពិសោធន៍ទៅបង្ហាត់បង្ហាញអ្នកល្ងង់ជាងខ្លួន។ រីអ្នកជំនួញខ្លះយកចំណេះដឹងដែលខ្លួនចេះទៅបោកប្រាស់អ្នកល្ងង់ ដើម្បីផលប្រយោជន៍ធ្វើមានធ្វើបាន។

លោក សុះ ម៉ាច បានលើកឡើងថា «អ្នកសិល្បៈអ្នកចម្រៀងដូចរូបខ្ញុំក៏ដូចអ្នកដទៃ តែងតែយកចំណេះជំនាញបទពិសោធន៍ទៅបង្ហាត់បង្ហាញអ្នកល្ងង់ជាងខ្លួន (ខ្វះចំណេះដឹងខ្វះបទពិសោធន៍ខ្វះជំនាញតែគាត់ចង់ចេះចង់រៀន) រហូតឲ្យពួកគេចេះក្លាយជាអ្នកសិល្ប: មានមុខរបរអាចរស់ចិញ្ចឹមជីវិតបាន»។
ខុសពីអ្នកជំនួញខ្លះយកចំណេះដឹងដែលខ្លួនចេះទៅបោកប្រាស់អ្នកល្ងង់ធ្វើមានធ្វើបាន ហើយបែរជាធ្វើឲ្យអ្នកល្ងង់ជាងខ្លួនរងទុក្ខលំបាកជំពាក់ធនាគារវេទនាក្រអស់ផ្ទះសំបែងទឹកភ្នែករាល់ថ្ងៃ ដោយសារតែចាញ់បោកពួកគេតើនេះឬដែលហៅថាអ្នកចេះបង្រៀនអ្នកល្ងង់ក្នុងនាមជាតិសាសន៍ដូចគ្នា?។ លោក សុះ ម៉ាច បានបន្ថែម។
តារាចម្រៀងល្បីឈ្មោះលោក សុះ ម៉ាច បានបញ្ជាក់បន្ថែមថា សូមទោសផងដែលប្រើពាក្យល្ងង់ (មិនចេះ មិនយល់ មិនស្គាល់ មិនដឹង គ្មានបទពិសោធន៍ គ្មានជំនាញជាដើម)។ ជាការពិតណាស់បច្ចុប្បន្នគេសង្កេតឃើញមានប្រជពលរដ្ឋមួយចំនួនបានរងគ្រោះ ដោយការចាញ់បោកពាក្យសម្តីលួងលោមឬឃោសនាពីសំណាក់បុគ្គលមួយចំនួនតាមរយ:ការដាក់ទុនវិនិយោគលើគម្រោងផ្សេងៗគ្នា៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


