ព័ត៌មានអន្ដរជាតិ
កុំគិតថាធម្មតា! សូម្បីទឹកកក ក៏អាចជាភ្នាក់ងារចំលងវីរុសកូវីដបានដែរ
កូវីដអាចតោងជាប់គ្រប់របស់ដែលយើងចាប់កាន់ និងហូបជារៀងរាល់ថ្ងៃ។ ទំនិញខ្លះយើងអាចសំអាតឬបាញ់អាកុលពីក្រៅបាន ប៉ុន្តែចំពោះរបស់ខ្លះ យើងមិនអាចបាញ់អាកុលឬសំអាតបានទេ។

តួយ៉ាង ទឹកកកដុំឬកិនបំបែកឲ្យម៉ត់ កំពុងពេញនិយមក្នុងសម័យបច្ចុប្បន្ន ជាពិសេសក្នុងកំឡុងរោគរាតត្បាត។ ដោយឡែកនៅអាស៊ីយើង គឺក្នុងប្រទេសថៃតែម្ដង បានរកឃើញវីរុសកូវីដនៅលើទឹកកកដុំ និងទឹកកកកិនឲ្យម៉ត់ នៅខេត្តមួយចំនួន។ ដូច្នេះហើយ ទើបប្រជាជនលែងមានជំនឿចិត្ត ក្នុងការទិញទឹកកកដើម្បីយកប្រើប្រាស់។
មន្ទីរសុខាភិបាលបានស្នើសុំកិច្ចសហប្រតិបត្តិការ សម្រាប់រោងចក្រទឹកកកទាំងអស់ ត្រូវមានវិធានការណ៍ត្រួតពិនិត្យនិងការពារ ហើយពង្រឹងអនាម័យ ដោយឲ្យកម្មករដែលធ្វើការត្រួតពិនិត្យជាមុន ជាពិសេសម្ចាស់រោងចក្រត្រូវធ្វើការវាយតម្លៃបញ្ហានេះជារៀងរាល់ខែ ។
លោកវេជ្ជបណ្ឌិត Suwanchai អគ្គនាយកមន្ទីរសុខាភិបាល មានប្រសាសន៍ថា អ្នកប្រើប្រាស់គួរតែចៀសវាងការទិញទឹកកកកិនដោយម៉ាស៊ីន ព្រោះដំណើរការផលិតមានចាប់ពីការយកបាវដាក់ដុំទឹកកក ឬកិនក្នុងម៉ាស៊ីន និងចាប់កាន់ដាក់ថង់សម្រាប់លក់ជាដើម។ ដូច្នេះសូមជ្រើសរើសទិញទឹកកកអនាម័យតូចៗជារង្វង់ៗ ដែលមានការវេចខ្ចប់បានត្រឹមត្រូវ និងបានធានាគុណភាពសុវត្ថិភាពពីជំងឺកូវីដ ។

ជាទូទៅហាងលក់បង្អែមឬភេសជ្ជៈតាមផ្លូវ តូបនិងភោជនីយដ្ឋានដែលប្រើម៉ាស៊ីនកិនទឹកកក ឬប្រើទឹកកកដុំក្លាសេអាហារស្រស់ៗ។ ជាពិសេសនៅក្នុងតំបន់ដែលត្រូវបានរកឃើញកូវីដច្រើនជាងគេ គឺតែងនិយមប្រើ ទឹកកកគ្មានអនាម័យ។

ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងកូវីដ អ្នកប្រើប្រាស់គ្រប់គ្នា គួរតែវេចខ្ចប់សាច់មាន់ សាច់ជ្រូក បន្លែដាក់ក្នុងថង់ប្លាស្ទិក មុនពេលយកទៅក្លាសេ ហើយកុំឲ្យទឹកកកចូលមកប៉ះផ្ទាល់ជាមួយអាហារដែលយើងហូប៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖អ្នកវិទ្យាសាស្រ្ត បង្ហាញក្រុមអាយុ ដែលអាចមានបញ្ហាពេញមួយជីវិត ដោយសារជំងឺកូវីដ-១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៥ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


