សុខភាព
វ៉ាក់សាំងកូវីដ-១៩៖ ស្រ្តីមានប្រព័ន្ធភាពស៊ាំឆ្លើយតបជាមួយថ្នាំបង្ការខ្លាំងជាងបុរស
យោងតាមប្រភពពី Gavi បានចុះផ្សាយថា ប្រសិទ្ធភាពនៃវ៉ាក់សាំងបង្ការកូវីដ-១៩ មានលទ្ធផលជាវិជ្ជមានចំពោះស្ត្រី និងធ្វើឱ្យប្រព័ន្ធភាពស៊ាំឆ្លើយតបនឹងវ៉ាក់សាំងបានល្អជាងបុរស។

ក្រោយចាក់វ៉ាក់សាំងកូវីដរួច គេបានតាមដានអាការមួយចំនួនកើតមានលើស្ត្រី និងរកឃើញថា វ៉ាក់សាំងមានការរីកលូតលាស់ក្នុងកម្រិតដែលល្អមួយចំពោះរាងកាយមនុស្សស្រី។ មូលហេតុមកពីកត្តាភេទរបស់ស្ត្រីតែម្ដងដែលរួមមាន អ័រម៉ូនអេស្ត្រូសែន ប្រូចេស្ទ័ររ៉ូន តេស្តូស្តេរ៉ូន ដែលអ័រម៉ូនអេស្ត្រូសែនមាននាទីយ៉ាងសំខាន់ក្នុងការជួយជំរុញការវិវត្តន៍របស់ថ្នាំបង្ការ ខណ:ពេលដែលអ័រម៉ូនតេស្តូស្តេរ៉ូនអាចជាអ្នកទប់ស្កាត់វីរុស។

ថ្វីត្បិតគេរកឃើញប្រសិទ្ធភាពវ៉ាក់សាំងជះឥទ្ធិពលខ្លាំងក្លាជាងបុរស តែស្ត្រីភាគច្រើនជួបនឹងអាការមិនស្រួលខ្លួនខ្លាំងជាងមនុស្សប្រុសផងដែរ។

តាមរយៈការសិក្សាស្រាវជ្រាវរបស់មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺឆ្លងអាមេរិក (CDC) បានធ្វើការវិភាគទៅលើចំនួនអ្នកចាក់វ៉ាក់សាំងចំនួន ១៣.៧ លាននាក់នៅសហរដ្ឋអាមេរិក ដោយរកឃើញថា ៧៩.១% នៃអ្នកដែលមានរោគសញ្ញាបន្ទាប់ពីចាក់រួចរាល់គឺជាស្ត្រី។ ក្រោយចាក់វ៉ាក់សាំងផលរំខានរួមមាន ឈឺដៃ ក្តៅខ្លួន ញាក់ និងឈឺក្បាល បានកើតមានចំពោះស្ត្រីនិងនារីវ័យក្មេងច្រើនជាងបុរស។ ទោះយ៉ាងណា បើតាមការស្រាវជ្រាវមិនមានរោគសញ្ញាធ្ងន់ធ្ងរណាមួយកើតឡើងគួរឱ្យបារម្ភឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ មិនសូវមានផលរំខានដល់កុមារ
ចុចអាន៖ មនុស្សវ័យចំណាស់មិនសូវរងប្រតិកម្មលើរាងកាយ ក្រោយចាក់វ៉ាក់សាំងកូវីដ-១៩
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


