Connect with us

ព័ត៌មានជាតិ

ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ មិនសូវមានផលរំខានដល់កុមារ

បានផុស

នៅ

ភ្នំពេញ៖ ការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដល់កុមារ ជាទូទៅមិនសូវមានផលរំខានដូចការចាក់វ៉ាក់សាំងជូនចំពោះមនុស្សចាស់ទេ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកុមារ និងយុវជន ដែលមានអាយុចាប់ពី ១២ឆ្នាំ ទៅដល់អាយុក្រោម១៨ឆ្នាំនឹងប្រព្រឹត្តិទៅនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នៅតាមរាជធានីខេត្តគោលដៅចំនួន៤រួមមានរាជធានីភ្នំពេញ កណ្តាល ខេត្តព្រះសីហនុ និងខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួង សុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានមានប្រសាសន៍ថា ជាជំហានដំបូងក្រុមការងារចាក់វ៉ាក់សាំងនឹងចុះចាក់ដល់កុមារ និងយុវជនចាប់ពីអាយុ១២ឆ្នាំដល់១៧ឆ្នាំ នៅតាមខេត្តចំនួន៤ខាងលើនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ។ ចំណែកខេត្តផ្សេងទៀតក្រុមការងារនឹងចុះចាក់ជាបន្តបន្ទាប់ទៀតក្រោយពេលវ៉ាក់សាំងមកដល់ដោយបែងចែក និងបត់បែនតាមបែបអភិក្រមចម្រុះទៅតាមជាក់ស្តែង។

ទាក់ទងទៅនឹងលក្ខខណ្ឌសុខភាពបែបណាខ្លះដែលអាចចាក់វ៉ាក់សាំងបាន និងមិនអាចចាក់បាន លោក ស្រី បានមានប្រសាសន៍ថា៖ “សូមទុកលទ្ធភាពជូនក្រុមគ្រូពេទ្យពិនិត្យ”។

លោកស្រីបានលើកឡើងថា៖ “យើងនឹងមាននីតិវិធី មុនពេលចាក់វ៉ាក់សាំងពេលជួបជាមួយគ្រូពេទ្យ គ្រូពេទ្យនឹងសួរពីបញ្ហាសុខភាពរបស់កុមារជាមុន បើកុមារមិនបានបញ្ហាអ្វីទេ អ៊ីចឹងក្រោយពីពិនិត្យ ក្រុមគ្រូពេទ្យនឹងអនុញ្ញាត ឬក៏មិនអនុញ្ញាតឱ្យគាត់ចាក់វ៉ាក់សាំង”។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ជាទូទៅផលរំខាននៃការចាក់វ៉ាក់សាំងទៅលើកុមារមានភាពតិចតួចណាស់ទៅលើកុមារ ដែលមានភាគច្រើនតែលើមនុស្សចាស់មានក្អួតចង្អោរ តែចំពោះកុមារមានតែដូចជាក្ដៅខ្លួន ការឈឺ ឬក៏ឡើងក្រហមនៅកន្លែងចាក់។

យោងតាមសេចក្តីណែនាំនៃការចាក់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លើកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ទៅដល់អាយុក្រោម១៨ឆ្នាំ បានឱ្យដឹងថាចំពោះកុមារ និងយុវជនដែលមានការអនុញ្ញាតឱ្យចាក់វាក់សាំងរួមមាន៖

  • មានអាយុ គ្រប់១២ឆ្នាំ នៅថ្ងៃដែលមកចាក់វ៉ាក់សាំង
  • មានការយល់ព្រមជាលាយលក្ខណ៍អក្សរ ពីមាតា-បិតា ឬអាណាព្យាបាលតាមផ្លូវច្បាប់
  • អ្នកកំពុងរស់នៅ ឬរៀនសូត្រ ក្រៅភូមិសាស្ត្រនៃលំនៅដ្ឋានរបស់ឱពុក-ម្ដាយ ឬអាណាព្យាបាលត្រូវមានការយល់ព្រម ដោយផ្ទាល់មាត់ពីមាតា-បិតា ឬអាណាព្យាបាលតាមផ្លូវច្បាប់របស់ខ្លួន តាមរយៈទូរស័ព្ទ
  • កំព្រាឪពុក-ម្ដាយ ឬគ្មានអាណាព្យាបាលរស់នៅក្នុងមជ្ឈមណ្ឌលគ្រប់គ្រងដោយក្រសួង-ស្ថាប័នមានសមត្ថកិច្ច ឬដោយ អង្គការផ្សេងៗ ត្រូវបានការយល់ព្រមពីក្រសួង-ស្ថាប័នមានសមត្ថកិច្ច ឬពីអង្គការនោះ អនុលោមតាមអំណាចច្បាប់
  • កំព្រាដែលគ្មានទីពឹង និងគ្មានផ្ទះសម្បែងរស់នៅពិតប្រាកដ ជាការទទួលខុសត្រូវរបស់អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន
  • នៅថ្ងៃមកចាក់វ៉ាក់សាំង មាតា-បិតា ឬអាណាព្យាបាលតាមផ្លូវច្បាប់របស់កុមារ-យុវជន ត្រូវបង្ហាញ ឬបំពេញលិខិតយល់ ព្រមអនុញ្ញាតឱ្យចាក់វ៉ាក់សាំង ដល់មន្ត្រីគ្រប់គ្រងទីតាំងចាក់វ៉ាក់សាំង
  • ត្រូវបានពិនិត្យសុខភាពយ៉ាងម៉ត់ចត់ និងត្រូវបានអនុញ្ញាតឱ្យចាក់ដោយគ្រូពេទ្យនៅទីតាំងចាក់វ៉ាក់សាំង។

          ចំពោះការចុះឈោ្មះចាក់វាក់សាំងទុកជាមុន

  • មាតា-បិតាឬអាណាព្យាបាលតាមផ្លូវច្បាប់ ត្រូវចុះឈ្មោះកុមារ-យុវវ័យត្រូវចាក់វ៉ាក់សាំងទុកជាមុន នៅក្នុងគេហទំព័រ www.cambodia-vaccine.gov.kh។
  • អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធអាចជួយរៀបចំបញ្ជី ឈ្មោះកុមារ-យុវជន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងដោយមានការយល់ព្រមពីមាតា-បិតា ឬអាណា ព្យាបាល រួចចុះឈ្មោះឱ្យទុកជាមុននៅក្នុងគេហទំព័រ www.cambodia-vaccirie.gov.kh ឬបញ្ជូន បញ្ជីឈ្មោះនោះទៅមន្ត្រីគ្រប់គ្រងទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលស្ថិតនៅជិតបំផុត។

តាមការប៉ាន់ស្មានមាន កុមារ និងយុវជនអាយុពី១២ឆ្នាំទៅក្រោម១៨ឆ្នាំប្រមាណ២លាននាក់នឹងត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដោយមានតម្រូវការវ៉ាក់សាំងប្រមាណពី៤ទៅ៥លានដូស៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

ប្រធានក្រុមយុវជនសង្គមស៊ីវិល អំពាវនាវដល់ពលរដ្ឋ ចូលរួមទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

ថៃ ខ្នះខ្នែងរកលុយជាង ៩២០ លានដុល្លារទិញជីចែកឲ្យកសិករខ្សត់ខ្សោយ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៧ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម