សុខភាព
ពិនិត្យឲ្យមែនទែន! អ្នកឆ្លងកូវីដ ចេញរោគសញ្ញាដំបូងខុសៗគ្នា តាមអាយុ
ការស្រាវជ្រាវថ្មីបានរកឃើញថា រោគសញ្ញាដំបូងនៃជំងឺកូវីដ -១៩ គឺមានភាពខុសគ្នាតាមក្រុមអាយុ។
ការស្រាវជ្រាវ ដែលបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី Lancet Digital Health គឺត្រូវបានបញ្ចេញដោយអ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យ King’s College ក្នុងទីក្រុងឡុងដ៍ ដោយប្រើទិន្នន័យពីកម្មវិធីសិក្សារោគសញ្ញាកូវីដ ZOE។
ពួកគេបានពិនិត្យរោគសញ្ញាចំនួន១៨ រួមមានទាំងការបាត់បង់ក្លិន, ឈឺទ្រូង, ក្អកជាប់, ឈឺពោះនិងពងបែកនៅលើជើងផងដែរ។
ពួកគេបានរកឃើញថា ចំពោះមនុស្សដែលមានអាយុលើសពី៦០ឆ្នាំឡើង ការបាត់បង់ក្លិនគឺមិនគួរឲ្យកត់សម្គាល់នោះទេ ហើយវាក៏មិនពាក់ព័ន្ធនឹងមនុស្សដែលមានអាយុលើសពី៨០ឆ្នាំដែរ។ ប៉ុន្តែក្រុមមនុស្សវ័យចំណាស់ទាំងនេះ ងាយនឹងមានអាការ រាក។
ចំពោះមនុស្សដែលមានអាយុពី ៤០ ដល់ ៥៩ ឆ្នាំ ការក្អកជាប់ គឺជារោគសញ្ញាដែលគេរកឃើញច្រើនបំផុត ចំណែកអាការគ្រុនក្តៅនិងស្រៀវស្រាញ មិនត្រូវបានគេរកឃើញញឹកញាប់ ដូចមនុស្សដែលមានអាយុ៨០ឆ្នាំឡើងទេ។
ចំពោះមនុស្សដែលមានអាយុពី ១៦ ទៅ ៣៩ ឆ្នាំ ការបាត់បង់ក្លិន, ឈឺទ្រូង, ឈឺពោះ, ដង្ហើមខ្លីនិងឈឺភ្នែក គឺជារោគសញ្ញាទូទៅបំផុត ក្នុងអំឡុងពេលបីថ្ងៃដំបូងនៃការឆ្លងកូវីដ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ តាមដាន! អ្នកចាក់វ៉ាក់សាំងហើយ ឆ្លងកូវីដ ចេញរោគសញ្ញាមួយនេះ ញឹកញាប់បំផុត
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ