សុខភាព
តើម្ដាយអាចចម្លងជំងឺកូវីដ-១៩ទៅឲ្យទារកកូនតាមការបំបៅកូនដោយទឹកដោះដែរឬទេ?
ប្រភពពីអង្គការ យូនីសេហ្វ កម្ពុជា បានឱ្យដឹងថា មកទល់ពេលនេះ វីរុសកូវីដ-១៩ មិនទាន់រកឃើញមានក្នុងទឹកដោះម្តាយនៅឡើយទេ! ដូច្នេះជំងឺកូវីដ-១៩មិនអាចចម្លងតាមរយៈការបំបៅកូនដោយទឹកដោះម្តាយបានឡើយ។ យ៉ាងណាមិញ អ្នកស្រាវជ្រាវកំពុងបន្តធ្វើតេស្តលើទឹកដោះម្តាយដែលមានសង្ស័យ និងផ្ទុកជំងឺកូវីដ-១៩។

ជឿថា អ្នកជាម្តាយ ឬជិតសម្រាលកូន តែងមានចម្ងល់អំពីចំណេះដឹងសុវត្ថិភាពចំពោះកូនតូច ក្នុងអំឡុងពេលរីករាលដាលជាសកលនៃជំងឺកូវីដ-១៩ ជាពិសេសម្ដាយដែលត្រូវបំបៅកូនដោយទឹកដោះ។
កុំមានព្រួយបារម្ភ! មានភស្តុតាងច្រើនលើសលប់ដែលគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយក្នុងកំលុងពេលនេះ។ គ្មានការរកឃើញណាមួយដែលថា មានការចម្លងមេរោគកូវីដ-១៩ តាមរយៈការបំបៅកូនដោយទឹកដោះម្តាយ ឬតាមរយៈការផ្តល់ទឹកដោះម្តាយនោះទេ។ ការបំបៅកូនដោយទឹកដោះម្តាយ ដោយដាក់ទារកឲ្យប៉ះនឹងស្បែក និងការបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់នៅដំណាក់កាលសម្រាលភ្លាម អាចជួយឲ្យកូនតូចលូតលាស់ល្អប្រសើរ ព្រមទាំងផ្តល់អត្ថប្រយោជន៍សុខភាពពេញមួយជីវិត។

ទឹកដោះម្តាយផ្តល់នូវអង្គបដិបក្ខ (អង់ទីគ័រ) ដែលជួយឲ្យទារកកាន់តែមានសុខភាពល្អមាំមួន និងការពារទារកទាំងនោះពីជំងឺឆ្លងជាច្រើន។ ការបំបៅកូនដោយទឹកដោះម្តាយ អាចជួយកាត់បន្ថយហានិភ័យនៃការស្លាប់ចំពោះទារកទើបនឹងកើតនិងកូនតូចៗ និងធ្វើឲ្យសុខភាពរបស់អ្នកម្តាយរឹតតែប្រសើរឡើងផងដែរ។

ទោះយ៉ាងណា អ្នកម្ដាយគ្រប់រូបត្រូវគោរពតាមគោលការណ៍ណែនាំស្តីពីអនាម័យ ខណៈពេលបំបៅទារក។ អ្នកគួរលាងសម្អាតដៃជាមួយនឹងសាប៊ូ និងទឹក មុនឬក្រោយពេលប៉ះពាល់កូន ឬអាចប្រើប្រាស់អាល់កុល ឬជែលសម្រាប់លាងសម្អាតដៃក៏បាន។ អ្វីដែលសំខាន់ផងដែរនោះ គឺត្រូវលាងសម្អាតនិងសម្លាប់មេរោគលើរបស់របរនានាដែលអ្នកបានប៉ះពាល់រួច។ មួយវិញទៀត សូមលាងសម្អាតឧបករណ៍បូមទឹកដោះ ដបច្រកទឹកដោះ និងសម្ភារសម្រាប់បញ្ចុកកូន បន្ទាប់ពីប្រើប្រាស់រួចជាធម្មតា៕
អត្ថបទ៖ សន្យា
ចុចអាន៖ WHO ៖ ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន កុំភ័យខ្លាចការចាក់វ៉ាក់សាំងកូវីដ គ្មានផលប៉ះពាល់ដល់ទារកឡើយ
ចុចអាន៖ ១២ សំណួរ UNICEF ឆ្លើយពាក់ព័ន្ធនឹងសុវត្ថិភាពនៃការចាក់វ៉ាក់សាំងកូវីដ-១៩
-
សន្តិសុខសង្គម១១ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


