សុខភាព
អ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ សូមប្រយ័ត្នខ្វះគ្រាប់ឈាមក្រហម
បើតាមទិន្នន័យនៅប្រទេសកម្ពុជា
មានអ្នកជំងឺខ្សោយតម្រងនោមរ៉ាំរ៉ៃ ប្រហាក់ប្រហែលទៅនឹង១,២% ចំពោះមនុស្សពេញវ័យ ។ មូលហេតុចម្បងពីធំៗដែលបណ្ដាលឲ្យកើតមានជំងឺខ្សោយតម្រងរ៉ាំរ៉ៃ៖

– ទី១ គឺជាផលលំបាកនៃជំងឺទឹកនោមផ្អែម
– ទី២ ជាផលលំបាកនៃជំងឺលើសឈាម ដែលកើតឡើងរ៉ាំរ៉ៃ ហើយមិនទទួលបាននូវការព្យាបាលមួយត្រឹមត្រូវ។

ជំងឺខ្សោយតម្រងរ៉ាំរ៉ៃនេះ បានផ្ដល់ផលលំបាកធ្ងន់ធ្ងរជាច្រើនដល់សរីរាង្គមនុស្ស ដែលមូលហេតុចម្បងគឺដោយសារតែការកើនឡើងជាតិពុលច្រើនក្នុងឈាម(uremic toxins ) ក្នុងនោះ កង្វះគ្រាប់ឈាមក្រហមក៏ជាផលលំបាកមួយដែលតែងតែកើតឡើងជាញឹកញាប់ផងដែរ។
ក) មូលហេតុជាច្រើនចូលរួម៖
– កង្វះអរម៉ូន EPO (erythropoietin) ដែលជាធម្មតា ត្រូវបានបញ្ចេញដោយតម្រងនោម
– ការថយចុះអាយុរបស់គ្រាប់ឈាមក្រហម ៧០-៨០ថ្ងៃ (ធម្មតា១២០ថ្ងៃ)
– ការបាត់បង់ជាតិដែក វីតាមីនB9 និងB12
– ការកើនឡើង hepcidine
ខ) រោគសញ្ញា៖
– ស្លេកស្លាំងខុសពីធម្មតា
– ហេវហត់ អស់កម្លាំង ល្ហិតល្ហៃ
– ឧស្សាហ៍វិលមុខ ធេងធោង ឈឺក្បាល
– ហ៊ឹងត្រចៀក
– ស្រវាំងភ្នែក
– ញ័រដើមទ្រូង បេះដូងលោតញាប់ ចុកទ្រូង
– ដង្ហក់ ឆាប់ហត់ ខុសធម្មតា
គ) ជារួម៖
កង្វះគ្រាប់ឈាមក្រហម នេះកើនឡើងស្របទៅនឹងសភាពធ្ងន់ធ្ងរនៃការខ្សោយតម្រងនោម។កង្វះគ្រាប់ឈាមក្រហម ផ្តល់ផលប៉ះពាល់ជាច្រើនចំពោះអ្នកជំងឺដូចជា ស្លេកស្លាំង ឆាប់ហត់ប៉ះពាល់ដល់ជីវភាព ប្រចាំថ្ងៃរបស់ពួកគាត់ ហើយជាពិសេសធ្វើឲ្យកើនឡើងខ្ពស់នូវ អត្រាមរណភាព និងពិការភាព។

ដោយសារការធ្វើរករោគវិនិច្ឆ័យ និងការព្យាបាលជំងឺនេះមានភាពស្មុគស្មាញ ដូចនេះដើម្បីទទួលបាននូវការព្យាបាលមួយដ៏មានប្រសិទ្ធភាព ទំនុកចិត្ត និងច្បាស់លាស់ លោកអ្នកគួរតែមកពិគ្រោះជំងឺជាមួយក្រុមគ្រូពេទ្យជំនាញឯកទេសតម្រងនោមនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីកំណត់ពីមូលហេតុបង្កជំងឺពិតប្រាកដ។

មានតែការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវ និងកំណត់វិធីសាស្ត្រព្យាបាលច្បាស់លាស់ទៅតាមមគ្គុទេសព្យាបាលជាសកលនិងយោបល់ពីអ្នកជំនាញទេ ទើបអ្នកជំងឺទទួលបានមកវិញនូវសភាពធូស្បើយនិងទទួលបាននៅគុណភាពជីវិតមួយដ៏ល្អប្រសើរ៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ តើត្រូវសង្គ្រោះបែបណាពេលឃើញអ្នកគ្រោះថ្នាក់រលាកភ្លើង រលាកទឹកក្តៅ និងទឹកអាស៊ីត
-
កីឡា៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
នយោបាយ១០ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១០ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


