សុខភាព
សម្រួលអាការមិនស្រួលខ្លួនក្រោយចាក់វ៉ាក់សាំងកូវីដដូសទី៣ តាមវិធីទាំងនេះ
បន្ទាប់ពីចាក់វ៉ាក់សាំងរួច រាងកាយយើងនឹងបញ្ចេញអាការៈមួយចំនួនឆ្លើយតបទៅនឹងវ៉ាក់សាំងនោះ ហើយពេលយើងចាក់ វ៉ាក់សាំងដូសទី៣ (វ៉ាក់សាំង AstraZeneca) សង្កេតឃើញថាមានផលរំខានធ្ងន់ជាងវ៉ាក់សាំងមុនៗ បណ្ដាលឲ្យយើងមិនស្រួលខ្លួនខ្លាំង។

អស់កម្លាំង ជាំ ឈឺ ឬរមាស់ត្រង់មុខម្ជុល ឈឺក្បាល ឈឺសាច់ដុំ ឈឺតាមសន្លាក់ ចង្អោរ ក្ដៅខ្លួន (៣៨ អង្សាសេ ឬលើសនេះ) ជារោគសញ្ញាទូទៅនៃផលរំខានរបស់វ៉ាក់សាំងដូសទី៣ ដែលគ្នាយើងភាគច្រើនចាក់ហើយ មានអាការមិនស្រួលខ្លួនខ្លាំងជាងវ៉ាក់សាំងដូសទី១ និងទី២។
វិធីកាត់បន្ថយអាការៈឈឺចាប់មុខម្ជុល ឬដៃចាក់
១. ស្អំកន្សែងសើម (ត្រូវប្រើកន្សែងស្អាត) លើកន្លែងឈឺចុកចាប់
២. ប្រើដៃដែលឈឺនោះធ្វើចលនាតិចៗ ឬហាត់ប្រាណសម្រួលអាការៈមិនស្រួល
វិធីកាត់បន្ថយអាការៈក្ដៅខ្លួនក្រោយចាក់វ៉ាក់សាំងដូសទី៣
១. ញ៉ាំទឹកឲ្យបានច្រើន
២. ស្លៀកសម្លៀកបំពាក់ស្ដើងៗ
ក្នុងករណីដែលគ្នាយើងចាក់វ៉ាក់សាំងដូសទី៣ ហើយមានអាការក្ដៅខ្លួន យើងអាចប្រើថ្នាំបញ្ចុះកម្តៅដោយគ្មានវេជ្ជបញ្ជាបាន តែត្រូវប្រាកដថា យើងធ្វើតាមការណែនាំដែលមានលើសំបកថ្នាំ ឬការណែនាំរបស់អ្នកជំនាញត្រឹមត្រូវ។
បើយើងសង្កេតឃើញថាមានសញ្ញាព្រមានក្រោយចាក់វ៉ាក់សាំងដូចជា កន្លែងចាក់ ឡើងក្រហម ឬរឹងខ្លាំង ឬមិនប្រក្រតីក្នុងរយៈពេល២៤ម៉ោង និងផលរំខានបង្កជាផលវិបាកដល់យើង ឬមិនធូរស្បើយក្រោយ ២-៣ថ្ងៃ បន្ទាប់ពីចាក់ថ្នាំ យើងគួររកគ្រូពេទ្យពិនិត្យ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ជំទាវ ឱ វណ្ណឌីន ពន្យល់មូលហេតុចាក់វ៉ាក់សាំងដូសទី៣ មានប្រតិកម្ម ឬផលរំខានខ្លាំង
ចុចអាន៖ ក្រោយចាក់វ៉ាក់សាំងដូសទី៣ លេចចេញអាការមួយនេះ ឆាប់ប្រញាប់ទៅជួបពេទ្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកោះរ៉ុងកាន់តែអភិវឌ្ឍ អនាគតជាគោលដៅសម្រាកលំហែកាយអ្នកជំនួញបច្ចេកវិទ្យាធំៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoប្រមុខការពារជាតិថៃ៖ កម្ពុជាត្រូវបំពេញ២លក្ខខណ្ឌដើម្បីដោះលែងទាហានខ្មែរ និង៤លក្ខខណ្ឌសម្រាប់ការបើកព្រំដែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoថៃបញ្ជាក់ថា ការដោះលែងទាហានខ្មែរ១៨នាក់ថ្ងៃទី១២វិច្ឆិកា មិនមែនមកពីសម្ពាធអាមេរិកទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវក្នុងក្រុងបាត់ដំបងខូចពិបាកធ្វើដំណើរ នឹងសម្រុកស្ថាបនាឡើងវិញក្រោយផុតរដូវភ្លៀង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា-ថៃ គ្រោងដកយុទ្ធោបករណ៍ចេញពីព្រំដែនម្ដងទៀតនៅថ្ងៃទី០៨ ខែវិច្ឆិកា ខណៈថៃធ្លាប់ព្រមានប្រើកម្លាំងយោធាដណ្ដើមយកប្រាសាទតាក្របី
-
ព័ត៌មានជាតិ២៤ ម៉ោង agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម


