សុខភាព
ក្រោយចាក់វ៉ាក់សាំងដូសទី៣ លេចចេញអាការមួយនេះ ឆាប់ប្រញាប់ទៅជួបពេទ្យ
លោកជំទាវ ឱ វណ្ណឌីន បានក្រើនរំឭកដល់អ្នកទើបចាក់វ៉់ាក់សាំង អាស្រ្តាហ្សេនីកា ដូសទី៣រួចថ្មីៗ បើសិនលេចចេញរោគសញ្ញាប្រព័ន្ធផ្លូវដង្ហើមខុសប្រក្រតី ក្រោយពេលចាក់ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ចៀសវាងគ្រោះថ្នាក់ ពិបាកសង្រ្គោះ។

លោកស្រីវេជ្ជបណ្ឌិតថ្លែងដូច្នេះ ក្រោយមានចម្ងល់លើកឡើងអំពីអាការធ្វើទុក្ខឬផលរំខាន បន្ទាប់ចាក់វ៉ាក់សាំងដូសទី៣។ លោកជំទាវ ឱ វណ្ណឌីន បានពន្យល់ចំពោះអ្នកចាក់ដូសទី៣ថា “អ្វីដែលខ្ញុំណែនាំបន្តទៀតនេះ ប្រសិនបើបងប្អូនមានការថប់ដង្ហើម សូមប្រញាប់ជួបជាមួយគ្រូពេទ្យ ជួយផ្ដល់មតិយោបល់ ឬព្យាបាល កុំសំងំនៅផ្ទះ ព្រោះពេលខ្លះពេលវ៉ាក់សាំងចូលទៅធ្វើឱ្យមិនត្រូវគ្នាជាមួយសរីរាង្គ”។
ដោយឡែក ប្រសិនមានប្រតិកម្មដូចជា ក្ដៅខ្លួន ឈឺមួយចំហៀងខ្លួន ឈឺក្បាល ក្អួត និងឈឺពោះជាដើម នោះមិនមែនជារឿងគួរឱ្យបារម្ភទេ។

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩រូបនេះ បញ្ជាក់ថា ចំពោះករណីប្រតិកម្មខាងលើមានតិចណាស់ ក្នុង១លាននាក់ គឺមានតែ ២ ឬ៣នាក់ទេ។ បើមានអាការៈឈឺក្បាល ឬក្ដៅខ្លួនអីជាដើមនោះ គេអាចនៅផ្ទះបាន ដោយលេបថ្នាំប៉ារ៉ាសេតាម៉ុល១ថ្ងៃ ៣គ្រាប់ ព្រឹក ថ្ងៃ ល្ងាច។ ប៉ុន្តែមកទល់នឹងពេលនេះ មិនទាន់មានអ្នកណាម្នាក់មានបញ្ហានេះនៅឡើយទេ។ យ៉ាងណាក្ដី រោគសញ្ញាទាំងនេះ នឹងអាចបាត់ទៅវិញ ក្នុងរយៈពេល២៤ម៉ោង ៤៨ម៉ោង អ្នកខ្លះយ៉ាងយូរ ៧២ម៉ោង ឬ៣ថ្ងៃប៉ុណ្ណោះ៕
អត្ថបទ៖ សន្យា
ចុចអាន៖ លោកស្រី ឱ វណ្ណឌីន បកស្រាយមូលហេតុចាក់វ៉ាក់សាំងដូសទី៣ធ្វើទុក្ខជាងដូសទី១ និងទី២
ចុចអាន៖ វ៉ាក់សាំងដូសទី ៣ លើសខ្វះថ្ងៃមិនបញ្ហា តែបើដល់ថ្ងៃចាក់ប្រហែសរឿងអស់នេះ អាចមានផលវិបាកធ្ងន់ធ្ងរ
ចុចអាន៖ កុំច្រឡំថាដូចគ្នា! គ្រូពេទ្យបញ្ជាក់ច្បាស់ៗ អ្នកណាត្រូវចាក់ដូសទី៣ អ្នកណាត្រូវចាក់ដូសជំរុញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៦ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


