ជីវិតកម្សាន្ដ
Jungkook រងការរិះគន់ ក្រោយលេចធ្លាយរូបណាត់ជួបនារីមិនស្គាល់អត្តសញ្ញាណម្នាក់ទៀត
Jungkook សមាជិកក្រុម BTS កំពុងរងការរិះគន់តាមអ៊ីនធឺណិត ខណៈដែលរូបថត និងវីដេអូរបស់គាត់ ដែលត្រូវបានចោទប្រកាន់ថា មាននារីៗជាច្រើនបានលេចចេញនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា X និង TikTok។

តាមរយៈការចុះផ្សាយព្រោងព្រាតនៅលើបណ្ដាញសង្គមជាច្រើន រូបថតរបស់គាត់បានលេចចេញជាសាធារណៈ ដោយបង្ហាញនូវសកម្មភាពដើរជាមួយនារីដែលមិនស្គាល់អត្តសញ្ញាណម្នាក់។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ អ្នកគាំទ្របានតែនិយាយអំពីសមាជិកក្រុម BTS រូបនេះថាអាចមានទំនាក់ទំនងជាមួយ Winter ក្រុមចម្រៀង Aespa ប៉ុន្តែរូបថតចុងក្រោយរបស់គាត់ជាមួយនារីម្នាក់ដែលមិនមែនជា Winter អាចនឹងបញ្ចប់ពាក្យចចាមអារ៉ាមនោះឬអត់ទេ។
ក្រៅពីការបង្ហោះដោយកំហឹងតាមអ៊ីនធឺណិតពីអ្នកគាំទ្រដែលអះអាងថា តារារូបនេះណាត់ជួបជាមួយមនុស្សស្រីជាបន្តបន្ទាប់ ដោយអ្នកខ្លះថែមទាំងបានបញ្ចេញមតិអាក្រក់ៗលើការផ្សាយផ្ទាល់របស់ Winter ដោយប្រាប់នាងឲ្យទុក Jungkook ឲ្យនៅម្នាក់ឯង វាប្រហែលជារឿងល្អដែលគណនី Instagram របស់ Jungkook មិនមានការបង្ហោះ ឬកន្លែងសម្រាប់បញ្ចេញមតិទេ។
ថ្វីដ្បិតតែយ៉ាងនេះក្ដី Jungkook និងភ្នាក់ងាររបស់គាត់គឺ HYBE មិនបានបញ្ចេញមតិលើពាក្យចចាមអារ៉ាម និងរូបថតនោះទេ។ ដូច្នេះតាមរយៈការបែកធ្លាយរូបភាពជាមួយមនុស្សស្រីប្លែកមុខនេះ គ្រាន់តែជាការលើកឡើងរបស់បណ្ដាញសង្គមធំៗតែប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
តុលាការសម្រេចលើកលើកលែងទោស តួអង្គ «Squid Game» ដែលប្រព្រឹត្តបទល្មើសផ្លូវភេទ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


