សុខភាព
តើក្នុងករណីណាខ្លះ ដែលត្រូវធ្វើការឆ្លុះប្លោកនោម?
វាជាការប្រើប្រាស់ឧបករណ៍ទំនើប ដែលមានកាមេរ៉ាតូចមួយដើម្បីឆ្លុះពិនិត្យផ្ទាល់នៅក្នុងប្លោកនោមរបស់អ្នកជំងឺ។ ជាការពិនិត្យដែលងាយស្រួល លឿន ដោយរួមជាមួយការបាញ់ថ្នាំស្ពឹកបន្តិច។

១) ផលប្រយោជន៍របស់ការឆ្លុះប្លោកនោម៖
– ស្វែងរកភាពមិនប្រក្រតី ដែលអាចមាននៅបំពង់បង្ហួរនោមខាងក្រៅ ក្រពេញប្រូស្តាត និងជញ្ជាំង(ភ្នាស) របស់ប្លោកនោម។
– អាចច្រឹបសាច់ ដែលមិនប្រក្រតីទៅពិនិត្យ (Anapath)។
២) តើក្នុងករណីណាខ្លះដែលត្រូវធ្វើការឆ្លុះប្លោកនោម?
– អ្នកជំងឺដែលមានប្រវត្តិក្នុងគ្រួសារមានជំងឺមហារីកប្លោកនោម ឬអ្នកជំងឺផ្ទាល់
– អ្នកជំងឺមាននោមឈាម
– អ្នកជំងឺដែលមានការរលាកផ្លូវបង្ហួរនោមញឹកញាប់ ដោយគ្មានមូលហេតុច្បាស់លាស់
– អ្នកជំងឺដែលមានប្រវត្តិហូបស្រា និងជក់បារីច្រើន
– អ្នកជំងឺដែលពិបាកនោម ឬនោមមិនចេញ។
៣) តើយើងអាចមើលឃើញអ្វីខ្លះ?
នៅពេលធ្វើការឆ្លុះប្លោកនោម ដោយ Cystoscopie យើងអាចពិនិត្យឃើញៈ
– ការត្រៀតរួមតូចរបស់បំពង់នោមខាងក្រៅ
– ក្រពេញប្រូស្តាតរីកធំ
– រលាកប្លោកនោម
– គ្រួសក្នុងប្លោកនោម
– ដុំក្នុងប្លោកនោម។

ការឆ្លុះប្លោកនោមតាមរយៈ Cystoscopie គឺមានលក្ខណៈងាយស្រួល ដែលអាចកំណត់បាននូវរោគវិនិច្ឆ័យច្បាស់លាស់ ព្រមទាំងចំណេញពេលវេលាសម្រាប់អ្នកជំងឺដោយមិនត្រូវការសម្រាកពេទ្យ។
ក្នុងករណីមានការលំបាកក្នុងការនោម នោមមានឈាម ឬបញ្ហាប្លោកនោម ក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ស្វាគមន៍ក្នុងការពិនិត្យ និងផ្តល់ការប្រឹក្សាលំអិតបន្ថែមជូនដល់លោកលោកស្រីនូវរាល់ចម្ងល់ផ្សេងៗ ក្នុងការកំណត់បាននូវរោគវិនិច្ឆ័យ និងវិធីសាស្ត្រក្នុងការព្យាបាលឲ្យមានប្រសិទ្ធភាព និងសុវត្ថិភាពកំរិតខ្ពស់៕
អត្ថបទ៖ រស្មី
-
កីឡា១៨ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី



