សុខភាព
នោមញឹក ឬនោមខ្សោយខុសធម្មតា អាចជាសញ្ញាព្រមាននៃជំងឺរីកក្រពេញប្រូស្តាត ពិសេសចំពោះបុរសវ័យកាន់តែច្រើន
ក្រពេញប្រូស្តាត គឺជាសរីរាង្គសំខាន់មួយរបស់បុរស ដែលមានទម្ងន់ធម្មតាប្រមាណ ១៥ ទៅ ២៥ ក្រាមប៉ុណ្ណោះ។ ប៉ុន្តែ នៅពេលអាយុកាន់តែច្រើន ជាពិសេសចាប់ពីអាយុ ៥០ ឆ្នាំឡើងទៅ ក្រពេញនេះអាចរីកធំឡើង ដែលជាបញ្ហាសុខភាពជួបប្រទះញឹកញាប់លើបុរស។ យ៉ាងណាមិញ ជំងឺរីកក្រពេញប្រូស្តាត មិនមែនជាជំងឺមហារីកនោះទេ ប៉ុន្តែប្រសិនបើមានរោគសញ្ញាមិនប្រក្រតី គួរប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។

យោងតាមសារចែករំលែកចំណេះដឹងសុខភាពពីរបស់ មន្ទីរពេទ្យព្រះអង្គឌួង បង្ហាញថា ជំងឺរីកក្រពេញប្រូស្តាតអាចសង្កេតឃើញតាមរោគសញ្ញាមួយចំនួន និងមានវិធីព្យាបាលជាច្រើន អាស្រ័យលើស្ថានភាពជំងឺរបស់អ្នកជំងឺ។
១. រោគសញ្ញាព្រមានដែលគួរប្រុងប្រយ័ត្ន
– នោមញឹកញាប់ ឬលំហូរទឹកនោមខ្សោយជាងធម្មតា។
– នោមដាច់ៗ ឬត្រូវប្រឹងខ្លាំងពេលបត់ជើងតូច។
– មានអារម្មណ៍មិនស្រួល ឬឈឺចាប់នៅពេលអង្គុយ។
– មានឈាមលាយក្នុងទឹកនោម ឬទឹកកាម។
២. ការព្យាបាល
ចំពោះការព្យាបាលវិញ គឺអាស្រ័យលើកម្រិតធ្ងន់ស្រាលនៃជំងឺ ហើយអ្នកជំងឺគួរតែទៅពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឯកទេស ដើម្បីទទួលបានការព្យាបាលសមស្រប។ ជាទូទៅ វិធីព្យាបាលមានដូចជា ការកែប្រែទម្លាប់រស់នៅ ដោយផ្លាស់ប្ដូររបបអាហារ និងទម្លាប់ប្រចាំថ្ងៃ ដើម្បីជួយបន្ថយរោគសញ្ញា ការព្យាបាលដោយប្រើប្រាស់ថ្នាំតាមការណែនាំរបស់គ្រូពេទ្យ និងក្នុងករណីចាំបាច់ អាចត្រូវការវះកាត់ដោយប្រើបច្ចេកវិទ្យាទំនើប ដែលមានប្រសិទ្ធភាពខ្ពស់ និងជួយឱ្យអ្នកជំងឺឆាប់ជាសះស្បើយ។
គ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យព្រះអង្គឌួង បានណែនាំដែរថា ប្រសិនបើមានរោគសញ្ញាដូចបានរៀបរាប់ខាងលើ ជាពិសេសក្នុងករណី នោមមិនចេញទាល់តែសោះ ឬ មានឈាមក្នុងទឹកនោម ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីទទួលបានការពិនិត្យ និងព្យាបាលឱ្យបានទាន់ពេលវេលា ហើយដាច់ខាត កុំទិញថ្នាំមកប្រើប្រាស់ដោយខ្លួនឯង៕ ដោយ៖ ជុំ សុជាតា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


