សុខភាព
ក្រោយអនុញ្ញាត ស្ត្រីមានផ្ទៃពោះនិងបំបៅកូនដោយទឹកដោះ ចង់ចាក់វ៉ាក់សាំង ត្រូវត្រៀមចំណុចនេះ កុំប្រហែសខ្លួន
ស្ត្រីមានផ្ទៃពោះ ឬកំពុងបំបៅកូនដោយទឹកដោះ ក៏អាចចាក់វ៉ាក់សាំងកូវីដបានដូចគេឯងដែរ ក្នុងករណីគាត់មានសុខភាពល្អ។ នេះបើតាមការលើកឡើង របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ក្របខណ្ឌទូទាំងប្រទេស បានឲ្យដឹងកាលពីម្សិលមិញ។

បើទោះបីជាលោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា ស្ត្រីមានផ្ទៃពោះនិងបំបៅកូនដោយទឹកដោះ អាចចាក់វ៉ាក់សាំងកូវីដបានក៏ពិតមែន តែក្រុមមនុស្សទាំងនោះក៏មិនត្រូវប្រហែសខ្លួន និងត្រូវត្រៀមចំណុចសំខាន់ៗខាងក្រោមនេះឲ្យមែនទែន ចៀសវាងនាំភ្លេចមុខក្រោយពិបាកខ្លួន។
១ ត្រូវប្រាកដថា អ្នកមានសុខភាពល្អរឹងមាំទាំងម្ដាយនិងកូន មុននឹងសម្រេចចិត្តថាទៅចាក់វ៉ាក់សាំង ( ស្របតាមការលើកឡើងរបស់លោកជំទាវ ឱ វណ្ណឌីន )។
២ ត្រៀមខ្លួនជានិច្ច មុននិងក្រោយចាក់ ជាពិសេសគឺត្រូវសម្រួលអារម្មណ៍ កុំភិតភ័យ កុំបារម្ភ ព្រោះវ៉ាក់សាំងសុទ្ធតែមានប្រសិទ្ធភាពលើមនុស្សគ្រប់គ្នា។
៣ សម្រាកឲ្យបានគ្រប់គ្រាន់ ការពារក្រែងអាចខ្យល់គរ ដួលសន្លប់ជាយថាហេតុ ក្នុងអំឡុងពេលចាក់រួច។
៤ ហូបទឹកឲ្យបានគ្រប់គ្រាន់ ដើម្បីផ្សើមដល់រាងកាយ ការពារការខះជាតិឬទឹកស្ងួតបំពង់កពិបាកទ្រាំ ។
៥ ស្ត្រីមានផ្ទៃពោះពិបាកទាំងដើរ ឈរ និងអង្គុយ ដូច្នេះត្រូវចេះការពារខ្លួនឲ្យមែនទែន។ ជាពិសេសទាំងមុនចាក់និងក្រោយចាក់រួច អ្នកម្ដាយគ្រប់រូប កុំភ្លេចត្រៀមឆត្រ មួក សម្រាប់ការពារកម្ដៅថ្ងៃផងដែរ។
៦ ចុងក្រោយប្រសិនបើគិតថាអ្នកមានសុខភាពល្អរឹងមាំ អាចទៅចាក់វ៉ាក់សាំងបានហើយ គួរមានមនុស្សអមទៅជាមួយគ្រប់ពេល។ មិនថាអ្នកមានផ្ទៃពោះ ឬកំពុងបំបៅកូនដោយទឹកដោះនោះទេ។

គួរបញ្ជាក់ថា មន្ត្រីសុខាភិបាលរូបនេះ បានថ្លែងយ៉ាងដូច្នេះថា “ចំពោះស្ត្រីមានផ្ទៃពោះ ឬបំបៅកូនដោយទឹកដោះ ប្រសិនបើគាត់មានសុខភាពធម្មតា គាត់អត់មានជំងឺដង្កាត់អីទេ ហើយគាត់ស្ម័គ្រចិត្តចង់ចាក់ គឺគាត់អាចទៅទទួលការចាក់វ៉ាក់សាំងនេះបាន មិនថាពេលណា មិនថាខែណានោះទេ ឲ្យតែគាត់ស្រួលខ្លួន ហើយគាត់ចង់ចាក់ សូមអញ្ជើញមកចាក់បាន “៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖WHO ៖ ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូន កុំភ័យខ្លាចការចាក់វ៉ាក់សាំងកូវីដ គ្មានផលប៉ះពាល់ដល់ទារកឡើយ
ចុចអាន៖ឈប់បារម្ភ! ផលប៉ះពាល់ពីវ៉ាក់សាំង ចំពោះស្ត្រីមានផ្ទៃពោះនិងបំបៅដោះកូន គឺស្រាលដូចមនុស្សទូទៅដែរ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៦ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


