Connect with us

សុខភាព

ចូលចិត្តញុំាទឹកប៉េងប៉ោះ អានអត្ថបទនេះសិន

បានផុស

នៅ

ទឹកប៉េងប៉ោះមានរសជាតិជូរអែម ដែលអាចជួយបន្ថែមរសជាតិ និងពណ៌ដល់អាហារជាច្រើន។ មនុស្ស​ជា​ច្រើនចូលចិត្តទឹកជ្រលក់ដ៏ពេញនិយមនេះណាស់ មិនថាប្រុស ស្រី ក្មេង ឬចាស់ទេ ប៉ុន្តែការញុំា​ទឹក​ប៉េង​ប៉ោះ​ច្រើនធ្វើ​ឱ្យ​ប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីវេជ្ជបណ្ឌិត Priya Palan ជំនាញខាងចំណីអាហារ បំរើការនៅមន្ទីរ​ពេទ្យពហុជំនាញ Zen បានលើកឡើងថា ទឹកប៉េងប៉ោះមិនមានប្រូតេអ៊ីន និងជាតិសរសៃទេ។ វាសម្បូរទៅដោយស្ករ អំបិល គ្រឿងទេស និងទឹកស្ករចម្រាញ់ពីពោត។ ការញុំាទឹកប៉េងប៉ោះច្រើនធ្វើឱ្យប៉ះពាល់សុខភាពដូចជា៖

១. កើតជំងឺបេះដូង៖ ការញុំាអាហារមានទឹកស្ករចម្រាញ់ពីពោតច្រើនធ្វើឱ្យកម្រិតទ្រីគ្លីសេរីដ (ខ្លាញ់​ក្នុងឈាម) ឡើងខ្ពស់ និងបណ្តាលឱ្យមានបញ្ហា​បេះដូង។

២. ធាត់៖ ជាតិស្ករ និងទឹកស្ករចម្រាញ់ពីពោតដ៏ច្រើននៅក្នុងទឹកប៉េងប៉ោះធ្វើឱ្យយើងឡើងគីឡូ។

៣. មានបញ្ហាសន្លាក់ ការញុំាអាហារកែច្នៃច្រើន​បង្កើនហានិភ័យ​នៃការរលាក​​ដែលមានន័យថា​យើង​អាចមានបញ្ហាសន្លាក់ទៅថ្ងៃក្រោយ។

៤. ក្រហាយទ្រូង៖ លោកស្រីវេជ្ជបណ្ឌិត Priya Palan ក៏បានបន្ថែមថា “បរិមាណអាស៊ីដម៉ាឡិក និង​អាស៊ីដស៊ីទ្រិចនៅក្នុងទឹកប៉េងប៉ោះធ្វើឱ្យកើនជាតិអាស៊ីដក្នុងក្រពះដែលបណ្តាលឱ្យក្រហាយទ្រូង។ ប្រសិនបើយើងមានបញ្ហាប្រព័ន្ធរំលាយអាហារ ឬជំងឺច្រាលអាស៊ីដក្រពះ (GERD) គួរចៀសវាង​ញុំា​ទឹក​ប៉េងប៉ោះ” ។

៥. មានបញ្ហាតម្រងនោម ការញុំាអាហារដែលមានសូដ្យូម (អំបិល) ខ្ពស់ធ្វើឱ្យ​កើនជាតិកាល់​ស្យូម​ក្នុង​ទឹកនោម។ វាបង្កើនហានិភ័យកើតក្រួសក្នុងតម្រង់នោម។

៦. អាលែកហ្ស៊ី ទឹកប៉េងប៉ោះមានសារធាតុអ៊ីស្តាមីន (histamines) ដែលអាចធ្វើឱ្យ​យើង​អា​លែក​ហ្ស៊ី។​

៧. មានជំងឺទឹកនោមផ្អែម៖ ស្ករ និងទឹកស្ករចម្រាញ់ពីពោត​នៅក្នុងទឹកប៉េងប៉ោះ​ធ្វើឱ្យកម្រិតជាតិស្ករ​ក្នុង​ឈាម​របស់​យើងកើនឡើង។

៨. ឡើងសម្ពាធឈាម៖ ការញុំាទឹកប៉េងប៉ោះច្រើនធ្វើឱ្យយើងឡើងសម្ពាធ​ឈាម និងអតុល្យភាព​សារធាតុ​រ៉ែ​ក្នុងរាងកាយ ព្រោះវាផ្ទុកសូដ្យូម (អំបិល) ខ្ពស់។

ទឹកប៉េងប៉ោះមានតម្លៃអាហារូបត្ថម្ភទាប។ វាមិនមានប្រូតេអ៊ីន វីតាមីន សារធាតុរ៉ែ ឬជាតិសរសៃទេ ផ្ទុយទៅវិញវាមានជាតិស្ករ និងសូដ្យូម (អំបិល) ខ្ពស់។ យើងគួរញុំាអាហារ​ដែលសម្បូរ​សារធាតុ​ចិញ្ចឹម​ទើប​ល្អចំពោះសុខភាពរាងកាយ៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ញ៉ាំ​អាហារ​កំប៉ុង​កំប៉ឹត​សម្បក អាច​មាន​ស្ថានភាព​សុខភាព​បែប​នេះ

ចុចអាន៖ម្អម មានប្រយោជន៍ និងប្រើរបៀបម៉េច ដើម្បីជួយដល់រាងកាយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១២ នាទីutes មុន

មេទ័ព​ម៉ាឡេស៊ី កោតសរសើរ​កម្ពុជា​ ចំពោះការរីក​ចម្រើន​យ៉ាងឆាប់​រហ័ស​លើ​គ្រប់វិស័យ

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោក ជុំ សំអង រំលឹកអ្នកសិល្បៈដែលឆ្មើងនឹងលោកថា «ចំណុចចាប់ផ្តើមអ្នកឯង ក៏មានវត្តមានពួកខ្ញុំដូចគ្នា»

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ញឹម ខេមរា៖ ការលើកកម្ពស់ស្តង់ដារ បទប្បញ្ញត្តិបច្ចេកទេស ជំរុញអាជីវកម្មកម្ពុជាប្រកួតប្រជែងកាន់តែខ្ពស់ក្នុងទីផ្សារ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភ្លើងឆេះព្រៃរាប់សិបកន្លែងបង្កជាផ្សែងពុលក្នុងខេត្ត Mae Hong Son ប្រទេសថៃ

ព័ត៌មានជាតិ៣ ម៉ោង មុន

ជនរងគ្រោះជិត១០០នាក់ ត្រូវបានចិនសង្គ្រោះបញ្ជូនមកកម្ពុជាវិញក្នុងរយៈពេល៤ខែ

ចរាចរណ៍៧ ម៉ោង មុន

ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត

ខ្យល់កន្ត្រាក់
ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី២៤មេសា

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច
សន្តិសុខសង្គម៧ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច កោះហៅលោក សាន សាធុកា​ ឲ្យចូលបំភ្លឺក្រោយរងការ​ចោទ​ប្រកាន់រឿងជំរិតទារប្រាក់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ពូទីន ថា រុស្ស៊ីវាយប្រហារទីតាំងស៊ីវិល ព្រោះមានទ័ពអ៊ុយក្រែននិងបរទេស លាក់ខ្លួននៅទីនោះ 

សន្តិសុខសង្គម៤ ម៉ោង មុន

ឆ្លងចរន្តអគ្គិសនីឆេះសាលាអន្តរជាតិមួយកន្លែង នៅខណ្ឌជ្រោយចង្វារ

Sokha Hotels

ព័ត៌មានពេញនិយម