សុខភាព
អ្នកឆ្លងវីរុសកូវីដ-១៩ មិនចេញរោគសញ្ញាសោះ កម្រនឹងចម្លងទៅអ្នកដទៃ
អ្នកឆ្លងជំងឺបង្កដោយវីរុស COVID-19 ដែលមិនមានចេញរោគសញ្ញាសោះគឺទំនងជាកម្រនឹងចម្លងទៅអ្នកដទៃណាស់។ នេះជាការលើកឡើងរបស់លោកស្រី Maria Van Kerkhove ជាអ្នកដឹកនាំការឆ្លើយតបនឹងវីរុស COVID-19 និងជំងឺឆ្លងរបស់អង្គការសុខភាពពិភពលោក កាលពីថ្ងៃទី៨ ខែមិថុនា។

តាមរបាយការណ៍របស់ប្រទេសជាច្រើនទាក់ទងនឹងការតាមដានករណីអ្នកឆ្លងវីរុសមិនមានចេញរោគសញ្ញា គឺមិនបានរកឃើញថាមានការចម្លងទៅបុគ្គលផ្សេងទេ។ សម្រាប់ករណីអ្នកឆ្លងមិនមានរោគសញ្ញាសោះនេះដែរគឺមិនមានអាការៈក្ដៅខ្លួន ក្អក ឬពិបាកដកដង្ហើមគួរឲ្យកត់សម្គាល់នោះទេ ហើយបើសិនជាធ្លាក់ខ្លួនឈឺភាគច្រើនអ្នកទាំងនោះគឺមានស្ថានភាពជំងឺស្រាល។
ចំពោះអ្នកឆ្លងវីរុស COVID-19 នេះអាចនឹងមិនមានរោគសញ្ញាសោះហើយមានស្ថានភាពជំងឺស្រាល ឬអាចមានរោគសញ្ញាដែលមិនបញ្ជាក់ឲ្យដឹង ឬមួយពួកគេអាចមិនទាន់ចេញរោគសញ្ញា។ ការមិនមានរោគសញ្ញាគឺខុសគ្នាពីការមិនទាន់ចេញរោគសញ្ញាដោយការមិនមានរោគសញ្ញាមានន័យថាអ្នកជំងឺឆ្លងវីរុសតែមិនមានចេញរោគសញ្ញាអ្វីទាំងអស់ ប៉ុន្តែការមិនទាន់ចេញរោគសញ្ញាគឺស្ថិតក្នុងដំណាក់កាលដំបូងដែលមិនទាន់ចេញរោគសញ្ញាអ្វីមួយ។

ការសិក្សាមួយកាលពីខែមេសាបានលើកឡើងថាអ្នកឆ្លងវីរុសនេះចាប់ផ្ដើមចម្លងពីពីរទៅបីថ្ងៃមុនចេញរោគសញ្ញា។ បន្ថែមពីនេះទៀត មជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លងសហរដ្ឋអាមេរិកបានប៉ាន់ស្មានថា៤០%នៃការចម្លងវីរុសនេះគឺកើតមុនពេលអ្នកឆ្លងវីរុសចាប់ផ្ដើមធ្លាក់ខ្លួនឈឺ។ អ្នកជំងឺទាំងនោះបានចម្លងវីរុស COVID-19 ទៅអ្នកដទៃមុននឹងពួកគេចេញរោគសញ្ញា។
ការបែងចែកភាពខុសគ្នារវាងអ្នកមិនមានរោគសញ្ញាសោះ អ្នកមិនទាន់ចេញរោគសញ្ញា និងអ្នកចេញរោគសញ្ញាដែលមិនបញ្ជាក់ឲ្យដឹង ឬស្រាល គឺសំខាន់ណាស់។ ម៉្យាងទៀត ការតាមដានពីការប៉ះពាល់អ្នកផ្ទុកវីរុសនេះនៅកោះតៃវ៉ាន់ ក៏ដូចជានៅប្រទេសអាល្លឺម៉ង់បានឲ្យដឹងថាអ្នកមិនមានរោគសញ្ញាសោះគឺកម្រនឹងចម្លងទៅអ្នកដទៃណាស់។

ការសិក្សានៅប្រទេសអាល្លឺម៉ង់បានរកឃើញទៀតថាការចម្លងនេះតែងកើតមានមុន ឬនៅថ្ងៃដែលអ្នកផ្ទុកវីរុសចេញរោគសញ្ញាដំបូង។ ការសិក្សាតាមបណ្តាប្រទេសជាច្រើនទៀតក៏បានបញ្ជាក់ទៅលើការចម្លងមុនចេញរោគសញ្ញាដែរ ហើយបានណែនាំថាអ្នកដែលមិនមានអាការៈអ្វីមិនប្រាកដថាមិនអាចចម្លងវីរុសនេះទេ។ ដូចនេះហើយវិធានការណ៍តាមដាន និងដាក់ឲ្យនៅដាច់ដោយឡែកគួរអនុវត្តតាមបណ្ដាប្រទេសនានា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ វីរុសកូវីដ-១៩ អាចរស់នៅលើអេក្រង់ទូរសព្ទ និងក្រដាសប្រាក់ជិត ៣០ថ្ងៃ
ចុចអាន៖ មូលហេតុអ្នកជំងឺនៅសេសសល់រោគសញ្ញាក្រោយជា ដែលគេហៅថា កូវីដរយៈពេលវែង
-
កីឡា៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១៣ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៣ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា១៧ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


