សុខភាព
ថ្នាំគ្រាប់ Molnupiravir អាចព្យាបាលអ្នកជំងឺកូវីដបំប្លែងខ្លួនបានកម្រិតណា?
ថ្នាំគ្រាប់ Molnupiravir របស់ក្រុមហ៊ុន Merck កំពុងជោគជ័យលើការសាកល្បង និងត្រូវបានប្រទេសមួយចំនួនបានបញ្ជារទិញជាបណ្ដើរៗហើយ ខណៈក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក៏បានចេញសេចក្តីប្រកាសអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំព្យាបាលជំងឺកូវីដ-១៩ប្រភេទនេះ ក្នុងលក្ខខណ្ឌបន្ទាន់ផងដែរ។

ជាមួយនឹងប្រសិទ្ធភាពនៃការព្យាបាលអ្នកជំងឺកូវីដ-១៩ ថ្នាំគ្រាប់ប្រភេទនេះ ក៏អាចព្យាបាលអ្នកជំងឺដែលផ្ទុកវីរុសកូវីដបំប្លែងខ្លួនបានល្អដូចគ្នា។
បើយោងតាមប្រភពពី Yale Medicine បានឱ្យដឹងថា ថ្នាំគ្រាប់ Molnupiravir មិនត្រឹមតែអាចសង្គ្រោះអ្នកជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ប៉ុន្តែក្នុងការស្រាវជ្រាវដែលធ្វើឡើងនៅក្នុងសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀត បានបង្ហាញអំពីប្រសិទ្ធភាពថ្នាំដែលអាចប្រឆាំងនឹងវីរុសបំប្លែងខ្លួនខ្លាំងៗដូចជា Delta, Gamma, និង Mu ថែមទៀតផង។

ដោយឡែករបៀបប្រើថ្នាំគ្រាប់ Molnupiravir ដែលផ្ដល់ប្រសិទ្ធភាពបំផុត សម្រាប់អ្នកឆ្លងកូវីដទម្រង់ដើម និងវីរុសបំប្លែងខ្លួន គឺត្រូវលេបបន្ទាប់ពីចេញរោគសញ្ញានៃជំងឺ។ នៅក្នុងការសាកល្បងព្យាបាលដោយក្រុមហ៊ុន Merck ថ្នាំ Molnupiravir ត្រូវលេបចំនួន៤គ្រាប់ និងលេបពីរដងក្នុងមួយថ្ងៃ ក្នុងរយៈពេលប្រាំថ្ងៃជាប់ៗគ្នា រាប់ចាប់ពីថ្ងៃចេញរោគសញ្ញាដំបូង នោះអាការនឹងប្រសើរឡើង។

វេជ្ជបណ្ឌិត Albert Shaw អ្នកឯកទេសជំងឺឆ្លងប្រចាំគេហទំព័រ Yale Medicine ពន្យល់ថា នៅពេលអ្នកជំងឺលេបថ្នាំនេះ វានឹងចូលទៅក្នុងចរន្តឈាម រួចរារាំងឬបញ្ឈប់សមត្ថភាពរបស់វីរុសមិនឱ្យរាលដាលនៅក្នុងរាងកាយបានទៀតឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ៧ ចំណុច គ្រប់គ្នាចង់ដឹងបំផុតអំពីថ្នាំគ្រាប់ព្យាបាលកូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


