សុខភាព
៧ ចំណុច គ្រប់គ្នាចង់ដឹងបំផុតអំពីថ្នាំគ្រាប់ព្យាបាលកូវីដ-១៩
កាលពីដើមខែតុលា កន្លងទៅ ក្រុមហ៊ុន Merck បានបញ្ចេញនិន្នន័យអំពីជោគជ័យលើការសាកល្បងថ្នាំគ្រាប់ថ្មីសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ដែលនេះជាដំណឹងល្អធ្វើឱ្យពិភពលោកសាទរយ៉ាងខ្លាំង។
បន្ទាប់ពីសាកល្បងដោយជោគជ័យ ក្រុមហ៊ុនឱសថនេះបានដាក់ពាក្យស្នើសុំទៅរដ្ឋបាលចំណីអាហារនិងឱសថ អាមេរិក (FDA) សម្រាប់ការអនុញ្ញាតឲ្យប្រើប្រាស់នូវថ្នាំដែលមានឈ្មោះថា Molnupiravir។

បច្ចុប្បន្ន ប្រទេសមួយចំនួនលើពិភពលោក រួមទាំងកម្ពុជា បានបញ្ជារទិញថ្នាំ Molnupiravir ហើយក្រសួងសុខាភិបាលកម្ពុជាក៏បានចេញសេចក្តីប្រកាសអនុញ្ញាតឲ្យប្រើប្រាស់ថ្នាំព្យាបាលជំងឺកូវីដ-១៩ប្រភេទនេះ ក្នុងលក្ខខណ្ឌបន្ទាន់ផងដែរ។
ខាងក្រោមជាចំណុចសំខាន់ៗដែលគ្រប់គ្នាឆ្ងល់ និងគួរយល់ដឹងអំពីថ្នាំព្យាបាលកូវីដប្រភេទថ្មី៖
១. តើថ្នាំគ្រាប់ Molnupiravir ដំណើរការយ៉ាងដូចម្តេច?
ថ្នាំគ្រាប់នេះអនុញ្ញាតឱ្យប្រើប្រាស់ បន្ទាប់ពីចេញរោគសញ្ញានៃជំងឺកូវីដ-១៩។ នៅក្នុងការសាកល្បងព្យាបាល ថ្នាំ Molnupiravir ត្រូវបានផ្តល់ឱ្យអ្នកចូលរួមក្នុងការសិក្សាចំនួន៤គ្រាប់ និងលេបពីរដងក្នុងមួយថ្ងៃ ក្នុងរយៈពេលប្រាំថ្ងៃ រាប់ចាប់ពីថ្ងៃចេញរោគសញ្ញាដំបូងនៃកូវីដ-១៩។
វេជ្ជបណ្ឌិត Albert Shaw អ្នកឯកទេសជំងឺឆ្លងនៃគេហទំព័រ Yale Medicine ពន្យល់ថា នៅពេលអ្នកជំងឺលេបថ្នាំ វានឹងចូលទៅក្នុងចរន្តឈាម រួចរារាំងសមត្ថភាពរបស់មេរោគ SARS-CoV-2 ក្នុងការចម្លង។
២. តើថ្នាំគ្រាប់ Molnupiravir មានផលប៉ះពាល់ដែរឬទេ?

ដោយផ្អែកលើទិន្នន័យនៅក្នុងការចេញផ្សាយរបស់ក្រុមហ៊ុន ថ្នាំនេះផ្ដល់សុវត្ថិភាព ដោយមិនមានផលប៉ះពាល់ធ្ងន់ធ្ងរចំពោះអ្នកស្ម័គ្រចិត្តសាកល្បងនោះទេ។
ដោយសារតែថ្នាំ Molnupiravir ដំណើរការដោយប្រើហ្សែន RNA ដើម្បីរំខានមេរោគឆ្លង ដូចនេះវាអាចមានឥទ្ធិពល ក៏ដូចជាផលរំខានខុសគ្នាតិចតួចរវាងអ្នកជំងឺម្នាក់ទៅអ្នកជំងឺ អាស្រ័យតាម DNA ឬ RNA របស់ពួកគេ។ ក្រុមហ៊ុន Merck រាយការណ៍ថា ទិន្នន័យពីការសិក្សានៅមន្ទីរពិសោធន៍ថ្នាំ Molnupiravir មិនបង្កឱ្យមានការផ្លាស់ប្តូរអាក្រក់ណាមួយក្នុងរាងកាយនោះទេ។
យ៉ាងណាមិញ អ្នកឯកទេស មិនអនុញ្ញាតឱ្យប្រើថ្នាំនេះព្យាបាលអ្នកជំងឺដែលជាស្ត្រីមានផ្ទៃពោះឡើយ ព្រោះក្នុងការសាកល្បង ក្រុមហ៊ុន Merck មិនបានធ្វើតេស្តថ្នាំលើស្ត្រីពពោះនោះទេ។
៣. តើថ្នាំគ្រាប់ Molnupiravir ស្រដៀងនឹងថ្នាំផ្ដាសាយ Tamiflu ដែរទេ?
អ្នកជំនាញបញ្ជាក់ថា ថ្នាំគ្រាប់ថ្មីនេះគឺស្រដៀងគ្នានឹងថ្នាំផ្ដាសាយដែរ ដោយមានមុខងារងាយស្រួលក្នុងការប្រើប្រាស់ ព្រមទាំងងាយរកទិញបាន។ អ្វីដែលគួរដឹងនោះគឺថ្នាំ Tamiflu ជាថ្នាំប្រឆាំងមេរោគ និងការពាររោគសញ្ញាធ្ងន់ធ្ងរនៃជំងឺផ្តាសាយ។ ដូចគ្នាដែរ ថ្នាំ Molnupiravir មិនមែនសម្លាប់វីរុសកូវីដ-១៩នោះទេ តែវាផ្ទុកមុខងារប្រឆាំង និងការពាររោគសញ្ញាធ្ងន់ធ្ងរ។
៤. តើថ្នាំគ្រាប់ Molnupiravir ការពារការឆ្លងវីរុស ឬជំងឺធ្ងន់ធ្ងរ និងការស្លាប់ដែរឬទេ?

លោកវេជ្ជបណ្ឌិត Meyer ពន្យល់ថា គោលដៅនៃថ្នាំគ្រាប់ថ្មីរបស់ក្រុមហ៊ុន Merck គឺដើម្បីជួយអ្នកជំងឺកុំឱ្យចូលមន្ទីរពេទ្យ។ វាមានប្រសិទ្ធភាពការពារអាការធ្ងន់ធ្ងរ និងហានិភ័យស្លាប់ ក៏ដូចជាព្យាបាលអ្នកជំងឺកូវីដកម្រិតស្រាល និងមធ្យម។
៥. តើថ្នាំគ្រប់ Molnupiravir ប្រើបានចំពោះអ្នកណាខ្លះ?
ក្រុមហ៊ុន Merck បានឱ្យដឹងថា ថ្នាំគ្រាប់របស់ខ្លួនប្រើបានសម្រាប់មនុស្សពេញវ័យដែលមានហានិភ័យខ្ពស់។ នៅក្នុងការសាកល្បងព្យាបាល ថ្នាំ Molnupiravir ភាគច្រើនត្រូវបានផ្តល់ទៅឱ្យមនុស្សដែលមានអាយុលើសពី ៦០ឆ្នាំ ឬអ្នកដែលមានអាយុតិចជាងនេះ ប៉ុន្តែមានលក្ខខណ្ឌហានិភ័យខ្ពស់បណ្ដាលមកពីវីរុសកូវីដ-១៩ដូចជា អ្នកជំងឺទឹកនោមផ្អែម ជំងឺបេះដូង ឬជំងឺធាត់ និងមានតែបុគ្គលដែលមិនទាន់ចាក់វ៉ាក់សាំងប៉ុណ្ណោះ ដែលបានដាក់បញ្ចូលនៅក្នុងការសាកល្បង។
៦. តើថ្នាំគ្រាប់ Molnupiravir មានប្រសិទ្ធភាពលើកូវីដបំប្លែងខ្លួនប្រភេទ Delta និងវីរុសបំប្លែងដទៃទៀតដែរទេ?
ជាការពិត ថ្នាំគ្រាប់ថ្មីនេះ អាចសង្គ្រោះមនុស្សជាច្រើន។ ក្នុងការស្រាវជ្រាវដែលធ្វើឡើងនៅក្នុងសហរដ្ឋអាមេរិក និងបណ្តាប្រទេសផ្សេងទៀត បានបង្ហាញថា ថ្នាំ Molnupiravir មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបំប្លែងខ្លួនដូចជា Delta, Gamma, និង Mu។

៧. ប្រសិនមានថ្នាំ Molnupiravir ប្រើប្រាស់ហើយ តើយើងនៅតែត្រូវការវ៉ាក់សាំងដែរឬទេ?
ទោះបីជាថ្នាំ Molnupiravir ទទួលបានជោគជ័យ និងត្រូវបានអនុញ្ញាតក៏ដោយ ការចាក់វ៉ាក់សាំងនឹងនៅតែចាំបាច់សម្រាប់ការពារការចម្លងមេរោគ SARS-CoV-2 និងជាវិធានការបន្ថយការរីករាលដាលដ៏សំខាន់។ អ្នកដែលត្រូវបានចាក់វ៉ាក់សាំងពេញលេញនឹងមានឱកាសតិចតួចក្នុងធ្លាក់ខ្លួនឈឺ និងត្រូវបានការពារមិនឱ្យចូលពេទ្យផងដែរ។
វ៉ាក់សាំងជាឧបករណ៍ទីមួយរបស់មនុស្ស សម្រាប់ការពារវីរុសកូវីដបានល្អបំផុត មិនថាយើងមានថ្នាំ Molnupiravir ចរាចរណ៍ច្រើនប៉ុនណាក្ដី៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រុមមនុស្សមួយប្រភេទ ហាមលេបថ្នាំ Molnupiravir ដាច់ខាត
ចុចអាន៖ ថ្នាំព្យាបាលកូវីដ Molnupiravir នឹងមានប្រសិទ្ធភាពខ្ពស់បំផុត បើប្រើតាមរបៀបនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


