សុខភាព
ជំងឺធាត់ អាចបង្កមហារីក ៤ប្រភេទ ធ្ងន់ជាងបារីទៅទៀត
ដោយសារទម្លាប់រស់នៅ របបអាហារ និងខ្វះពេលហាត់ប្រាណទៀតនោះ បច្ចុប្បន្ននេះ សម្បូរអ្នកលើសទម្ងន់ និងជំងឺធាត់ជាច្រើន ហើយរឿងធាត់ សម្បូរជាតិខ្លាញ់ក្នុងរាងកាយនេះ មិនសូវល្អសម្រាប់សុខភាពនោះទេ។ នៅអង់គ្លេស ពេលនេះ ជំងឺធាត់ ខ្លាំងជាងការជក់បារីទៀត ក្នុងការបង្កជំងឺមហារីក ៤ប្រភេទ។

វិទ្យាស្ថានស្រាវជ្រាវមហារីករបស់ចក្រភពអង់គ្លេស ប្រកាសថា មហារីកពោះវៀន តំរងនោម ក្រពេញអូវ៉ែ និងថ្លើម បណ្ដាលមកពីការលើសទម្ងន់ ជាងការជក់បារីទៅទៀត។ មនុស្សរាប់លាននាក់ ប្រឈមនឹងមហារីក ដោយសារទម្ងន់របស់ពួកគេ។
របាយការណ៍របស់វិទ្យាស្ថានស្រាវជ្រាវមហារីក បង្ហាញថា៖
- មហារីកពោះវៀន កើតឡើងសរុប ៤២.០០០ករណី/ឆ្នាំ បង្កដោយលើសទម្ងន់ និងជំងឺធាត់ ៤.៨០០ករណី និងដោយការជក់បារី ២.៩០០ករណី
- មហារីកតំរងនោម កើតឡើងសរុប ១២.៩០០ករណី/ឆ្នាំ បង្កដោយលើសទម្ងន់ និងជំងឺធាត់ ២.៩០០ និងដោយការជក់បារី ១.៦០០ករណី
- មហារីកថ្លើម កើតឡើងសរុប ៥.៩០០ករណី/ឆ្នាំ បង្កដោយលើសទម្ងន់ និងជំងឺធាត់ ១.៣០០ករណី និងដោយការជក់បារី ១.២០០ករណី
- មហារីកក្រពេញអូវ៉ែ កើតឡើងសរុប ៧.៥០០ករណី/ឆ្នាំ បង្កដោយលើសទម្ងន់ និងជំងឺធាត់ ៤៩០ករណី និងការជក់បារី ២៥ករណី

តាមពិតទៅ ការជក់បារី នៅតែជាមួលហេតុទី១ បង្កជំងឺមហារីក ដោយមានប្រមាណ ៥៤.៣០០ករណី/ឆ្នាំ ហើយជំងឺធាត់ ជាមូលហេតុលំដាប់ទី២ បង្កជំងឺនេះ ២២.៨០០ករណី/ឆ្នាំ។ ប៉ុន្ដែសម្រាប់ជំងឺមហារីក ៤ប្រភេទ ខាងលើ ជំងឺធាត់ ជាមូលហេតុទី១ ខ្លាំងជាងការជក់បារីទៅទៀត។
យោងតាមវិទ្យាស្ថានដដែលនេះ ជំងឺធាត់ ឬការលើសទម្ងន់ បង្កមហារីក ១៣ប្រភេទផ្សេងទៀត ដូចជា មហារីកសុដន់ (ក្រោយស្ត្រីអស់រដូវ) មហារីកពោះវៀន មហារីកលំពែង មហារីកបំពង់អាហារ មហារីកសួត មហារីកតំរងនោម មហារីកកក្រពះ មហារីកថង់ទឹកប្រមាត់ មហារីកស្បូន មហារីកក្រពេញអូវ៉ែ មហារីកឈាម (Multiple Myeloma) មហារីកក្រពេញទីរ៉ូអ៊ីត និងមហារីកខួរក្បាល (Meningioma)៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មូលហេតុសំខាន់ៗបណ្ដាលឱ្យធាត់ និងប្រភេទអ្នកធាត់ទាំង ៦ យ៉ាង
ចុចអាន៖ សឹងតែ១០០% នៃអ្នកធាត់ គេចមិនរួចពីជំងឺរ៉ាំរ៉ៃមួយនេះទេ គ្រាន់តែយូរ ឬឆាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៤ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងសាធារណការ ផាកពិន័យរថយន្ដដឹកទំនិញ២គ្រឿងចំនួន ៣១លានរៀល ក្រោយរកឃើញការដឹកលើសទម្ងន់កំណត់


