សុខភាព
សឹងតែ១០០% នៃអ្នកធាត់ គេចមិនរួចពីជំងឺរ៉ាំរ៉ៃមួយនេះទេ គ្រាន់តែយូរ ឬឆាប់
សឹងតែ១០០% នៃអ្នកធាត់ គេចមិនរួចពីជំងឺទឹកនោមផ្អែមប្រភេទទី២ នោះទេ គ្រាន់តែយូរ ឬឆាប់ប៉ុណ្ណោះ នេះបើតាមការអះអាងរបស់វេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម សាស្ត្រាចារ្យមហាបរិញ្ញា សេង សេរី។

សាស្ត្រារ្យវេជ្ជបណ្ឌិតបង្រៀននៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាលរូបនេះបន្តថា អ្នកដែលធាត់ៗ មិនត្រឹមតែប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ នោះទេ អាចប្រឈមនឹងជំងឺកាចសាហាវផ្សេងទៀត មានឡើងឈាម មហារីក ដោយជំងឺទាំង៣មុខនេះ នៅតាមអ្នកដែលធាត់លើសទម្ងន់ជាប់រហូត។
“ខ្មែរយើង បងប្អូនជួបគ្នា ឃើញធាត់សប្បាយចិត្តណាស់ ការពិតមិនអ៊ីចឹងទេ គឺជារឿងគ្រោះថ្នាក់ទៅថ្ងៃអនាគតទៅវិញ គាត់ប្រហែលជាអ្នកជំងឺច្រើននៅថ្ងៃខាងមុខ ត្រូវតែប្រយ័ត្នប្រយែង”។ សាស្ត្រាចារ្យវេជ្ជបណ្ឌិត រៀបរាប់។

ដូច្នេះដើម្បីឲ្យមានសុខភាពល្អ គ្រូពេទ្យតែងតែណែនាំឲ្យរក្សាទម្ងន់ឲ្យបានសមស្រប ដែលពាក្យសាមញ្ញហៅថា រក្សារាង កុំឲ្យធាត់លើសទម្ងន់ ដុះក្បាលពោះ។ “បច្ចុប្បន្ននេះ អ្នកជំនាញខាងអង្គការជំងឺទឹកនោមផ្អែមអន្តរជាតិ គេគ្រាន់តែមើលក្បាលពោះ ក៏ដឹងថា អ្នកហ្នឹងមានហានិភ័យកើតជំងឺទឹកនោមផ្អែមដែរ ព្រោះគេបានកម្រិតថា ឲ្យវាស់រង្វង់ពោះ មនុស្សប្រុសរង្វង់ពោះ ក្រោម៩០ សង់ទីម៉ែត្រ មនុស្សស្រីតិចជាង ៨០សង់ទីម៉ែត្រ”។
ចំពោះស្ត្រីវិញងាយកើតជំងឺទឹកនោមផ្អែមប្រភេទទី២ បំផុត នៅពេលអស់រដូវ ដោយអំឡុងពេលនោះ ទម្ងន់ចាប់ផ្តើមឡើង។ ឯរបបអាហារចាប់ពីអាយុ ៤០ ឆ្នាំឡើងទៅ គ្រូពេទ្យឲ្យកាត់បន្ថយ ដោយញ៉ាំកុំប្រៃពេក ផ្អែមពេក ឬមានជាតិខ្លាញ់ច្រើនពេក បង្កើនលំហាត់ប្រាណ។

ជំងឺទឹកនោមផ្អែមប្រភេទទី២ កើតឡើងនៅពេលរាងកាយប្រឆាំងនឹងអាំងស៊ុយលីន ហើយកម្រិតជាតិស្ករ កកើតច្រើននៅក្នុងឈាម។ ក្រៅពីធាត់លើសទម្ងន់ កត្តាប្រឈមធ្វើឲ្យកើតជំងឺទឹកនោមផ្អែមប្រភេទទី២ មាន កត្តាអាយុ (លើសពី៤០ឆ្នាំ) កត្តាតំណពូជ ចំណីអាហារ មិនហាត់ប្រាណជាដើម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ អ្នកធាត់ៗ ឡើងគីឡូមិនឈប់ ព្រោះមានទម្លាប់អាក្រក់ទាំងនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


