Connect with us

សុខភាព

ឈប់ជក់បារីទាន់ខ្លួននៅក្មេង បើចង់បាន សុខភាពល្អ

បានផុស

នៅ

បារី ទោះ​បី​ជា​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង​ថា ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព ប៉ុន្តែ​អ្នក​ផលិត​​នៅ​ តែ​ផលិត និង​លក់​នៅ តែលក់​​គ្រប់​ទី​កន្លែង។ បើ​និយាយតែក្នុង​ប្រទេស​ម៉ាឡេស៊ី យុវ​វ័យ​មាន​អាយុ​ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ អាច​ទិញ​បារី​បាន​គ្រប់​កន្លែង ប៉ុន្តែ​នៅ​លើ​កញ្ចប់​បារី​ទាំង​នោះ ​មាន​ដាក់​រូប​បម្រាម​ទាក់​ទង​អំពី​ផល​វិបាក​នៃ​ការ​ជក់​បារី​មក​ស្រាប់។ ដូច​នេះ​ហើយ មាន​អ្នក​ខ្លះ ភ័យ​ខ្លាច​ផល​វិបាក​ទាំង​នោះ ហើយ​ឈប់​ជក់ តែ​ក៏​មាន​អ្នក​ខ្លះ​ទៀត​បាន​​ញៀន​ជាមួយ​បារី​នោះ​រួច​បាត់​ទៅ​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច​នេះ​ដើម្បី​ចង់​ឲ្យ​ខ្លួន​យើង​​មាន​សុខភាព​ល្អ ​មាន​ជីវិត​រស់​នៅ​ល្អ​ប្រសើរ និង​អាច​ទទួល​បាន​អារម្មណ៍​ល្អ យើង​​គួរ​តែ​ឈប់​ជក់​បារី​ពី​ពេល​នេះ​ត​ទៅ។

១- អារម្មណ៍​​ស្រស់​ស្រាយ និង​ផ្ដោត​អារម្មណ៍​បាន​ល្អ

ការ​ផ្ដាច់​ខ្លួន​ចេញ​ពី​ការ​ញៀន​អ្វី​មួយ គឺ​ចាប់​ផ្ដើម​ចេញ​ពី​ការ​ប្រឹង​ប្រែង​នៃ​ផ្លូវ​ចិត្ដ​របស់​យើង។ ខួរ​ក្បាល​របស់​​អ្នក​ជក់​បារី មាន​ផ្ទុក​កន្លែង​ទទួល​ជាតិ​នីកូទីន​ជា​ច្រើន ដូច​នេះ​បើ​គាត់​ផ្ដាច់​បារី​បាន គាត់​ត្រូវ​ការ​ពេល​យ៉ាង​តិច​​មួយ​ខែ ដើម្បី​ឲ្យ​ខួរ​ក្បាលត្រឡប់​មក​ដូច​ដើម​វិញ។

មួយ​វិញ​ទៀត អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ អ្នក​​ដែល​ឈប់​ជក់​បារី​បាន ​នឹង​មាន​សុខភាព​ផ្លូវ​ចិត្ដ​ល្អ​ក្នុង​រយៈ​ពេល​យូរ​បន្តិច។ ពេល​ឈប់ជក់​បារី ​នឹង​មិន​សូវធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​បាក់​ទឹក​ចិត្ដ គិត​ច្រើន និង​លែង​ស្ត្រេស ដូចកាលពេក​នៅជក់​បាតី និង​ធ្វើ​ឲ្យ​ការ​​រស់​នៅ​បាន​ស្រួល​ជាង​មុន។ ផ្ទុយ​មក​វិញ សម្រាប់​អ្នក​ដែល​ព្យាយាម និង​ផ្ដាច់​បារី​មិន​បាន​សម្រេច នោះ​​នឹង​មាន​បញ្ហា​ផ្លូវ​ចិត្ដ​កាន់​តែ​ធ្ងន់​ធ្ងរ​ក្នុង​ពេល​ខាង​មុខ។

២- មានរាងស្អាត

យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ដឹង​ថា សារធាតុ​គីមី​ក្នុង​បារី បណ្ដាល​ឲ្យ​ប៉ះ​ពាល់​ដល់​សួត។ តែ​រឿង​ដែល​ល្អ​នោះ​គឺ អុក​ស៊ី​សែន​ក្នុង​ខ្លួន​នឹង​កើន​ឡើង ក្នុង​រយៈ​ពេល​ ១២ម៉ោង​ដែល​មិន​បាន​ជក់​បារី។ ពេល​ក្នុង​ខ្លួន​មិន​សូវ​មាន​ជាតិ​​កាបូន​ម៉ូណូអុកស៊ីត នោះ​យើង​​នឹង​អាច​ដក​ដង្ហើម​ស្រួល​ជាង​ពេល​ជក់​បារី ហើយ​​យើង​​កាន់​តែ​ស្រួល​ដក​ដង្ហើម ពេលចាប់​ផ្ដើម​ហាត់​ប្រាណ។ អ្នក​ធ្លាប់​ជក់​បារី​ពី​មុន​នឹង​មាន​កម្លាំង​ខ្លាំង​ជាង​មុន ដោយ​សារ​ខ្លួន​គាត់​ពេល​នេះ​មាន​អុកស៊ីសែន​គ្រប់​គ្រាន់​គ្រប់​ពេល ក្រោយ​ឈប់ជក់​បារី​។

ការ​ជក់​បារី ក៏​ធ្វើ​ឲ្យ​ចង្វាក់​បេះ​ដូង​លោត​ញាប់​ដែរ ដែល​វា​នឹង​ធ្វើ​ឲ្យ​អ្នកជក់​​ប្រឈម​ជាមួយ​កំណក​ឈាម​ក្នុង​សរសៃ​ឈាម ឡើង​កូលេស្តេរ៉ូល និង​ជំងឺ​សរសៃ​ឈាម​បេះ​ដូង។ ចង្វាក់​បេះ​ដូង​ នឹង​ត្រឡប់​មក​ដូច​ដើម​វិញ​ ក្នុង​រយៈ​ពេល​ ២០​នាទី​ក្រោយ​ជក់​បារី ប៉ុន្តែ​សម្ពាធ​ឈាម និង​ចរន្ដ​ឈាម​អាច​ត្រឡប់​មក​ដូច​ដើម​ក្នុង​រយៈ​ពេល ​មួយ​ខែ​បន្ទាប់​ពី​អ្នកជក់ ​ផ្ដាច់​បារី​បាន។

៣- រស់ជាតិ និងក្លិន

ការ​ជក់​បារី​ធ្វើ​ឲ្យ​ខូច ចុង​សរសៃ​ប្រសាទនៅ​តាម​មាត់ និង​ច្រមុះ ដែល​វា​នឹង​ធ្វើ​ឲ្យ​អ្នកជក់បារី​​ពិបាក​ក្នុង​ការ​ហិត និង​ដឹង​រស់​ជាតិ​នៃ​អាហារ។ ចុង​សរសៃ​ប្រសាទទាំង​នោះ នឹង​ចាប់​ផ្ដើម​លូត​លាស់​ឡើង​វិញ​ ក្នុង​រយៈ​ពេល​២ថ្ងៃ​ក្រោយ​ពេល​ឈប់​ជក់​បារី ដែល​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ជក់បារី អាច​ដឹង​រស់​ជាតិ និង​ក្លិន​ឡើង​វិញ​បាន​ដូច​មុន។

បើ​យើង​​មិន​ជក់​បារី នោះ​យើង​​នឹង​មាន​​អារម្មណ៍​ថា​ខ្យល់​ជុំ​វិញ​ខ្លួន​ ស្រស់​ស្រាយ​ជានិច្ច ហើយ​វា​ក៏​ដល់​ពេល ដែល​យើង​​ត្រូវ​​ឈប់​យក​ក្លិន​ផ្សេង​បារី​តាម​ខ្លួន ជាប់​លើ​សម្លៀក​បំពាក់ និង​សក់​របស់​ទៀត​ហើយ​ដែរ​។ បើ​អ៊ីចឹង​មែន មនុស្ស​ជុំ​វិញ​ខ្លួន​យើង​​ ក៏​អាច​ដក​ដង្ហើម​បាន​ស្រួល​ជាង​មុន ដោយ​ពួក​គាត់​មិន​ចាំ​បាច់​ត្រូវ​មក​ហិត​ក្លិន​ផ្សេង​បារី​របស់យើង​ទៀត​នោះ​ទេ។

៤- មាន​ទំនុក​ចិត្ដ​លើ​ខ្លួន​ឯង និងមានអារម្មណ៍​ល្អ

យើង​អាច​សង្កេតដឹង​ថា​មនុស្ស​ម្នាក់​ជក់​បារី បាន​តាម​រយៈ​បបូរ​មាត់​របស់​គាត់។ ការ​ជក់​បារី មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​បបូរ​មាត់ និង​អញ្ចាញ​ធ្មេញ​​​ខ្មៅ​នោះ​ទេ វា​ក៏​ធ្វើ​ឲ្យ​ស្បែក និង​សក់​ស្ងួត​ដែរ ហើយ​​វាក៏​​នឹង​អាច​ធ្វើ​ឲ្យ​របក​ស្បែក ជាំ​ស្បែក ប្រេះ​ស្បែក និង​សក់​បាស់​សំពីង​សំពោងទៀត​ផង​។

ក្រោយ​ពេល​យើង​​ឈ​ប់​ជក់​បារី បបូរ​មាត់ អញ្ចាញ​ធ្មេញ និង​ស្បែក​ចាប់​ផ្ដើម​ស្អាត​ឡើង​វិញ​បន្តិច​ម្ដង​ៗ ចំណែក​សក់​វិញ​ក៏​ប្រែ​ជា​ភ្លឺ​ថ្លា និង​មាន​ទម្ងន់​ឡើង​វិញ​ដូច​គ្នា។ ការ​កែ​ប្រែ​រូប​រាង​មក​ល្អ​បែប​នេះ និង​ធ្វើ​ឲ្យ​យើង​​មាន​កម្លាំង​ចិត្ដ​ចង់​ផ្ដាច់​បារី​ឲ្យ​បាន​កាន់​តែ​លឿន។ ពេល​យើង​មាន​រូប​រាង​ និង​អារម្មណ៍​ល្អ នោះ​យើង​​នឹង​​មាន​ភាព​ជឿ​ជាក់ ដែល​ធ្វើ​ឲ្យ​ដង​ខ្លួន​ពោ​ពេញ​ដោយ​ថាម​ពល​ ដែល​ថាម​ពល​នោះ​ល្អ​ប្រសើរ​ជាង​ថាម​ពល​បាន​មក​ពី​ជាតិ​នីកូទីន​ ដែល​គ្រាន់​ជា​ថាម​ពល​បាន​ត្រឹម​ពេល​ខ្លី។

៥- មាន​សុខភាពល្អយូរអង្វែង

រាល់​គុណ​សម្បតិ្ដ​ដែលបាន​រៀប​រាប់​ខាង​លើ សុទ្ធ​តែ​បញ្ជាក់​ថា​ការ​បញ្ឈប់​ជក់​បារី គឺ​ចូល​រួម​ចំណែក​ជួយ​ឲ្យ​យើង​​មាន​សុខ​ភាព​ល្អ។ ​ការ​ជួយ​ឲ្យ​មាន​សុខ​ភាព​ល្អ នេះ​នឹង​បន្ត​នៅ​ជាមួយ​យើង​​យូរ​អង្វែង ជួយ​ទ្រ​ទ្រង់​ជីវិត ​សរីរាង្គ​ខាង​ក្នុង និង​ជួយ​បង្កើន​ថាម​ពល​របស់​ប្រព័ន្ធ​ការ​ពារ ទៅ​ទប់​ទល់​ជាមួយ​ជំងឺ​ជា​ច្រើន។

ការ​សិក្សា​ធ្វើ​លើ​អ្នក​ធ្លាប់​ជក់​បារី​រាប់​លាន​នាក់ បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​​គុណ​សម្បត្ដិ ដែល​មាន​រយៈ​ពេល​យូរ​អង្វែង។ ក្នុង​រយៈ​ពេល ៥​ឆ្នាំ​ក្រោយ​ឈប់​ជក់​បារី អ្នក​ផ្ដាច់បារី​នឹង​កាត់​បន្ថយ​អត្រា​ប្រឈម​ជាមួយ​ជំងឺ​សរសៃ​ឈាមបេះ​ដូង​ ដូច​ជា​គាំង​បេះ​ដូង និង​ស្ទះ​សរសៃ​ឈាម​ខួរ​ក្បាល បាន​រហូត​ដល់​ ៣៨​ភាគ​រយ បើ​ធៀប​ជាមួយ​អ្នក​ដែល​នៅ​បន្ត​ជក់​បារី។ ដូច​នេះ​ហើយ​បាន​គេ​ណែ​នាំ​ឲ្យ​អ្នក​ឈប់​ជក់​បារី ទាន់ខ្លួន​​នៅ​ក្មេង និង​យក​​ពេល​នោះ​មក​រស់​នៅ​ឲ្យ​បាន​សប្បាយ​វិញ៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖ស្រូបផ្សែងធូបមូសរាល់ថ្ងៃ អាចប៉ះពាល់សុខភាព ច្រើនយ៉ាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម