សុខភាព
អ្នកជំនាញថា អូមីក្រុង អាចបង្កឲ្យរលាកប្រព័ន្ធ សរសៃប្រសាទ
ពិតណាស់ វីរុសកូវីដ-១៩ បង្កជាបញ្ហាសុខភាពមួយចំនួន ដែលមានរោគសញ្ញាយូរជាងការរំពឹងទុក។ ជាក់ស្ដែង អ្នកស្រាវជ្រាវជនជាតិរុស្សីបានរកឃើញថា វ៉ារ្យង់កូវីដ-១៩ ក៏អាចបណ្ដាលឲ្យមានផលវិបាកនៃប្រព័ន្ធសរសៃប្រសាទផងដែរ។ យោងតាមការសិក្សាជាច្រើនបានបង្ហាញថា អ្នកដែលឆ្លងវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុងបានត្អូញត្អែរពីរោគសញ្ញាដែលមិនងាយបាត់ទៅវិញ ហើយបច្ចុប្បន្ននេះ មានភស្តុតាងបញ្ជាក់ពីផលវិបាកផ្នែកសរសៃប្រសាទទៀតផង។

អូមីក្រុង បង្កឲ្យមានផលវិបាក និងការរលាកខួរក្បាល
លោក Andrey Isaev ស្ថាបនិក និងជានាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្រាវជ្រាវ DNKOM មានប្រសាសន៍ថា វីរុសបំប្លែងថ្មី អូមីក្រុងអាចនាំឲ្យមានរោគសញ្ញារយៈពេលវែងចំពោះមនុស្សពេញវ័យ និងការរលាកជាប្រព័ន្ធចំពោះក្មេង។ យ៉ាងណាមិញ វីរុសអូមីក្រុងមិនសូវវាយប្រហារសួត ដូចវីរុសប្រភេទមុនៗឡើយ ប៉ុន្តែវីរុសនេះអាចបំផ្លាញខួរក្បាល ព្រមទាំងបង្កជាការរលាកទៅវិញ។
លោក Isaevបន្ថែមថា ថ្វីត្បិតតែអូមីក្រុងមានរោគសញ្ញាស្រាលជាងមុន និងមិនបង្កឲ្យកើតជំងឺរលាកសួត ហើយអ្នកជំងឺក៏មិនចាំបាច់ប្រើម៉ាស៊ីនសប់ដង្ហើមសិប្បនិមិត្តយ៉ាងណាក្ដី វាអាចមានផលវិបាកផ្សេងទៀត។ លោកបន្តថា វីរុសកូវីដ-១៩ នាពេលកន្លងមក អាចនាំឲ្យមានការរំខានដល់ប្រព័ន្ធសរសៃប្រសាទធ្ងន់ធ្ងរ ហើយបញ្ហាសុខភាពមួយនេះ ក៏អាចកើតឡើងនៅពេលដែលយើងឆ្លងវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុងដូចគ្នា។

ប្រសិនបើកុមារឆ្លងវីរុសបំប្លែងថ្មី ប្រភេទអូមីក្រុង ការរលាកចូលប្រព័ន្ធឈាមអាចវិវត្តលើពួកគេ ហើយរោគសញ្ញាទូទៅបំផុតរបស់វីរុសមួយនេះ គឺឈឺក្បាល អស់កម្លាំង ឈឺបំពង់ក ក្អកស្ងួត ក្ដៅខ្លួន និងបាត់បង់ចំណង់អាហារ។ រហូតមកទល់ពេលនេះ ការស៊ើបអង្កេតបានបង្ហាញថា វីរុសបំប្លែងថ្មី អូមីក្រុងភាគច្រើនប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមផ្នែកខាងលើ ដោយមានភស្តុតាងតិចតួចប៉ុណ្ណោះ ដែលថាវាមានផលប៉ះពាល់ដល់សួតរបស់អ្នកជំងឺ៕
ចុចអាន៖អ្នកជាសះស្បើយពីកូវីដ បង្ហាញរោគសញ្ញា នៃជំងឺប្រព័ន្ធប្រសាទមួយប្រភេទ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


