សុខភាព
ប្រជាជនថៃមានប្រព័ន្ធភាពស៊ាំការពារកូវីដទើបបាន៥០%
ប្រហែលជាពាក់កណ្តាលប្រជាជនឥឡូវនេះមានប្រព័ន្ធភាពស៊ាំការពារជំងឺកូវីដ-១៩ ប៉ុន្តែចំណុចនេះនៅតិចប្រៀបធៀបនឹងគោលដៅរបស់រដ្ឋាភិបាលឲ្យបាន៨០%។ នេះបើតាមការឲ្យដឹងពីនាយកដ្ឋានគ្រប់គ្រងជំងឺ (DoDC)។
លោកវេជ្ជបណ្ឌិត Chakkarat Pitayowonganon ប្រធានផ្នែកជំងឺឆ្លងរបស់នាយកដ្ឋានគ្រប់គ្រងជំងឺបាននិយាយថា ប្រហែលជា១០%នៃប្រជាជន៦៧.៥លាននាក់ត្រូវបានប៉ាន់ស្មានបានឆ្លងកូវីដ-១៩។

នៅពេលបូកបញ្ជូលគ្នាជាមួយអ្នកដែលបានចាក់វ៉ាក់សាំង២ដូស និងដូសបន្ថែម សរុបទៅអ្នកដែលមានប្រព័ន្ធភាពស៊ាំការពារកូវីដទូទាំងប្រទេសគឺប្រហែលជា៥០%ប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត Chakkarat ប្រាប់ថា ការចាក់ដូសបន្ថែមត្រូវតែជាអាទិភាព ជាពិសេសម្រាប់ក្រុមមនុស្សដែលងាយរងគ្រោះដូចជាមនុស្សចាស់ និងអ្នកមានជំងឺជាដើម។ ប្រហែលជា៥៥%នៃក្រុមមនុស្សងាយរងគ្រោះគឺមិនទាន់បានចាក់វ៉ាក់សាំងបង្ការកូវីដឡើយ។
លោកវេជ្ជបណ្ឌិត Chakkarat បន្តថា មនុស្សជាច្រើនវិលត្រឡប់ពីពិធីបុណ្យចូលឆ្នាំថ្មីដោយមានវីរុសជាមួយផងដែលកត្តានេះបង្កើនការភ័យខ្លាចដែលការផ្ទុះអាចឡើងខ្លាំង។
កាលពីព្រឹកថ្ងៃអង្គារ៍ ក្រសួងសុខាភិបាលថៃបានប្រកាសថា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ថៃមានអ្នកស្លាប់ដោយកូវីដ-១៩ចំនួន១២៩នាក់ ដែលកើនឡើង៥នាក់ ធៀបនឹងចំនួនស្លាប់មុនពេល២៤ម៉ោងចុងក្រោយ។
លោកវេជ្ជបណ្ឌិត Chakkarat បានផ្តល់ដំបូន្មានដល់អ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកងាយរងគ្រោះគឺត្រូវពាក់ម៉ាស់ ដេកបន្ទប់ដាច់ដោយឡែក ទំនាក់ទំនងពីចម្ងាយ និងសូម្បីទទួលទានអាហារក៏ដាច់ដោយឡែកគ្នា៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មេធាវីថៃម្នាក់ចេញមុខគាំទ្រជនកំសាក ដែលលួចវាយទាហានកម្ពុជា ទោះប្រទេសថៃកំពុងអាម៉ាស់