សុខភាព
ការចោះក្រពះដាក់បំពង់បាញ់អាហារតាមពោះ ដោយអង់ដូស្កូប
អ្វីទៅជាការចោះក្រពះតាមរយៈអង់ដូស្កុប(Percutanous endoscopic gastrostomy: PEG)
ការចោះក្រពះតាមរយៈអង់ដូស្កូប ផ្តល់ក្តីសង្ឃឹមសាជាថ្មីមួយសម្រាប់អ្នកជំងឺដែលមានវិបត្តិក្នុងការលេបអាហារ។ វាជាវិធីសាស្ត្រមួយក្នុងការដាក់បំពង់ទុយយោ (សម្រាប់បាញ់អាហារ និងសារធាតុចាំបាច់ផ្សេងៗ)ឆ្លងកាត់ស្បែកពោះចូលក្នុងក្រពះ ដោយមានជំនួយពីម៉ាស៊ីនអង់ដូស្កុប និងមិនចាំបាច់ធ្វើការវះកាត់ធំ។

១) វិធីសាស្ត្រក្នុងការចោះក្រពះតាមរយៈអង់ដូស្កូប

ជាទូទៅការចោះនេះតម្រូវឲ្យមានការចូលរួមពីសំណាក់វេជ្ជបណ្ឌិតឯកទេសឆ្លុះក្រពះមួយរូប និងជំនួយការម្នាក់ទៀត។ អ្នកជំងឺស្ថិតក្នុងស្ថានភាពសណ្ដំកម្រិតស្រាល និងគ្មានការឈឺចាប់។ យើងប្រើប្រាស់ម៉ាស៊ីនអង់ដូស្កូបកំណត់យកទីតាំងសមស្របក្នុងផ្នែកណាមួយរបស់ក្រពះដើម្បីដាក់នូវបំពង់ទុយយោដែលភ្ជាប់ពីស្បែកពោះអ្នកជំងឺចូលមកក្នុងក្រពះផ្ទាល់ ដែលចំណាយពេលប្រហែលពី២០ ទៅ៣០នាទីប៉ុណ្ណោះ។
២) អត្ថប្រយោជន៍ នៃការចោះក្រពះតាមរយៈអង់ដូស្កុប

វាជាវិធីសាស្ត្រមួយចូលរួមយ៉ាងសំខាន់សម្រាប់ផ្តល់នូវអាហារូបត្ថម្ភដល់អ្នកជំងឺ ដោយយើងអាចធ្វើការបាញ់បញ្ចូលអាហារ ទឹក និង ថ្នាំមួយចំនួនទៅក្នុងក្រពះផ្ទាល់សម្រាប់រយៈពេលព្យាបាលវែងចាប់ពី១ខែរហូតដល់ច្រើនឆ្នាំ។ វិធីនេះមានភាពងាយស្រួល និងមានផលរំខានតិចជាងការដាក់បំពង់តាមច្រមុះ (Nasogastric feeding tube)។

៣) អ្នកជំងឺណាខ្លះគួរទទួលយកការការចោះក្រពះតាមរយៈអង់ដូស្កុប?
អ្នកជំងឺដែលមានវិបត្តិក្នុងការលេបអាហារតាមមាត់ដោយជំងឺផ្សេងៗដូចជា ៖
អ្នកជំងឺគ្រោះថ្នាក់ក្បាលធ្ងន់ធ្ងរ
ជំងឺវង្វេង
ជំងឺParkinson
ជំងឺកក ឬដាច់សរសៃឈាមខួរក្បាល
ជំងឺបាត់បង់ស្មារតីរយៈពេលយូរ
អ្នកជំងឺមហារីកដែលខ្វះអាហារូបត្ថម្ភធ្ងន់ធ្ងរជាដើម។

សូមបងប្អូនដែលមានបញ្ហាទាក់ទងនឹងក្រពះ ដែលពិបាកក្នុងការលេបអាហារ សូមអញ្ជើញមកទទួលការពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីទទួលបាននូវការព្យាបាលមួយដ៏ត្រឹមត្រូវ និងប្រសិទ្ធភាពខ្ពស់៕


អត្ថបទ ៖ រស្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម


