សុខភាព
គ្រោះថ្នាក់លាក់មុខ ដែលបង្កពីជំងឺរលាកថ្លើមដោយមេរោគប្រភេទ”សេ”!
ជំងឺរលាកថ្លើមដោយមេរោគប្រភេទ សេ (Hépatite C) គឺជាជំងឺមួយដែលយើងទាំងអស់គ្នាតែងតែបានដឹង និងបានជួបប្រទះជាញឹកញាប់ ហើយនៅពេលខ្លះជំងឺមួយនេះ ក៏អាចបណ្តាលឲ្យមានផលប៉ះពាល់ជាច្រើនដល់សុខភាព និងអាយុជីវិត ផងដែរ។
រោគសញ្ញា ដែលកើតអាចមាននៅលើអ្នកជំងឺ គឺអាស្រ័យទៅលើកម្រិតនៃការរលាក និងសភាពរបស់សាច់ថ្លើមរបស់អ្នកជំងឺ ផងដែរ (សាច់ថ្លើមនៅទន់ធម្មតាគ្រាន់តែមានការរលាក, សាច់ថ្លើមរឹងនិងថ្លើមក្រិន)។ នៅខាងក្រោមនេះ គឺជាសញ្ញាមួយចំនួន ដើម្បីអាចឲ្យយើងបានគិតទៅដល់ជំងឺរលាកថ្លើម៖ មានការហេវហត់ ចុះខ្សោយកម្លាំង និងសុខភាពដោយមិនមានមូលហេតុច្បាស់លាស់, ឡើងលឿងភ្នែក និងស្បែក, មានរោគសញ្ញាស្រដៀងនឹងជំងឺផ្ដាសាយធំ, មានការហើមជើងជាដើម…។ គួរកត់សំគាល់ផងដែរថា ជាង ៨០% នៃអ្នកជំងឺរលាកថ្លើម គឺមិនមានរោគសញ្ញាអ្វីច្បាស់លាស់នោះឡើយ ដូច្នេះមានតែការពិនិត្យឈាម ដើម្បីរកវត្តមានរបស់អង្គបដិប្រាណវីរុសសេ Anticorp HCV និងរាប់មេរោគ (PCR HCV) ទេ ដែលអាចកំណត់រោគវិនិច្ឆ័យនៃជំងឺប្រភេទនេះបាន ។
ការចម្លងរបស់មេរោគថ្លើមប្រភេទ សេ នេះគឺវាអាចឆ្លងបានតាមរយៈ ការប៉ះពាល់ជាមួយនឹងឈាម ទឹករងៃ ការមុតដាច់ស្បែក ការរួមភេទដោយមិនមានប្រើប្រាស់ស្រោមអនាម័យ ការប្រើប្រាស់វត្ថុមុតស្រួចចាក់ឆ្លងកាត់ស្បែក…។
វិធានការក្នុងការបង្ការជំងឺនេះ គឺជៀសវាងរាល់ការបះពាល់ឈាម និងទឹករងៃរបស់អ្នកជំងឺ រួមភេទដោយប្រើប្រាស់ស្រោមអនាម័យឲ្យបានត្រឹមត្រូវ ជៀសវាងការប្រើវត្ថុមុតស្រួចរួមគ្នា។ គួរសំគាល់ផងដែរថា យើងមិនមានវ៉ាក់សាំងសម្រាប់ចាក់ការពារមេរោគប្រភេទនេះ នៅឡើយទេ។
ការពិនិត្យសុខភាព និង ការធ្វើរោគវិនិច្ឆ័យទាន់ពេលវេលានៅដំណាក់កាលដំបូងជាមួយគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត (ថ្លើមមិនទាន់ក្រិន ឫ មិនមានដុំមហារីក) របស់ជំងឺរលាកថ្លើមប្រភេទ សេ នេះគឺអាចអនុញ្ញាតឲ្យគ្រូពេទ្យធ្វើការព្យាបាលបានជាសះស្បើយទាន់ពេលវេលានិងដើម្បីជៀសវាងរាល់ផលវិបាករបស់ជំងឺនេះផងដែរ (ការរលាករាំរៃ, ក្រិនថ្លើម, ដុំមហារីកថ្លើម, ទាចទឹកជាដើម…)៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ តើ”ក្អកឈាម” បណ្តាលមកពីអ្វី?
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ