សុខភាព
អត្ថប្រយោជន៍របស់ខ្ទិះដូង ចំពោះសុខភាព
ទឹកដូងចម្រាញ់ចេញពីសាច់ដូង ឫប្រជាជនខ្មែរនិយមស្គាល់ច្បាស់ថាជាខ្ទិះដូងដែលជាគ្រឿងផ្សំមួយក្នុងចំណោមគ្រឿងផ្សេងៗសម្រាប់ធ្វើម្ហូប ជាពិសេសខ្ទិះដូងក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពផងដែរ ដែលជួយឲ្យសុខភាពរបស់យើងកាន់តែល្អប្រសើរឡើង ។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ខ្ទិះដូងចំពោះសុខភាព៖
១. សម្បូរទៅដោយសារធាតុចិញ្ចឹម

ខ្ទិះដូង គឺជាប្រភពដ៏ល្អនៃសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួនរួមមាន វីតាមីន C, E, B1, B3, B5 និង B6 ជាតិដែក សេលេញ៉ូម កាល់ស្យូម និងម៉ាញេស្យូម។ ក្នុងនោះវាមានផ្ទុកសារធាតុទ្រីគ្លីសេរីដ ដែលជាប្រភេទខ្លាញ់ល្អចំពោះសុខភាព ដែលត្រូវបានរំលាយយ៉ាងរហ័សដោយថ្លើមនិងបំប្លែងទៅជាថាមពលធ្វើឱ្យវាក្លាយជាប្រភពថាមពលសម្រាប់រាងកាយ ។
២. ពង្រឹងភាពស៊ាំរាងកាយ

វីតាមីន និងសារធាតុរ៉ែដែលមាននៅក្នុងខ្ទិះដូងជួយពង្រឹងប្រព័ន្ធការពាររាងកាយ មិនត្រឹមប៉ុណ្ណោះទេ វាមានផ្ទុកអាស៊ីត lauric ដែលជាអាស៊ីតខ្លាញ់ដែលត្រូវបានបំលែងទៅជា monolaurin នៅក្នុងរាងកាយ។ សារធាតុ Monolaurin មានសមត្ថភាពប្រឆាំងនឹងបាក់តេរី ប្រឆាំងមេរោគនិងប្រឆាំងផ្សិត ដែលជួយបង្កើនប្រព័ន្ធភាពស៊ាំ និងប្រឆាំងនឹងការឆ្លងមេរោគផ្សេងៗ ។
៣. ជួយដល់ការរំលាយអាហារ

ខ្ទិះដូងមានផ្ទុកនូវជាតិសរសៃខ្ពស់ ដែលជួយដល់ការរំលាយអាហារ ដោយជំរុញការបន្ទោបង់ឲ្យបានទៀងទាត់ និងការពារការទល់លាមក។ នៅក្នុងខ្ទិះដូងមានសារធាតុ triglycerides ជួយប្រឆាំងនឹងបាក់តេរីមិនល្អដែលអាចបង្កគ្រោះថ្នាក់នៅក្នុងពោះវៀន និងជំរុញការលូតលាស់នៃបាក់តេរីមានប្រ យោជន៍ ៕
៤. លើកកម្ពស់សុខភាពបេះដូង

ខ្ទិះដូងមានជាតិខ្លាញ់ល្អចំពោះសុខភាពអដែលអាចជួយបន្ថយកម្រិតកូឡេស្តេរ៉ុល LDL (ខ្លាញ់អាក្រក់)និងបង្កើនកម្រិតកូឡេស្តេរ៉ុលល្អ HDL ដោយហេតុនេះទើបជួយការលើកកម្ពស់សុខភាពបេះដូង។ ក្រៅពីនេះ វាក៏សម្បូរទៅដោយប៉ូតាស្យូម ដែលជួយគ្រប់គ្រងសម្ពាធឈាម និងកាត់បន្ថយហានិភ័យ ជំងឺបេះដូង។
៥. ជួយការការសម្រកទម្ងន់

ខ្ទិះដូងមានផ្ទុកទ្ទៅដោយរីគ្លីសេរីដដែលអាចជួយជំរុញការរំលាយអាហារ និងបង្កើនការចំណាយ ថាមពល ជាហេតុនេះជំរុញការសម្រកទម្ងន់។ ជាតិសរសៃនៅក្នុងខ្ទិះដូងក៏ជួយយើងឆ្អែតបានយូរ និងកាត់បន្ថយចំណង់នៃការឃ្លានអាហារដែលធ្វើឱ្យយើងកាន់តែងាយស្រួលក្នុងការរក្សាទម្ងន់ឱ្យ មានសុខភាពល្អ ។
៦. កាត់បន្ថយការរលាក

នៅក្នុងខ្ទិះដូងមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយកាត់បន្ថយការរលាកនៅក្នុងខ្លួន ហើយការរលាករ៉ាំរ៉ៃត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាសុខភាពជាច្រើន រួមទាំងជំងឺរលាកសន្លាក់ ជំងឺបេះដូង និង ជំងឺមហារីក។ សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងខ្ទិះដូងអាចជួយកាត់បន្ថយការរលាក និងការពារប្រឆាំងនឹងលក្ខខណ្ឌទាំងនេះ ។
៧. ជួយដល់សុខភាពស្បែក និងសក់

ខ្ទិះដូងមានផ្ទុកអាស៊ីត lauric យ៉ាងច្រើនដែលអាចជួយផ្តល់សំណើមដល់ស្បែកនិងការពារភាពស្ងួត។ វាក៏មានផ្ទុកនូវវីតាមីន C និង E ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយការពារស្បែក ពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃបរិស្ថានធម្មជាតិ។ លើសពីនេះ ខ្លាញ់ដែលល្អចំពោះសុខភាពនៅក្នុងខ្ទិះដូងអាចជំរុញការលូតលាស់នៃសុខភាពសក់បានល្អ និងកាត់បន្ថយការជ្រុះសក់ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖ផ្លែឈើ ៤ ប្រភេទ ជួយឱ្យតម្រងនោមមានសុខភាពល្អ និងស្បែកស្អាត
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoតើអាវុធអាមេរិក ជាខែលការពារដ៏មានប្រៀប ឬជា ការរុញ អារ៉ាប៊ីសាអូឌីត ឲ្យធ្លាក់ក្នុងហានិភ័យសង្គ្រាមតំបន់?


