សុខភាព
មួយថ្ងៃៗញ៉ាំអាហារផ្តេសផ្ដាស ជក់បារី ផឹកស្រា ប្រយ័ត្នកើតជំងឺមហារីកបំពង់អាហារ
ដោយហេតុថា ជំងឺមហារីក ជាជំងឺសាហាវ គ្រាន់តែយើងឭហើយខ្លាច ហើយវាក៏ជាជំងឺមួយដែលអាចកើតបានស្ទើរគ្រប់ទីកន្លែងលើរាងកាយរបស់យើង ហើយផ្នែកបំពង់អាហារក៏មិនអាចចៀសផុតបានដែរ។ ចុះជំងឺមហារីកបំពង់អាហារហ្នឹងបណ្ដាលមកពីអ្វី?
តាមការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែត ជំងឺមហារីកបំពង់អាហារ ជាការវិវត្តមិនប្រក្រតី (លឿនខុសធម្មតា) នៃកោសិការបស់បំពង់អាហារ បង្កើតបានជាដុំសាច់ដែលយើងតែងហៅថា ដុំសាច់មហារីក។ ជំងឺនេះត្រូវបានចែកជា ២ ប្រភេទធំៗ គឺ ពួកស្កេមមើសសែល ការសីណូម៉ា និងអាដេណូការសីណូម៉ា។ ចំណែកកត្តាប្រឈមដែលអាចបង្កឲ្យមានដុំមហារីកនេះកើតបានមានដូចជា៖

– ជក់បារីរយៈពេលវែង
– ញ៉ាំស្រា ឬគ្រឿងស្រវឹងហួសកម្រិត
– អាយុច្រើន(លើសពី៥៥ឆ្នាំ)
– ភេទប្រុស
– ញ៉ាំអាហារផ្ដេសផ្ដាស (អនាម័យមិនល្អ អាហារមិនល្អ…)
– ជំងឺច្រាលជាតិអាស៊ីដក្រពះ និងរលាកបំពង់អាហាររ៉ាំរ៉ៃដោយមិនបានព្យាបាលត្រឹមត្រូវតាមក្បួនវេជ្ជសាស្ត្រ។ល។
កើតជំងឺមហារីកបំពង់អាហារ វាចេញរោគសញ្ញាបែបណាឲ្យយើងដឹង?
យើងអាចសង្កេតបានថា អ្នកជំងឺដែលមានដុំមហារីកបំពង់អាហារនេះ មានរោគសញ្ញាដូចជា៖
– អួលណែន និងពិបាកលេបអាហារចូល (ដំបូងអាហាររឹង ក្រោយមកអាហាររាវ យូរៗទៅ សូម្បីទឹកក៏ពិបាកលេប)
– ឈឺចុកចាប់ នៅពេលបរិភោគអាហារ
– ក្អួតចង្អោរ ក្រោយញ៉ាំអាហាររួច
– ចុកណែនអួល ក្នុងដើមទ្រូង
– ស្លេកស្លាំង និងខ្វះគ្រាប់ឈាមក្រហម
– ចុះខ្សោយ អស់កម្លាំង ល្ហិតល្ហៃ
– មិនចង់ញ៉ាំអាហារ
– ស្រកទម្ងន់ខ្លាំងខុសធម្មតា
– ជួនកាល អាចមានការធ្លាក់ឈាម ជាដើម។

ភាគច្រើនអ្នកជំងឺដែលទៅពិគ្រោះជាមួយគ្រូពេទ្យមានសភាពធ្ងន់ធ្ងរបាត់ទៅហើយ ជាហេតុធ្វើឲ្យមានការយឺតយាវក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាល ណាមួយការព្យាបាលសម្រាប់ជំងឺមហារីកបំពង់អាហារនេះនៅមានកម្រិតនៅឡើយ។ ចំពោះជំងឺមហារីកបំពង់អាហារ យើងអាចដឹងបានតាមរយៈការឆ្លុះក្រពះ ហើយវាក៏ជាមធ្យោបាយមួយដែលអាចឲ្យគ្រូពេទ្យដឹងមុនពេលជំងឺនេះរាលដាលហួសពេល៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
ចុចអាន៖ញ៉ាំសាច់ត្រីអាចជួយស្រ្តីវ័យចំណាស់ ការពារខួរក្បាលពីបញ្ហាបង្កដោយខ្យល់ពុលបាន
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៦ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


