សុខភាព
ក្រសួងសុខាភិបាល ចុះពង្រឹងសេវាសាធារណៈថែទាំ ព្យាបាលជំងឺ ខេត្តកោះកុង
លោក ហេង សុទ្ធី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល នៅទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចុះទៅពិនិត្យស្ថានភាព មណ្ឌលសុខភាពបឹងព្រាវ ចំណុះឱ្យការិយាល័យស្រុកប្រតិបត្តិសុខាភិបាលស្រែអំបិល នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង ដើម្បីជួយគាំទ្រ ពង្រឹងការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព។ នេះបើតាមការផ្ដល់ព័ត៌មាន ពីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។

ការចុះពង្រឹងសេវាសុខាភិបាលនៅមូលដ្ឋាននេះ ធ្វើឡើងក្រោម ណែនាំរបស់ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ព្រមទាំងទទួលបានការចង្អុលបង្ហាញពី ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី និងលោកជំទាវវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល។

បេសកកម្មក្នុងការចុះអភិបាលនេះ ក្រុមការងារបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ និងមន្រ្តី នៃការិយាល័យស្រុកប្រតិបត្តិសុខាភិបាលកំពង់សិលា ហើយពិនិត្យការងារជារួម ដោយសង្កត់ធ្ងន់លើ ៥ចំណុច៖

១. ហេដ្ឋារចនាសម្ព័ន្ធ និងស្ថានភាពបរិស្ថានជុំវិញ ២. លទ្ធភាពគ្រប់គ្រងក្នុងការផ្តល់សេវា ៣. ការបំពាក់សម្ភារ បរិក្ខារ និងឱសថ ៤. ធនធានមនុស្ស និងការគ្រប់គ្រង និង ៥ ប្រចាំការ និងបម្រើសេវា ២៤ម៉ោង/៧ថ្ងៃ។

គួរបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល បាន និងកំពុងចុះធ្វើកិច្ចអភិបាលនេះជាប្រចាំ ដើម្បីបង្កើនប្រសិទ្ធភាព នៃការថែទាំ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដល់មូលដ្ឋានជិតផ្ទះឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយអាទិភាពលើវិស័យសុខាភិបាល នៃរាជរដ្ឋាភិបាល ក្នុងការពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


