សុខភាព
កុំទុកអ្នកមានគុណឲ្យនៅឯកោ ព្រោះពួកគាត់អាចប្រឈមនឹងហានិភ័យខ្ពស់
ភាពឯកោ ធ្វើឲ្យមនុស្សចាស់ប្រឈមគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរជាងការធាត់លើសគីឡូទៅទៀត។ នេះបើតាមការលើកឡើងរបស់ក្រុមអ្នកវិទ្យាសាស្រ្ត។ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Chicago បានបង្ហាញថាភាពឯកោខ្លាំង ឬនៅតែឯង មានគ្រោះថ្នាក់ដល់សុខភាពមនុស្សវ័យចំណាស់ពីរដងខ្ពស់ជាងជំងឺធាត់។
ការលើកឡើងបែបនេះ គឺក្រោយអ្នកស្រាវជ្រាវសិក្សាលើមនុស្ស២ ០០០នាក់វ័យ៥០ឆ្នាំឡើង អស់រយៈពេលជាងប្រាំមួយឆ្នាំ។ ការសិក្សាបញ្ជាក់ថាមនុស្សវ័យចំណាស់ដែលបាននិយាយថាខ្លួនជាមនុស្សរស់នៅតែឯង ឬឯកោ មាន១៤ ភាគរយប្រឈមនឹងអត្រាស្លាប់ខ្ពស់ជាងមនុស្សធម្មតា។
១.ភាពឯកោ និងកត្តាប្រឈមរបស់មនុស្សចាស់
មនុស្សវ័យចំណាស់ មិនសូវមានកូនចៅនៅជាមួយទៀតទេ ក្នុងបរិបទសង្គមសព្វថ្ងៃ។ ការសិក្សារកឃើញថា មនុស្សចាស់ដែលរស់នៅតែឯង មានផលប៉ះពាល់ធ្ងន់ធ្ងរទាំងលើផ្នែកសុខភាពផ្លូវកាយ និងផ្លូវចិត្ត។
សាស្រ្តាចារ្យ John Cacioppo ប្រចាំសាកលវិទ្យាល័យ Chicago បានកត់សម្គាល់ពីភាពធ្លាក់ចុះនៃសុខភាពផ្លូវកាយ និងចិត្ត របស់មនុស្សវ័យចំណាស់ ហើយថាការធ្លាក់ចុះនេះអាចមានកម្រិតផ្សេងគ្នាពីមនុស្សម្នាក់ទៅម្នាក់ទៀតអាស្រ័យលើទំនាក់ទំនងគ្រួសារដែលអ្នកទាំងនោះមាន។

២. ភាពឯកោ និងសម្ពាធឈាមខ្ពស់
ការសិក្សារបស់សាកលវិទ្យាល័យ Chicago បានរកឃើញពីទំនាក់ទំនងដោយផ្ទាល់រវាងភាពឯកោយូរអង្វែង និងការកើនឡើងសម្ពាធឈាម។ ការមិនសូវមានទំនាក់ទំនងក្នុងសង្គម អាចជាហេតុផលមួយធ្វើឲ្យអ្នកឯកកោមានសម្ពាធឈាមឡើងខ្ពស់។
ការសិក្សារយៈពេលជាងបួនទៅប្រាំឆ្នាំ លើមនុស្ស២២៩នាក់មានវ័យចន្លោះពី៥០ទៅ៦៨ឆ្នាំ បានរកឃើញថាអ្នកចូលរួមដែលរស់នៅឯកោ សម្ពាធឈាមអ្នកទាំងនោះឡើងដល់១៤,៤មិល្លីម៉ែត្រខ្ពស់ជាងអ្នកមានទំនាក់ទំនង ឬមិត្តភក្តិច្រើនក្នុងសង្គម។ ការសិក្សាបានលើកឡើងថាមនុស្សនៅដាច់តែឯងកាន់តែយូរ បញ្ហាសុខភាពក៏កើតឡើងកាន់តែច្រើនដែរ។

ការសិក្សាបញ្ជាក់ថាដើម្បីបំបាត់ ឬការពារមនុស្សវ័យចំណាស់ពីអារម្មណ៍ឯកកោត្រូវ ឲ្យពួកគាត់ដឹងពី បញ្ហា និងបញ្ឈប់ការគិតបែបអវិជ្ជមានចំពោះគំនិតខ្លួនឯង។ យ៉ាងណាស្ថានប័នធ្វើការលើសុខភាពមនុស្សចាស់ បានលើកឡើងថាមនុស្សវ័យចំណាស់ គួរឧស្សាហ៍ជួបជុំនិយាយគ្នាលេងជាមួយអ្នកជិតខាង ឬមិត្តភក្ដិ ឬអាចធ្វើដំណើរកម្សាន្ត ក៏ដូចជាធ្វើការផ្សេងៗបំបាត់ភាពអផ្សុកជាដើម។ ក្រៅពីនេះ កាយកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន ដូចជាការធ្វើលំហាត់ប្រាណ ជាដើម ក៏សុទ្ធតែ មានប្រយោជន៍ដល់មនុស្សវ័យចំណាស់ដើម្បីកម្ចាត់នូវភាពឯកកោរបស់ខ្លួនផងដែរ៕
អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet
សូមចុចអាន៖ ស្វែងរកការជួយសង្គ្រោះ បើខ្លួនអ្នក ឬមនុស្សដែលអ្នកស្គាល់មានគំនិតចង់សម្លាប់ខ្លួន
សូមចុចអាន៖ មួយថ្ងៃៗញ៉ាំអាហារផ្តេសផ្ដាស ជក់បារី ផឹកស្រា ប្រយ័ត្នកើតជំងឺមហារីកបំពង់អាហារ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ