សុខភាព
ស្ត្រី ព្រួយបារម្ភចំពោះការឈឺចាប់ នៅពេលសម្រាលបុត្រមែនទេ?
សម្រាលបុត្រដោយប្រើប្រាស់ថ្នាំសណ្ដំ(Epidural) គឺជាវិធីសាស្ត្រដែលកំពុងពេញនិយមបំផុត សម្រាប់បំបាត់ការឈឺចាប់ក្នុងកំឡុងពេលសម្រាលកូននៅដំណាក់កាលបច្ចុប្បន្ន។ ជាង 70% នៃស្ត្រីដែលផ្តល់កំណើតនៅមន្ទីរពេទ្យ នៃប្រទេសអភិវឌ្ឍន៍បានប្រើថ្នាំសណ្ដំ epidural។ ការយល់ដឹងពីរបៀបប្រើប្រាស់ អត្ថប្រយោជន៍ និងហានិភ័យរបស់វា នឹងជួយអ្នក ក្នុងការធ្វើការសម្រេចចិត្តរបស់អ្នកអំឡុងពេលឈឺពោះសម្រាលកូន។

ក) ការប្រើថ្នាំសណ្តំ epidural ជាអ្វី?
ការដាក់ថ្នាំសណ្ដំ epidural ជាការប្រើថ្នាំបំបាត់ការឈឺចាប់ ក្នុងតំបន់ដែលមានការឈឺចាប់ ជាក់លាក់ណាមួយ នៃរាងកាយ។ ជាក់ស្ដែងក្នុងពេលសម្រាល គឺបន្ថយការឈឺចាប់ដោយសារការកន្ត្រាក់ នៃស្បូន។ ថ្នាំ epidural ជាថ្នាំបំបាត់ការឈឺចាប់ដែលមានផលប៉ះពាល់ តិចតួចបំផុត។

ខ) តើ epidural ត្រូវបានចាក់យ៉ាងដូចម្ដេច?
ជាទូទៅការប្រើថ្នាំសណ្ដំ epidural នឹងចាប់ផ្ដើម ចាប់ពីពេលមាត់ស្បូនបើកបាន៣សង់ទីម៉ែត្រ។ ជាដំបូងគ្រូពេទ្យ នឹងផ្ដល់សារធាតុរាវតាមសរសៃឈាមរបស់អ្នក(iv fluid) មុនពេល ចាប់ផ្ដើមដាក់ epidural។ គ្រូពេទ្យជំនាញផ្នែកសម្ភព និងផ្នែកដាក់ថ្នាំសណ្ដំ នៃមន្ទីរពេទ្យកាល់ម៉ែត នឹងនៅទីនោះ សម្រាប់ដំណើរ នៃការដាក់ថ្នាំសណ្ដំ។
អ្នកនឹងត្រូវបានស្នើឲ្យអង្គុយ ឬគេងចង្កោងខ្នង បន្ទាប់មកខ្នងរបស់អ្នក នឹងត្រូវលាងសំអាត ដោយទឹកសម្លាប់មេរោគ។ គ្រូពេទ្យ នឹងចាក់បញ្ចូលម្ជុលទៅចន្លោះឆ្អឹងខ្នងរបស់អ្នក។ ម្ជុលជ័រតូច នឹង ត្រូវបានបិតជាប់ខ្នងរបស់អ្នកដើម្បីបង្ហូរថ្នាំ។ ពេលនោះ អ្នកនឹងត្រូវស្នើឲ្យត្រឡប់មកគេងក្នុងសភាពធម្មតាវិញ អារម្មណ៍ឈឺចាប់ ក៏ត្រូវបានកាត់បន្ថយ។

គ) អត្ថប្រយោជន៍ ៖
– បន្ថយការឈឺចាប់ពេលសម្រាល ពេលទម្លាក់សុក និងពេលដេររបួស
– អ្នកមានពេលសម្រាក បើការសម្រាលមានរយៈពេលយូរ
– ក្នុងករណីមានការវះកាត់យកកូន យើងនៅតែអាចបន្តតាមរយៈបច្ចេកទេសនេះដដែល
– ជួយសម្រួលភាពភ័យខ្លាច ហត់នឿយ ថប់បារម្ភ ហើយជំនួសមកវិញនៅអារម្មណ៍ ជឿជាក់, ស្ងប់ស្ងាត់ និងមានកម្លាំងចិត្តក្នុងការសម្រាល។
ឃ) ផលរំខាន ៖
– សំពាធឈាមធ្លាក់ចុះ ក្នុងករណីនេះ គ្រូពេទ្យជំនាញ នឹងព្យាយាមជួយរក្សាសំពាធឈាមឲ្យនៅធម្មតា
– ឈឺក្បាលផលលំបាកនេះតិចជាង ១%
– អាចមានផលរំខានដូចជា ញាក់ញ័រ ហ៊ឹងត្រចៀក ឈឺត្រង់កន្លែងចាក់ម្ជុល (នឹងបាត់ទៅវិញដោយឯកឯង)
– បន្ទាប់ពីចាក់ថ្នាំហើយ អ្នកនឹងតម្រូវឲ្យគេងមួយកន្លែងនៅលើគ្រែ ដើម្បីរង់ចាំការសម្រាល
– អ្នកអាចកាត់បន្ថយអារម្មណ៍ នៃការប្រឹង ឬបញ្ចេញកូនដោយសារការមិនឈឺចាប់

ង) តើការប្រើថ្នាំ epidural មានផលអាក្រក់លើទារកដែរឬទេ?
តាមការសិក្សាថ្មីៗ epidural មិនមានផលប៉ះពាល់អាក្រក់លើទារកឡើយ។
ច) តើស្ត្រីប្រភេទណាដែលមិនអាចប្រើប្រាស់ epidural?
ស្ត្រីដែលមិនអាចប្រើថ្នាំ epidural មាន ៖
– ការបដិសេធមិនធ្វើពីអ្នកជំងឺ
– មានសំពាធឈាមទាប
– មានជំងឺវិបត្តិកំណកឈាម
– មានមេរោគក្នុងឈាម
– មានដំបៅ ឬដាច់របួសនៅកន្លែងដែលត្រូវចាក់ម្ជុល
– ធ្លាប់មានប្រតិកម្មជាមួយថ្នាំស្ពឹក
– ជំងឺបេះដូងធ្ងន់ធ្ងរ
សម្រាលបុត្រ ដោយមិនមានការឈឺចាប់ ប្រកបដោយក្តីញញឹម អាចរកបាននៅមន្ទីរពេទ្យកាល់ម៉ែត៕
អត្ថបទ ៖ រស្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
កូនប្រសារសម្ដេច ហេង សំរិន កំពុងកាន់តំណែងនៅរដ្ឋសភា រាជរដ្ឋាភិបាល និងជាអភិបាលខេត្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
៣០ ឆ្នាំចុងក្រោយ ឥស្សរជនចំនួន១៤រូប ទទួលបានគោរមងារជា “សម្ដេច”
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
មេទ័ពអាមេរិក ថា សល់ពេល ៣០ ថ្ងៃទៀតប៉ុណ្ណោះ បើអ៊ុយក្រែន វាយរុស្ស៊ី មិនបែក នោះពិបាកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
លោកឧកញ៉ា ចាន់ សុឃាំង បង្ហាញមូលហេតុបង្កឱ្យស្រូវប្រែប្រួលតម្លៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ថ្ងៃសៅរ៍នេះ ទូតបារាំង បើកឱកាសជាថ្មី ឱ្យសាធារណជនចូលទស្សនាឧទ្យានដ៏ស្រស់ស្អាតទំហំជិត៥ហិកតា
-
សន្តិសុខសង្គម៣ ថ្ងៃ មុន
បងថ្លៃស្រីចាក់សម្លាប់ប្អូនស្រី និងកូនអាយុជាងមួយឆ្នាំប្លន់យកលុយជាង៤០លានរៀល
-
សន្តិសុខសង្គម៤ ថ្ងៃ មុន
អគ្គិភ័យឆេះផ្ទះតារាចម្រៀងលោក ណូយ វ៉ាន់ណេត ខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
ទីបំផុត ស្រ្តីតែងខ្លួនជាប្រុសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយតាមរំខានយុវតីម្នាក់រាប់ឆ្នាំ