សុខភាព
ក្រសួង ជំរុញឱ្យពង្រឹងគុណភាពគ្រូពេទ្យឆ្មប ដើម្បីគាំពារមាតា និងទារក
ក្រសួងសុខាភិបាល តាមរយៈរដ្ឋលេធិការក្រសួង លោកស្រីសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ ជំរុញឱ្យពង្រឹងគុណភាពក្រុមការងារឆ្មប និងគ្រូពេទ្យ ក្នុងការផ្តល់សេវាថែទាំស្រ្តីមានផ្ទៃពោះទាំងមុន និងក្រោយពេលសម្រាលឱ្យមានប្រសិទ្ធិភាព ដើម្បីគាំពារមាតា និងទារក។
ការជំរុញនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំត្រួតពិនិត្យលទ្ធផលការងារឆ្នាំ ២០២៤ និងការធ្វើផែនការសម្រាប់ឆ្នាំ២០២៥ នៃមជ្ឈមណ្ឌល ជាតិគាំពារមាតា និងទារក កាលពីថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ ២០២៤។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការងារដែលបានអនុវត្តក្នុងឆ្នាំ២០២៤ បញ្ហាប្រឈមសំខាន់ៗ ទាក់ទងនិងការអនុវត្តផែនការ ព្រមទាំងវឌ្ឍនភាពសម្រាប់កម្មវិធីប្រចាំឆ្នាំ២០២៤-២០២៨។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី អ៊ឹម សិទ្ធិការ្យ បានផ្តល់អនុសាសន៍ឱ្យស្វែងរកដំណោះស្រាយរួមគ្នា និងបានជំរុញឱ្យពង្រឹងគុណភាពក្រុមការងារឆ្មប និងគ្រូពេទ្យ ក្នុងការផ្តល់សេវាថែទាំផ្ទៃពោះមុនសម្រាល ពេលសម្រាល និងក្រោយពេលសម្រាលឱ្យមានប្រសិទ្ធិភាព។ លោកស្រីបន្តថា ការថែទាំក្រោយសម្រាល ត្រូវគិតអំពីគុណភាពសេវា EmONC ដែលត្រូវពិនិត្យឡើងវិញ ទៅលើធនធានមនុស្ស និងធនធានសម្ភារ ជាពិសេសការពិនិត្យប្រអប់សង្គ្រោះបន្ទាន់ក្នុងបន្ទប់សម្រាល ឱ្យបានជារៀងរាល់ថ្ងៃ ។
លោកស្រីមានប្រសាសន៍ថា៖« បង្កើតប្រព័ន្ធ គណៈកម្មការអង្កេតតាមដាន មរណភាពមាតា និងទារកជុំវិញកំណើត ឱ្យមានប្រសិទ្ធិភាព ដើម្បីពង្រឹងសេវាថែទាំផ្ទៃពោះឱ្យកាន់តែប្រសើរ ក៏ដូចសេវាសង្គ្រោះផ្នែកសម្ភពនិងថែទាំទារកក្រោយកើត» ។ ជាមួយគ្នានេះ លោកស្រីលើកទឹកចិត្តឱ្យពិនិត្យលើការទទួលសេវារបស់ស្ត្រី កុមារ និងយុវវ័យ ជាពិសេសក្រុមដែលងាយរងគ្រោះពីឧបសគ្គផ្សេងៗ ។


កិច្ចប្រជុំនេះ រៀបចំដោយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកនៃក្រសួងសុខាភិបាល និងឧបត្ថម្ភដោយ មូលនិធិសហប្រជាជាតិ (UNFPA) ដោយមានការចូលរួមពី សមាគមឆ្មបកម្ពុជា នាយកដ្ឋានមន្ទីរពេទ្យ ប្រធាន អនុប្រធានផ្នែកគាំពារមាតា និងទារក ទាំង១១ ខេត្ត រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រះវិហារ កំពង់ធំ សៀមរាប កំពង់ស្ពឺ និងខេត្តតាកែវ៕
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


