ព័ត៌មានជាតិ
រតនគិរី ប្រារព្ធទិវាជាតិសុខភាពមាតា ទារក ដើម្បីលើកកម្ពស់ការយល់ដឹងពីការថែទាំសុខភាពអំឡុងពេលមានគភ៌
សាខាកាកបាទ ក្រហមកម្ពុជា ខេត្តរតនគិរី បានប្រារព្ធទិវាជាតិសុខភាពមាតា ទារក និងកុមារ ថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២៦ ក្រោមប្រធានបទ “រួមគ្នាលើកកម្ពស់គុណភាព សុវត្ថិភាព ប្រសិទ្ធភាពនៃការថែទាំផ្ទៃពោះមុនសម្រាល រួមទាំងក្នុង បរិបទមានគ្រោះអាសន្ន ឬគ្រោះមហន្តរាយ ដើម្បីធានាថាទាំងម្តាយ និងទារក មានសុខភាពល្អ”។
ទិវានេះ ត្រូវបានប្រារព្វឡើង នៅបរិវេណមន្ទីរពេទ្យបង្អែកស្រុកកូនមុំ ក្រោមអធិបតីភាពលោកស្រី ឃឹម សុខឃាង ជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តរតនគិរី លោកស្រី ទិត្យចិន្តា អភិបាលរងខេត្ត និងលោកនាយកសាខាមន្ត្រីសាខា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជុំវិញស្រុក ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសម្រាលកូន ស្ត្រីមានកូនតូច សរុបប្រមាណជាង១០០នាក់ ។

លោកស្រី ឃឹម សុខឃាង បានលើកឡើងថា គោលបំណង នៃការប្រារព្ធទិវានាថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយសារលិខិតរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ ។
លោកស្រីបន្តទៀតថា ទិវាជាតិសុខភាពមាតា ទារក និងកុមារ គឺស្របតាមការប្តេជ្ញាចិត្តដ៏រឹងមាំរបស់កម្ពុជាចំពោះចក្ខុវិស័យរួម ប្រជាពលរដ្ឋគ្រប់រូបរស់នៅប្រកបដោយ សុខភាព និងសុខុមាលភាព ដើម្បីចូលរួមអភិវឌ្ឍមូលធនមនុស្ស និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ លោកស្រីក៏បានអំពាវនាវដល់ស្រ្តីមានផ្ទៃពោះ ទៅពិនិត្យផ្ទៃពោះឱ្យបានយ៉ាងតិច៤ដង អំឡុងមានគភ៌ ទៅតាមការកំណត់របស់គ្រូពេទ្យដើម្បីសុខភាពមាតានិងទារក។

លោកស្រីក៏បានសំណូមពរ ទៅកាន់អាជ្ញាធរមូលដ្ឋាន ត្រូវជួយសហការរៀបចំ ស្វែងរកជំនួយ ជួយដល់ស្ត្រី ដែលត្រូវទៅសម្រាល និងជួយដោះស្រាយមធ្យោបាយធ្វើដំណើរ ឬរថយន្តគិលានសង្គ្រោះ ដើម្បីបញ្ជូនស្ត្រីទៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា ក្នុងពេលស្ត្រីជួបបញ្ហា ឬមានសញ្ញាគ្រោះថ្នាក់ណាមួយ។

នាឱកាស ទិវាជាតិសុខភាពមាតា ទារក និងកុមារ កាកបាទក្រហមកម្ពុជា បាននាំយកអំណោយចែកជូនដល់ស្ត្រីមានផ្ទៃពោះចំនួន ២៦នាក់ ក្នុង១នាក់ទទួលបាន ពូកឈុតកូនក្មេង ១ ស្រោមដៃ ស្រោមជើងកូនក្មេង ១គូ ខោអាវមួកកូនង៉ែត ១ឈុត ម្សៅកូនក្មេង ១កំប៉ុង សាប៊ូកូនក្មេង ១ដប និងថវិកាមួយចំនួន។ ចំណែកយុវជនអ្នកស្ម័គ្រចិត្ត និងសិស្សានុសិស្សចំនួន ៨០ នាក់ ក្នុង១នាក់ទទួលបានសៀវភៅ ៥ក្បាល និងប៊ិក ២ដើម ផងដែរ៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៨ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


