សុខភាព
តើសភាពឈឺ ក -ឈឺចាក់ដល់ដៃ មានមូលហេតុដូចម្ដេចខ្លះ?
សូមមេត្តាចូលរួមស្វែងយល់ទាំងអស់គ្នាជាមួយសំណួរខាងក្រោម។
– តើរោគសញ្ញានៃការឈឺក-ឈឺដៃកើតឡើងមានអ្វីខ្លះ ?
– តើត្រូវព្យាបាលដោយវីធីណាខ្លះទើបអាចជាសះស្បើយបាន?
– តើអ្នកមានការធុញថប់ក្នុងអារម្មណ៍រាល់ថ្ងៃដែរឬទេ?
– តើអ្នកមានការរងទុកវេទនាឈឺកញ្ចឹងក-ឈឺក្បាលរាល់ថ្ងៃទេ?
– តើអ្នកឈឺកញ្ចឹងក-ស្មារាល់ថ្ងៃដែរឬទេ?
– តើអ្នកមានឈឺក្បាលប្រកាំងជាប់ជាប្រចាំដែរឬទេ?
– តើមានធ្វើទុក្ខបេះដូង ឬឈឺម្ដុំឆ្អឹងខ្នង ដែរឬទេ?
ក) ការឈឺចាប់របៀបនេះវាអាចរាលដាលពីកញ្ចឹងក-ស្មា-ដៃ និងខ្នងផ្នែកខាងលើ (ម្ដុំស្លាបប្រចៀវ) ហើយវាអាចរាលដាលឈឺដល់កែងដៃ កដៃ ម្រាមដៃទៀតផង ជួនកាលមានស្ពឹកនៅលើម្រាមទី៤ ទី៥ ឬម្រាមទី២ ទី៣ ឬឈឺក្រហាយនៅលើផ្នែកខាងក្រៅកំភួនដៃ ។

– ភាពមិនស្រណុកសុខស្រួលនៃក ស្មា ដៃ ឈឺស្ពឹកស្រពន់ ចុករោយ ដែលធ្វើឲ្យរំខានដល់ការធ្វើការងារ
– ខ្សោយកម្លាំងដៃ
– ឈឺស្ពឹក ស្រពន់ ក្រហាយដូចរលាកភ្លើង ឈឺចាក់ៗដូចមុតវត្ថុស្រួច ឈឺស្ទំ ពីកចាក់ទៅចុងដៃ។
ការឈឺបែបនេះវាមានបញ្ហាជាមួយការគាបសរសៃ ប្រសាទនៅឆ្អឹងកងក។
សញ្ញាទាំងអស់ខាងលើនេះ ចាំបាច់ណាស់ដែលត្រូវទៅជួបគ្រូពេទ្យ ដើម្បីពិគ្រោះ និងព្យាបាល។
ខ) មូលហេតុដែលធ្វើឲ្យអាការៈខាងលើកើតឡើង គឺបណ្តាលមកពី
– ធ្វើការងារជាប្រចាំថ្ងៃ
– ការងារការិយាល័យដែលអង្គុយយូរ ធ្វើឲ្យមានស្ត្រេស មានបញ្ហាឈឺចុករោយកញ្ចឹងក ឈឺស្មា ឈឺចង្កេះ
– ធ្លាប់គ្រេចចង្កេះ
– ដួលអុកគូទ
– លើកវត្ថុធ្ងន់ៗ
– គ្រោះថ្នាក់ចរាចរ… ។ល។

គ) ការព្យាបាលក្នុងគោលការណ៍៖
១) សម្រាកឲ្យបានច្រើន ៖ វាធ្វើឲ្យយើងបន្ធូរបន្ថយនូវស្ត្រេស និងភាពតានតឹងក្នុងអារម្មណ៍បានមួយចំនួនធំ និងបន្ថយការសម្លឹងមើលច្រើនពេក។
២) ព្យាបាលដោយឱសថ ៖ ការប្រើប្រាស់ថ្នាំពេទ្យ ធ្វើឲ្យយើងបាត់ឈឺចាប់លឿន ទៅតាមតម្រូវការដែលយើងចង់បានគ្រប់គ្នា ហើយវាជាផ្នែកមួយក្នុងការព្យាបាល ដ៏ចាំបាច់ដើម្បីឲ្យបាត់ឈឺ និងជាសះស្បើយនៃជំងឺ។ ប៉ុន្តែអ្វីដែលធ្វើឲ្យយើងមានផលពិបាកនោះគឺ នៅពេលអស់ជាតិថ្នាំ ការឈឺកើតឡើងវិញដដែល ។
៣) ព្យាបាលដោយចលនា ៖ជាធម្មតា អ្នកត្រូវដោះស្រាយព្យាបាលការបាត់បង់មុខងារចលនាដំបូង ហើយព្យាបាលនៅក ស្មា និងដៃ និងសន្លាក់ឆ្អឹងខ្នងផ្នែកខាងលើរបស់អ្នក ។

– ស្អំសរសៃដោយម៉ាស៊ីន Microthremy ៖ ធ្វើឲ្យបន្ធូរសាច់ដុំដែលឈឺ កន្ត្រាក់ជាប់នៅម្ដុំកញ្ចឹងក បំបាត់ភាពស្ត្រេស និងចុករោយកញ្ចឹងក
– ព្យាបាលដោយម៉ាស៊ីនថែនន៏ (TENS) ៖ ដើម្បីសម្រួលនិងបន្ធូរសាច់ដុំ
– ធ្វើការបន្ធូរសាច់ដុំ និងធ្វើចលនាដោយដៃនៅម្ដុំកញ្ចឹងក ស្មា ខ្នងផ្នែកខាងលើ ឲ្យប្រសើរឡើងមកវិញនូវចលនាសន្លាក់
– ទាញពន្លាកសាច់ដុំ និងការពន្លាកបន្ធូរដោយដៃ លើសរសៃប្រសាទដែលមានការឈឺចាប់
– ធ្វើចលនាសន្លាក់ស្មា ស្លាបប្រចៀវឲ្យមានដំណើរការល្អឡើងវិញ
– ទាញត្រាក់ស្យុងឆ្អឹងកងក (Traction Cervicale) ៖ ក្នុងករណីលៀនទ្រនាប់ឌីសគាបសង្កត់លើសរសៃប្រសាទដែលឈឺដល់ដៃ។
ជាទូទៅការឈឺក ឈឺដៃ អាចព្យាបាលបានដោយជោគជ័យនូវដំណាក់កាលដំបូង និងអាស្រ័យទៅលើរយៈពេលនៃការឈឺចាប់។

ជាញឹកញាប់យើងសង្ឃឹមថាវាចុះថយសញ្ញាការឈឺចាប់ជាមួយការព្យាបាល ៣ – ៥ សេអង់ដំបូង។ ករណីខ្លះទៀត វាមានការឈឺចាប់ដល់កដៃ កែងដៃ ឬដៃទាំងសងខាង យើងត្រូវការពេលវេលា និងការព្យាបាលលំអិតថែមទៀតដែលធ្វើឲ្យវាជាសះស្បើយប្រកបដោយគុណភាពជីវិត គឺអាចធ្វើការងារបានដូចធម្មតា ធ្វើសកម្មភាពប្រចាំថ្ងៃផ្សេងៗបានឡើងវិញទាំងស្រុង។
៤) បើការព្យាបាលដោយចលនាមិនបានជោគជ័យ អ្នកត្រូវទៅជួបគ្រូពេទ្យជំនាញព្យាបាលដោយវះកាត់ឆ្អឹងកងខ្នងលើបញ្ហាទ្រនាប់ឌីសឆ្អឹងកងក ដែលគាបសរសៃប្រសាទ៕

អត្ថបទ៖ រស្មី
សូមចុចអាន៖ ការសិក្សា៖ អ្នកជំងឺកូវីដស្ថិតក្នុងសភាពធ្ងន់ធ្ងរអាចបណ្តាលឱ្យមានបញ្ហាខួរក្បាល
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ



