Connect with us

សុខភាព

កត្តា៥យ៉ាងនេះ ធ្វើឲ្យអ្នក​ឆ្លង​វីរុសកូវីដ មានស្ថានភាពខុសៗគ្នា

បានផុស

នៅ

អ្វី​ដែល​ធ្វើ​ឲ្យ​វីរុស COVID-19​កាន់តែ​គួរ​ភ័យខ្លាច និង​ព្រួយបារម្ភ​គឺ​គេ​មិន​ទាន់​ដឹង​ច្បាស់​​ថា​តើ​វីរុស​នឹង​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​ម៉េច​ខ្លះ​ដល់​បុគ្គល​នីមួយៗនៅ​ឡើយ​​ទេ។ យោង​តាម​មជ្ឈមណ្ឌល​ប្រឆាំង​វីរុស​នៅ​សហរដ្ឋអាមេរិក ៨៨%​នៃ​អ្នក​ឆ្លង​វីរុស​នេះ​មាន​រោគសញ្ញា​ស្រាល និង​អ្នក​នៅ​សល់​គឺ​ពឹងផ្អែក​ទៅ​លើ​ម៉ាស៊ីន​បញ្ចូល​អុកស៊ីសែន​ដើម្បី​ជំនួយ​ដល់​ការ​ដក​ដង្ហើម។

អ្នកវិទ្យាសាស្ត្រ​បាន​បន្ត​ការ​សិក្សា​ទៅ​លើ​វីរុស​ ហើយ​បាន​ចាប់ផ្តើម​ស្វែងយល់​ទៅ​លើ​ប្រភេទ​មនុស្ស​ដែល​ទទួល​ផល​ប៉ះពាល់​ខ្លាំង។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​កត្តា​ដែល​បង្កើន​ហានិភ័យ​នៃ​ការ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ពី​វីរុស COVID-19។

១. កត្តា​អាយុ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកវិទ្យាសាស្ត្រ​ចិន​ជា​មនុស្ស​ដំបូង​ដែល​កំណត់​ថា​មនុស្ស​អាយុ​ច្រើន​ជាង​៦០ឆ្នាំ​គឺ​មាន​ហានិភ័យ​ខ្ពស់​បំផុត​ក្នុង​ការ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​។ ការសិក្សា​ផ្សេងៗ​គ្នា​ជាច្រើន​បាន​កំណត់​ថា​រោគសញ្ញា​ធ្ងន់ធ្ងរ​មាន​លក្ខណៈ​ខុសគ្នា​បន្តិចបន្តួច ប៉ុន្តែ​សុទ្ធតែ​មាន​បញ្ហា​ពិបាក​ក្នុង​ការ​ដកដង្ហើម​ គ្រុនក្ដៅ និង អាការៈ​ភាន់ភាំង។ ប្រសិន​ជា​មាន​អាការៈ​ធ្ងន់ធ្ងរ អ្នកជំងឺ​ត្រូវការ​ការ​ព្យាបាល​បន្ទាន់។ នៅ​សហរដ្ឋអាមេរិក ៣១–៥៩%​នៃ​អ្នក​មាន​អាយុ​ពី​៧៥ទៅ៨៤ឆ្នាំ​គឺមាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ដែល​ត្រូវ​សម្រាក​ក្នុង​មន្ទីរពេទ្យ​បើ​ធៀប​នឹង​អ្នក​ជំងឺ​អាយុ​ពី២០ទៅ៤៤ឆ្នាំ​មាន​ត្រឹមតែ ១៤–២១%។ ដូចនេះ​ហើយ​អ្នក​ស្ថិតនៅ​ក្នុង​ក្រុម​អាយុ​ច្រើន​ជាង​៦០​ឆ្នាំ​ត្រូវ​មាន​ការ​ការពារ​បន្ថែម​ដើម្បី​ការពារ​ការ​ឆ្លង​វីរុស​នេះ។

២. កត្តា​វេជ្ជសាស្ត្រផ្សេងៗ

Almost 500 doctors in Ireland diagnosed with Covid-19

មនុស្ស​ចាស់​ជរា​ភាគច្រើន​គឺ​មាន​បញ្ហា​សុខភាព​ស្រាប់​ដែល​អាច​ធ្វើ​ឲ្យ​រោគសញ្ញា​វីរុស COVID-19​កាន់តែ​ធ្ងន់ធ្ងរ។ ប៉ុន្តែ​អ្នកទាំងនោះ​​មិន​មែន​ជា​ក្រុម​មនុស្ស​តែ​មួយ​ដែល​អាច​មាន​បញ្ហា​សុខភាព​ស្រាប់​ទេ។​ មនុស្ស​គ្រប់វ័យ​សុទ្ធ​តែ​មាន​បញ្ហាសុខភាព​ដែល​អាច​បង្កើន​ហានិភ័យ​នេះ។

អ្នក​ដែល​មាន​ជំងឺ​បេះដូង ទឹកនោមផ្អែម និងជំងឺមហារីក​អាច​មាន​ភាគរយ​ច្រើន​ក្នុង​ការ​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ និង​អាច​ស្លាប់​ផងដែរ ហើយ​ភាគច្រើន​អ្នជំងឺ​​ត្រូវ​សម្រាក​នៅ​មន្ទីរពេទ្យ។

ម៉្យាងទៀត ជំងឺ​មួយ​ចំនួន​អាច​ធ្វើឲ្យ​ដំណើរ​ការ​សរីរាង្គដូចជា​បេះដូង និង​សរីរាង្គ​ដែល​ពាក់ព័ន្ធ​នឹង​ដំណើរ​ការ​របស់​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ។ អ្នកជំងឺ​សួត​រ៉ាំរ៉ៃ​ និង​អ្នក​ជក់​បារី​អាច​បង្កើន​ការ​ខូចខាត​សួត និង​ធ្វើឲ្យរោគសញ្ញា​វីរុស COVID-19កាន់តែ​ធ្ងន់ធ្ងរ។

៣. កត្តា​ហ្សែន

Italian Researchers Identify Common Susceptibility Genes in COVID-19  Patients

អ្នកវិទ្យាសាស្ត្រ​អន្តរជាតិ​ជា​ច្រើន​ក្រុម​បាន​កំពុង​ធ្វើ​ការ​ស្វែង​យល់​បន្ថែម​ថា​តើ​ហ្សែន​អាច​មាន​ឥទ្ធិពល​ដល់​ភាព​ធ្ងន់ធ្ងរ​របស់​វីរុស COVID-19​ ឬទេ។ វីរុស COVID-19 ឆ្លង​ទៅ​មនុស្ស​ដោយ​ភ្ជាប់​ខ្លួន​របស់​វា​ទៅ​នឹង​រ៉េស៊ិបទ័រ​ឈ្មោះ ACE2 ដើម្បី​ប្រើ​ជា​ច្រក​ចូល​ទៅ​ក្នុង​កោសិកា។ ការ​ខុសគ្នា​បន្តិចបន្តួច​នៃ​ហ្សែន​សម្រាប់​រ៉េស៊ិបទ័រ​នេះ​អាច​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​ស្ថានភាព​អ្នកជំងឺធ្ងន់ធ្ងរ ឬស្រាល។

ក្រុមអ្នកវិទ្យាសាស្ត្រ​ផ្សេងទៀត​ក៏​បាន​សិក្សា​ទៅ​លើ​ប្រភេទ​ឈាម​ដែល​កំណត់​ដោយ​ហ្សែន​អាច​ផ្លាស់ប្តូរ​ភាព​ធ្ងន់ធ្ងរ​នៃ​រោគសញ្ញា​វីរុស COVID-19។ ការសិក្សា​លើក​ដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង​ស៊ិនចិន និង​អ៊ូហាន​ ប្រទេស​ចិន​រកឃើញ​ថា​អ្នក​ជំងឺ​មាន​ឈាម​ប្រភេទ A​មាន​រោគសញ្ញា​ធ្ងន់ធ្ងរ​ច្រើន​ជាង​អ្នក​មាន​ឈាម​ប្រភេទ O។ អ្នក​វិទ្យាសាស្ត្រ​ដែល​ធ្វើ​ការសិក្សា​នេះ​បាន​ព្រមាន​ថា​វា​លឿន​ពេក​ហើយ​ក្នុង​ការ​សន្និដ្ឋាន​បែបនេះ។

៤. កត្តា​ភេទ

How does risk vary for Black and Asian patients with COVID-19?

អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​ចិន​បាន​រកឃើញ​ថា ៥៨%​នៃ​អ្នក​ជំងឺ​ស្នាក់​នៅ​មន្ទីរពេទ្យ​គឺ​ជា​ភេទ​ប្រុស ហើយ​នៅ​សហរដ្ឋអាមេរិក និង​ប្រទេស​អ៊ីតាលី​មាន​ភាព​អសមតុលុ្យ​ស្រដៀង​ប្រទេស​ចិន​ដែរ។

នេះ​អាច​មក​ពី​ទម្លាប់​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​របស់​មនុស្ស​ប្រុស​ដែល​ធ្វើ​ឲ្យ​អ្នកទាំងនោះ​​ងាយ​នឹង​ឆ្លង​វីរុស​នេះ។ ប៉ុន្តែ​នេះ​ក៏​អាច​មក​ពី​គេ​ជឿ​ថា​មនុស្ស​ប្រុស​មាន​ប្រព័ន្ធ​ភាពស៊ាំ​ខ្សោយ និង​មាន​បញ្ហា​សុខភាព​ផ្សេងៗ​ច្រើនជាង​​ជាង​ស្ត្រី។

ប្រព័ន្ធភាពស៊ាំ​របស់ស្ត្រី​អាច​ជា​កត្តាមួយ​ដែរ។ អ្នក​ជំនាញ​យល់ស្រប​ថា​ភាព​ខុសគ្នា​នៃ​ភេទ​ដូចជា​ក្រូម៉ូសូម​ភេទ និង​អរម៉ូន​ភេទ​មាន​ឥទ្ធិពល​លើ​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ដើម្បី​ប្រឆាំង​នឹង​មេរោគ។ ស្ត្រី​ជា​ទូទៅ​អាច​បង្កើន​ភាព​ស៊ាំ​ខ្លាំង​ចំពោះការ​ឆ្លង​ និង​ការ​ចាក់​វ៉ាក់សាំង​ផ្សេងៗ។

ការសិក្សា​ទៅលើ​កណ្តុរ​ទាក់ទង​នឹង​វីរុស​កូរ៉ូណា​មុនៗ​បាន​ឲ្យ​ដឹង​ថា​អរម៉ូនអ៊ឺស្ត្រូហ្សែន​អាច​ដើរ​តួនាទី​ជា​អ្នក​ការពារ។ ក្នុង​ការ​សិក្សា​ដដែល​នោះ អ្នកវិទ្យាសាស្ត្រ​សម្គាល់​ថា​ប្រព័ន្ធភាពស៊ាំ​របស់​កណ្តុរ​ឈ្មោល​គឺ​មាន​ការ​ឆ្លើយតប​របស់​ Cytokine មាន​កម្រិត​ខ្លាំង ដែល​អាច​នាំ​អោយ​ជាលិកាសួត​ខូចខាត និង​ធ្វើ​ឲ្យ​ធ្លាយ​សរសៃ​ឈាម​សួត។

៥. កត្តា​ការ​ចាក់​វ៉ាក់សាំង​ពី​មុន​មក

China arrests leader of fake vaccine scam - BBC News

ថ្មីៗនេះ អ្នកវិទ្យាសាស្ត្រ​បាន​សង្កេត​ឃើញថា​ប្រទេស​ដែល​តម្រូវ​ឲ្យ​ប្រជាជន​ខ្លួន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​របេង​គឺ​មាន​ករណី​ឆ្លង​ និង​ស្លាប់​ដោយសារ​វីរុស COVID-19ទាប។ ប្រទេស​ដែល​មាន​ករណី​ឆ្លង​ និង​អ្នក​ស្លាប់​ច្រើន​ដោយសារ​វីរុស COVID-19​ដូចជា​ប្រទេស​អ៊ីតាលី ហូល្លង់ និង​សហរដ្ឋអាមេរិក​គឺ​មិន​មាន​កម្មវិធី​ចាក់​វ៉ាក់សាំង​ជា​សកល​ទេ។

នេះ​មិន​មែន​ជា​លើកដំបូង​ទេ​ដែល​អ្នកវិទ្យាសាស្ត្រ​រក​ឃើញ​ថា​វ៉ាក់សាំង​ជំងឺ​របេង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ប្រឆាំង​ជំងឺ​ក្រៅ​ពី​ជំងឺ​របេង។ វ៉ាក់សាំង​នេះ​ក៏​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​មហារីក​ប្លោកនោម​នៅ​ដំណាក់កាល​ដំបូង និង​បង្ការ​ជំងឺ​ឃ្លង់ (leprosy)។ ​ការ​សិក្សា​មួយ​ដែល​មាន​ទាក់ទង​ទៅ​នឹង​វីរុស COVID-19 បាន​រកឃើញ​ថា​វ៉ាក់សាំង​នេះ​អាច​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​​នៃ​ការ​ឆ្លង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​ផ្នែក​ខាងក្រោម​ដែល​បង្ក​ដោយ​វីរុស។ បច្ចុប្បន្ននេះ អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​អូស្ត្រាលី និង​ហូឡង់​កំពុង​ចាប់ផ្តើម​ការ​តេស្ដ​សាកល្បង​ទៅ​វ៉ាក់សាំង​ជំងឺ​របេង​នេះ​ដើម្បី​ដឹង​ថា​តើ​អាច​ការពារ និង​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​នៃ​វីរុស COVID-19 បាន​ឬ​យ៉ាង​ណា៕

អត្ថបទផ្ដល់សិទ្ធ៖ Hello គ្រូពេទ្យ

ចុចអាន៖ តើអ្នកជាពីជំងឺកូវីដ-១៩អាចមាន​អង់ទីគ័រការពារខ្លួនទេ?

ចុចអាន៖ អំឡុងពេលកូវីដ មិនគួរញ៉ាំអាហារអស់នេះ ប្រយ័ត្នប្រព័ន្ធភាពស៊ាំចុះខ្សោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ ម៉ោង មុន

ទារលុយមិនបានហើយ ត្រូវកូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្តិ៍ទៀត! តើអ្វីទៅ ជាអំពើគំរាមកំហែងហែកកេរ្តិ៍?

ចរាចរណ៍២០ ម៉ោង មុន

ក្រឡាប់រថយន្តដឹកមាន់ សង្កត់រថយន្តអ្នកដំណើរ កៀបជាប់មនុស្ស ០៤ នាក់ នៅស្រុកមុខកំពូល

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្លាប់មនុស្ស៦៦នាក់ និងរបួសជាង១៦០នាក់ ក្នុងហេតុការណ៍បាក់ដំបូលក្លឹបរាត្រី នៅប្រទេស ដូមីនីក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ៊ីរ៉ង់​យល់​ព្រម​ធ្វើ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ ទាល់​តែ​អាមេរិក​ឈប់​ធ្វើ​រឿង​មួយ​នេះ​សិន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ុយក្រែន ចាប់បានជនជាតិចិន ២នាក់ ដែលប្រយុទ្ធឲ្យរុស្ស៊ី នៅ Donetsk

Sokha Hotels

ព័ត៌មានពេញនិយម