សុខភាព
រឿង៣យ៉ាង មិនគួរផឹកទឹកក្រូចរបៀបនេះ ព្រោះអាចប៉ះពាល់ដល់សុខភាពធ្ងន់
ទឹកក្រូច ជាទឹកផ្លែឈើជ្រើសរើសដោយមនុស្សជាច្រើន ដោយសារតែវាមានរសជាតិឆ្ងាញ់ សម្បូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការសិក្សាមួយចំនួនបង្ហាញថា ការផឹកទឹកក្រូចឲ្យបានត្រឹមត្រូវអាចជួយបង្កើនភាពធន់ ធ្វើឲ្យស្បែកប្រសើរឡើង និងជួយដល់ការរំលាយអាហារ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនមានទម្លាប់ផឹកទឹកក្រូចគ្រប់ពេល ដោយមិនគិតទុកជាមុនអំពីគ្រោះថ្នាក់ដែលអាចកើតមាននោះទេ។
យោងតាមគ្រូពេទ្យបុរាណ Bui Dac Sang សមាគមឱសថបូព៌ាហាណូយ ខាងក្រោមនេះជារឿង ៣យ៉ាង ដែលអ្នកមិនគួរផឹកទឹកក្រូច ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាព៖

កុំផឹកទឹកក្រូចនៅពេលយប់
ការសិក្សាជាច្រើនបង្ហាញថា យើងមិនគួរផឹកទឹកក្រូចនៅពេលយប់នោះទេ ព្រោះវាអាចឲ្យកើតជំងឺ Nocturia និងគេងមិនលក់បានយ៉ាងងាយ។ លើសពីនេះ មុនពេលចូលគេង ប្រសិនបើអ្នកផឹកទឹកក្រូច ទឹកមាត់របស់អ្នកនឹងមិនមានច្រើនដូចពេលភ្ញាក់ពីគេង ដូច្នេះវាមិនអាចបន្សាបអាស៊ីតទាំងអស់នៅក្នុងផ្លែក្រូចបានទេ។ នេះនឹងប៉ះពាល់ដល់ស្រទាប់ធ្មេញ។
កត្តាសំខាន់មួយដែលត្រូវកត់សម្គាល់នៅពេលមិនផឹកទឹកក្រូចនៅពេលយប់ គឺដោយសារតែសារធាតុរ៉ែដ៏ច្រើន និងប្រភពថាមពលនៅក្នុងទឹកក្រូចនឹងស័ក្តិសមសម្រាប់ការបំពេញបន្ថែមនៅពេលដែលរាងកាយរបស់យើងធ្វើការ និងបាត់បង់ថាមពល។
ពេលល្ងាចគឺជាពេលដែលរាងកាយបានសម្រាក និងមិនប្រើប្រាស់ថាមពល ប្រសិនបើអ្នកផឹកទឹកក្រូចនៅពេលយប់ រាងកាយនឹងមានថាមពលលើស ហើយប្រមូលផ្តុំជាតិទឹក និងខ្លាញ់នៅក្នុងពោះ។
ដូច្នេះហើយ វានឹងបាត់បង់ឥទ្ធិពលនៃការសម្រកទម្ងន់ ហើយជំនួសមកវិញនឹងធ្វើឲ្យឡើងទម្ងន់ ដោយសារអាហារបំប៉នលើស។ ទន្ទឹមនឹងនោះ ការផឹកទឹកក្រូចនៅពេលយប់ក៏បាត់បង់សមត្ថភាពក្នុងការជួយព្យាបាលគ្រួសក្នុងតម្រងនោម ហើយផ្ទុយទៅវិញ វាមានលទ្ធភាពខ្ពស់ក្នុងការបង្កើតគ្រួសក្នុងតម្រងនោម ដោយសារតែជាតិរ៉ែច្រើនហួសប្រមាណ ហើយវានឹងបង្កជាក្រួសក្នុងតម្រងនោម។
ពេលឃ្លាន
ការផឹកទឹកក្រូចពេលឃ្លាន មានផលប៉ះពាល់ធ្ងន់ធ្ងរដល់ក្រពះ។ បរិមាណនៃវីតាមីន C នៅក្នុងទឹកក្រូចអាចធ្វើអន្តរកម្មជាមួយនឹងអាស៊ីតក្រពះ ដែលបណ្តាលឲ្យមានដំបៅ ប្រសិនបើទទួលទានក្នុងបរិមាណច្រើន។
ការផឹកទឹកក្រូចពេលពោះទទេក៏អាចបង្កើនកម្រិតអាស៊ីតចំពោះអ្នកដែលមានបញ្ហាក្រពះ ដែលនាំអោយមានរោគសញ្ញាដូចជាក្រហាយទ្រូង និងធ្វើឲ្យដំបៅកាន់តែធ្ងន់ធ្ងរ។
នៅពេលផឹកទឹកដោះគោ
អ្នកមិនគួរផឹកទឹកក្រូចភ្លាមៗបន្ទាប់ពីផឹកទឹកដោះគោទេ ព្រោះប្រូតេអ៊ីននៅក្នុងទឹកដោះគោ នឹងមានប្រតិកម្មជាមួយនឹងអាស៊ីត tartaric និងវីតាមីន C នៅក្នុងផ្លែក្រូច ដែលវាប៉ះពាល់ដល់ដំណើរការរំលាយអាហារ ថែមទាំងធ្វើឲ្យហើមពោះ ឈឺពោះ និងរាគទៀតផង៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖តើមានអ្វីកើតឡើងចំពោះរាងកាយ បើអ្នកផឹកទឹកក្រូចរៀងរាល់ព្រឹក?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


