KPT+
ស្ថានភាព ៨ យ៉ាងមិនគួរពោលពាក្យសុំទោស
ការពិតពាក្យសុំទោសជាសុជីវធម៌ដែលមនុស្សគ្រប់រូបត្រូវប្រកាន់ខ្ជាប់សម្រាប់សុំការលើកលែង ឬអភ័យទោសពីនរណាម្នាក់។ ការពោលពាក្យសុំទោសមិនមែនជាការអាប់ឱន ថោកទាបនោះទេ តែវាបង្ហាញពីតម្លៃនៃការគួរសម។
ទោះយ៉ាងណា ពាក្យនេះមិនមែនចេះតែយកមកប្រើញឹកញាប់តាមតែអ្វីដែលអ្នកចង់និយាយនោះទេ។ ក្នុងនោះមានស្ថានភាពខ្លះអ្នកមិនគួរនិយាយវាចេញនោះឡើយ។ ទីនេះជាកាលៈទេសៈ ៨ យ៉ាង ដែលអ្នកគួរចៀសវាងប្រើពាក្យ “សុំទោស” ៖
១. នៅពេលនិយាយការពិត

អ្នកពិតជាមិនចាំបាច់សុំទោស ខណៈកំពុងប្រាប់ការពិតនោះទេ។ ចិត្តវិទូនិយាយថា ភាពស្មោះត្រង់តែងតែមានអំណាច ដោយសារការពិតមិនបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់នរណាម្នាក់ឡើយ។ ពេលអ្នកចង់និយាយការពិតប្រាប់គេ អ្នកត្រូវព្យាយាមបង្កើតពាក្យជារបស់ខ្លួនឯង ដោយមិនចាំបាច់ចាប់ផ្តើមជាមួយពាក្យ “ ខ្ញុំសុំទោស” ប៉ុន្តែផ្ទុយពីនេះអ្នកអាចប្រើឃ្លាដូចជា “ ខ្ញុំគិត” ឬ “ តាមគំនិតរបស់ខ្ញុំ” ជំនួសវិញ។
២. នៅពេលរំជួលចិត្តខ្លាំងពេក

ខណៈអ្នកមានអារម្មណ៍មិនល្អដោយរំជួលចិត្តនឹងអ្វីមួយខ្លាំង អ្នកអាចបង្ហាញអារម្មណ៍ខ្លួនដោយពុំចាំបាច់លាក់លៀមទេ។ យ៉ាងណា អ្នកគួរចៀសវាងនិយាយសុំទោសទៅនរណាម្នាក់ ដោយព្រោះតែអារម្មណ៍របស់ខ្លួនឲ្យសោះ។ អ្នកស្រី Donna Flagg អ្នកនិពន្ធសៀវភៅ Surviving Dreaded Conversations និយាយថា ការអនុញ្ញាតឱ្យនរណាម្នាក់ដឹងពីអារម្មណ៍របស់អ្នកគឺកំពុងជួយគេនោះឲ្យយល់ពីអ្នក ហើយរឿងនេះក៏មិនមែនជារឿងអាម៉ាសដែរ។
៣. នៅពេលមើលទៅខ្លួនឯងខុសគេ

ជាសិទ្ធិរបស់អ្នកក្នុងការតុបតែងខ្លួនដើម្បីឲ្យខ្លួនឯងមានផាសុកភាព ហើយវាមិនមែនជាពេលត្រូវនិយាយសុំទោសដោយព្រោះតែអ្នកមើលទៅមិនដូចគេនោះទេ។ លើកលែងតែវាជាឱកាសអ្វីមួយដែលតម្រូវឲ្យអ្នកស្លៀកពាក់តាមការស្នើសុំរបស់ម្ចាស់កម្មវិធី។ ទោះបីអ្នកហាក់ប្លែកពីគេដោយសាររបៀបតែងខ្លួនក៏ដោយ អ្នកមិនត្រូវពោលសុំទោសអ្នកដទៃទេ ព្រោះនេះជាជម្រើសរបស់មនុស្សម្នាក់ៗ។
៤. នៅពេលចង់ក្លាយជាខ្លួនឯង

ពេលខ្លះអ្នកមានបំណងចង់នៅតែម្នាក់ឯង តែមិនមែនមានន័យថា អ្នកជាមនុស្សម្នាក់មានអារម្មណ៍មិនល្អនោះទេ។ តាមពិតការស្រាវជ្រាវបង្ហាញថា ការចំណាយពេលច្រើនម្នាក់ឯងធ្វើឱ្យអ្នកមានការច្នៃប្រតិដ្ឋល្អប្រសើរឡើង។ ដូច្នេះកុំមានអារម្មណ៍សោកស្តាយដែលមិនបានចូលរួមក្នុងសកម្មភាពសង្គមណាមួយ ព្រោះហេតុផលរបស់អ្នកគ្រាន់តែជាតម្រូវការផ្ទាល់ខ្លួន ហើយក៏មិនចាំបាច់ពោលសុំទោសនរណាដែរ ខណៈអ្នកអវត្តមាន។
៥. នៅពេលសួរសំណួរ

ក្នុងករណីជាច្រើនយើងមិនមានអារម្មណ៍ស្រណុកក្នុងការសួរសំណួរទេ ពីព្រោះយើងខ្លាចដោយមើលខ្លួនឯងទៅគួរឲ្យចង់សើច ហើយក៏និយាយសុំទោសជាញឹកញាប់។ ទោះជាយ៉ាងណាក៏ដោយអ្នកឯកទេសរកឃើញថា សកម្មភាពនេះមិនមែនជាអាកប្បកិរិយាត្រឹមត្រូវ ប្រសិនបើអ្នកពិតជាចង់ទទួលបានជោគជ័យ។ កុំសោកស្តាយ និងកុំខ្លាចក្នុងការសុំការបញ្ជាក់ពេលមិនយល់ឬសុំជំនួយបន្ថែម។ ប្រសិនបើមនុស្សផ្សេងទៀតវិនិច្ឆ័យដោយគ្រាន់តែការសួររបស់អ្នក នោះវាជាបញ្ហារបស់គេប៉ុណ្ណោះ។
៦.នៅពេលមិនឆ្លើយតបនឹងអ្វីមួយភ្លាមៗ

មានមនុស្សមួយចំនួនទាក់ទងមកអ្នកតាមការហៅទូសព្ទ ផ្ញើសារ ឬ អ៊ីម៉ែល ប៉ុន្តែអ្នកពុំមានពេលតបទៅគេវិញភ្លាមៗតាមតម្រូវការរបស់គេឡើយ។ ទោះជាយ៉ាងនេះក្ដី អ្នកពុំគួរសុំទោសដែរ អ្នកគ្រាន់តែឆ្លើយតបនៅពេលដែលអ្នកអាចធ្វើបានក៏គ្រប់គ្រាន់ហើយ។ ត្រង់នេះចង់សម្ដៅដល់ មនុស្សដែលរហ័សរហន់ចង់ឲ្យអ្នកធ្វើអ្វីបន្ទាន់ភ្លាមៗ ស្ទើរតែមិនឲ្យអ្នកដកដង្ហើមទាន់។
៧. នៅពេលមានអ្វីមួយដែលមិនអាចគ្រប់គ្រងបានកើតឡើង

មានស្ថានភាពជាច្រើនដែលអ្នកមិនអាចគ្រប់គ្រងបាន ទោះបីយើងបានគ្រោងទុកយ៉ាងល្អឥតខ្ចោះក៏ដោយ។ មិនថាវាយឺតពេលសម្រាប់ការប្រជុំដោយសារតែចរាចរណ៍ ឬកំហុសបច្ចេកទេសណាមួយនោះទេ ព្រោះថារឿងទាំងនេះតែងតែកើតឡើង ហើយអ្នកមិនគួរទទួលខុសត្រូវលើអ្វីទាំងអស់ដែលកើតឡើង។ ផ្ទុយទៅវិញវាជាការប្រសើរក្នុងការថ្លែងអំណរគុណ ហើយព្យាយាមរកដំណោះស្រាយដើម្បីធ្វើឱ្យអ្នករាល់គ្នាសប្បាយរីករាយវិញ។
៨. នៅពេលដែលមនុស្សម្នាក់ទៀតមានអាកប្បកិរិយាឈ្លើយ

មនុស្សយើងភាគច្រើនតែងមានអារម្មណ៍ស្រឡាំងកាំង ឬភ្ញាក់ផ្អើលដោយសារអាកប្បកិរិយារបស់នរណាម្នាក់មិនសមគួរច្រង៉េងច្រង៉ាងដាក់មនុស្សនៅក្បែរ។ ប្រសិនបើអ្នកប្រទះមនុស្សច្រឡើសបើស អ្នកចាំមិនបាច់ទៅទទួលខុសត្រូវសុំទោសជំនួសគេឡើយ ព្រោះនោះជារឿងរបស់គេដែលអ្នកមិនគួររ៉ាប់រង ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Brightside
ចុចអាន៖ សម័យនេះហើយ នៅមានម៉ែក្មេករើសកូនប្រសាទៀតដែរ?
ចុចអាន៖ ៥សញ្ញាបង្ហាញថា អ្នកស្ថិតក្រោមភាពតានតឹងខ្លាំងពេកហើយ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៧ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី