KPT+
សម័យនេះហើយ នៅមានម៉ែក្មេករើសកូនប្រសាទៀតដែរ?
កាលពីសម័យដើម ការជ្រើសរើសគូស្រករមិនត្រូវបានបើកសិទ្ធិឲ្យទូលាយចំពោះកូនប្រុសស្រីឡើយ ហើយប្រយោគដែលនិយមប្រើបំផុតនោះគឺ “នំមិនធំជាងនាឡិ” ដែលនេះមានន័យថា កូនកំលោះក្រមុំពុំអាចជំទាស់នូវការរៀបចំរបស់ឪពុកម្ដាយទេ បើសិនជាពួកគាត់រៀបចំឲ្យពួកគេរៀបការជាមួយនឹងបុរសឬស្រ្តីណាហើយនោះ។ ការជ្រើសរើសស្វាមីភរិយាដោយឪពុកម្ដាយ បានក្លាយទៅជាទម្លាប់និងជាប្រពៃណីទៅហើយនៅក្នុងសង្គមខ្មែរយើង។

ចុះតើបច្ចុប្បន្ននេះ មានម្ដាយក្មេកនៅរើសកូនប្រសាទៀតដែរទេ? ចម្លើយគឺមាន។ ហេតុអ្វីបានជាឪពុកម្ដាយចូលចិត្តរើសកូនប្រសាជាជាងឲ្យសាមីកូនជ្រើសរើសគូដោយខ្លួនង? ជាធម្មជាតិរបស់ឪពុកម្ដាយស្រឡាញ់កូន បំណងប្រាថ្នាដ៏ធំគឺចង់ឲ្យកូនបានសុខ។ ម្ដាយក្មេករើសកូនប្រសា ព្រោះខ្លាចកូនរបស់គាត់រើសគូខុស នាំឲ្យជួបការលំបាក។ គាត់បារម្ភសុខទុក្ខពីអនាគតកូន ដោយខ្លាចគេគ្មានសុភមង្គលបន្ទាប់ពីរៀបការរួច ខ្លាចអ្នកដទៃមិនល្អធ្វើឲ្យកូនគ្រាំចិត្ត ខ្លាចកូនត្រូវបានគេធ្វើបាប។ល។ ទាំងនេះជាមូលហេតុធំរបស់អ្នកដែលជាម្ដាយរើសកូនប្រសាដោយខ្លួនគាត់ផ្ទាល់។ តាមការពិតទៅ ម្ដាយក្មេករើសកូនប្រសា វាជារឿងល្អម្យ៉ាង ព្រោះហេតុផលចង់ឲ្យកូនបានសុខប៉ុណ្ណោះ។

យ៉ាងណាក្ដី ក្រៅពីបំណងប្រាថ្នាឲ្យកូនមានសុភមង្គលពិតប្រាកដ នៅមានម្ដាយក្មេកបែបយាយផាន់ផងដែរនាបច្ចុប្បន្ននេះ។ ម្ដាយក្មេកខ្លះរើសកូនប្រសាចង់បានអ្នកមានសម្បត្តិស្ដុកស្ដម្ភ ឬមានអំណាចកិត្តិយស ទើបគេអាចក្លាយជាកូនប្រសារបស់គាត់បាន។ ម្ដាយក្មេកបែបនេះ មិនខ្វល់ខ្វាយថាកូនប្រសារជាមនុស្សបែបណាឡើយ សំខាន់គឺមានទ្រព្យដែលអាចជួយឲ្យគាត់ស្រណុកស្រួល និងមានមុខមាត់ក្នុងសង្គម។

រឿងដែលយើងឧស្សាហ៍ជួបប្រទះគឺថា ការគិត ការមើលឃើញ និងការជ្រើសរើសរបស់មនុស្សចាស់ មិនមែនសុទ្ធតែផ្ដល់ក្ដីសុខឲ្យក្មេងៗនោះទេ។ ជួនកាលមនុស្សចាស់យល់ឃើញថា គេជាមនុស្សល្អ ប៉ុន្តែនៅពេលពួកគេរៀបការជាមួយគ្នា បែរជាមិនអាចផ្ដល់ក្ដីសុខឲ្យគ្នាបាន ដោយហេតុចរិតលក្ខណៈមិនស្របគ្នាជាដើម។ ដូច្នេះការជ្រើសរើសគូរបស់អ្នកម្ដាយ ក៏មានខុសដែរ។ ម្យ៉ាងការរើសគូបែបនេះ វាប្រៀបបាននឹងការបង្ខិតបង្ខំ បើសិនកូនរបស់គាត់មានមនុស្សដែលគេស្រឡាញ់ហើយនោះ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ជួយកូនចៅយើងបានរស់នៅដោយសុខដុមនឹងថាមពលបៃតង គ្រាន់តែរឿងទាំងនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


