KPT+
មនុស្សស្រីចរិតបែបនេះហើយ ដែលសក្ដិសមជាមួយការនៅម្នាក់ឯងជាងមានសង្សារ
ជួនកាលស្នេហា មិនមែនសុទ្ធតែតម្រូវឲ្យមនុស្សគ្រប់គ្នាត្រូវតែមានវានោះទេ។ ចំពោះមនុស្សស្រីមួយចំនួនក៏ដូច្នោះ ពេលខ្លះនាងមិនត្រូវការមានស្នេហា ក៏ជីវិតនាងស្គាល់ពាក្យថា មានក្ដីសុខដែរ ហើយបើមានមនុស្សស្រីណាមាន ៦ ចំណុចខាងក្រោមនេះ មានន័យថា នាងសក្ដិសមនៅម្នាក់ឯងជាជាងមានគូ។
១. ពេញចិត្តនឹងជីវិតបច្ចុប្បន្ន

ជាមនុស្សស្រីដែលស្រឡាញ់របៀបរស់នៅខ្លួនឯងបច្ចុប្បន្ន ចូលចិត្តមានសេរីភាព និងមានភាពរីករាយពេលនៅខ្លួនមួយ ។ នាងមិនចង់បានអ្នកណាមកចូលក្នុងជីវិត មិនចូលចិត្តពេលធ្វើអីមួយត្រូវប្រាប់គេ និងមិនចូលចិត្តឲ្យគេចាំមើលថែ។
២. មិនខ្វល់ខ្វាយពីមនុស្សប្រុសណា
ជាមនុស្សស្រីដែលមិនសូវជាចូលចិត្តស្ដាប់ពាក្យផ្អែមល្ហែម ឬក៏ការយកចិត្តទុកដាក់ពីមនុស្សប្រុសម្នាក់ណាឡើយ។ នាងជ្រេញពាក្យផ្អែម មានអារម្មណ៍រអើម ឬក៏អាចមានអារម្មណ៍ថា ពាក្យទាំងនោះសុទ្ធតែជាពាក្យបោកបញ្ឆោតនៅពេលដែលគេស្រឡាញ់ដំបូងៗប៉ុណ្ណោះ។
៣. មិនច្រណែនអ្នកមានគូ

ទោះបីនាងនៅតែឯងគ្មានគូក៏ដោយ ក៏គ្មានអារម្មណ៍អាណិតខ្លួនឯងពេលគ្មានសង្សារនឹងគេដែរ។ ផ្ទុយទៅវិញនាងជួយត្រេកអរអ្នកមានគូស្នេហ៍ ឬជួនកាលអាចជ្រេញអ្នកមានសង្សារក៏ថាបាន។ ប៉ុន្តែនាងគ្មានអារម្មណ៍ច្រណែន ឬគិតចង់បានដៃគូនឹងគេឡើយ។
៤. ចូលចិត្តពិសោធន៍អ្វីថ្មីៗ
ជាមនុស្សស្រីដែលចូលចិត្តដកពិសោធន៍រឿងថ្មីៗ ទៅកន្លែងប្លែកៗ ឬជាប្រភេទមនុស្សស្រីដែលស្រឡាញ់ការដើរហើរ និងធ្វើរឿងដែលខ្លួនមិនដែលធ្វើ។ មនុស្សស្រីប្រភេទនេះ មិនចេះនៅមួយកន្លែងទេ បើមានសង្សារអាចនឹងឈ្លោះគ្នា ព្រោះមិនចូលចិត្តឲ្យគេឃាត់ឃាំងច្រើន។
៥. ឆ្អែតឆ្អន់នឹងការឈឺចាប់

ជាមនុស្សស្រីដែលធ្លាប់ជួបស្នេហាមិនស្មោះ ឬមិនសមបំណង ធ្វើឲ្យនាងខូចចិត្ត ឈឺចាប់ឆ្អែតឆ្អន់ រហូតគិតថា មានស្នេហាឬយកសង្សារមកធ្វើអីទៀត?
៦. មានស្ថេរភាពហិរញ្ញវត្ថុ

ជាមនុស្សស្រីដែលមានការងារធ្វើ មានចំណូលប្រចាំខែ អាចចិញ្ចឹមមើលថែខ្លួនឯងបាន ដោយមិនត្រូវការពឹងផ្អែកលើនរណា។ នាងជាមនុស្សស្រីឯករាជ្យផ្នែកសេដ្ឋកិច្ច និងមានភាពម្ចាស់ការគ្រប់គ្រាន់ មិនរស់រង់ចាំគេជួយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ហេតុអ្វីមនុស្សស្រីខ្លះ មិនអាចរកបានបុរសល្អ?
ចុចអាន៖ បើស្នេហាមិនល្អ កុំសោកស្តាយព្រោះអាចជាដើមចមនៃជំងឺផ្លូវចិត្ត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


