KPT+
ក្រោយជាសះស្បើយពីជំងឺកូវីដ ១៩ ត្រូវធ្វើរឿងទាំងនេះភ្លាមៗ
អ្វីដែលមនុស្សជាសះស្បើយពីជំងឺកូវីដ ១៩ គួរតែធ្វើ នៅពេលត្រឡប់មកពីមន្ទីរពេទ្យ ឬបន្ទាប់ពីព្យាបាលនៅផ្ទះរយៈពេល ១៤ ថ្ងៃ គឺមានដូចខាងក្រោម ៖
១ ពាក់ម៉ាស់បិទមុខគ្រប់ពេល ក្រោយចូលទៅរស់នៅជុំគ្រួសារវិញ ឬជាមួយអ្នកដទៃ តែត្រូវរក្សាពីគ្នាជានិច្ច។

២ លាងដៃជាមួយសាប៊ូនិងទឹកជាប្រចាំ ឬប្រើជែលអាល់កុល មានប្រសិទ្ធភាពប្រហែល ៧០ភាគរយ ជូតដៃសំអាតដៃឲ្យបានហ្មត់ចត់។
៣ កុំចែករំលែកឧបករណ៍ផ្សេងៗ ឬបរិភោគអាហារ និងផឹកទឹកជាមួយអ្នករស់នៅក្នុងផ្ទះ ឬអ្នកផ្សេងទៀតឲ្យសោះ។
៤ ផឹកទឹកស្អាតឲ្យបានច្រើន ដើម្បីផ្សើមបំពង់ក និងការពារខះជាតិទឹកក្នុងរាងកាយ។
៥ បរិភោគអាហារដែលចម្អិនថ្មីៗនិងស្រស់ៗជានិច្ច។
៦ ប្រសិនបើអ្នកមានជំងឺរាគ ឬក្អួត សូមចៀសវាងអាហារពិបាករំលាយ និងអាហារមានលាយសារធាតុទឹកដោះគោសិន។
៧ គេងឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យរាងកាយជួសជុលដោយខ្លួនឯង។
៨ ចៀសវាងការសេពគ្រឿងស្រវឹង ចៀសវាងការជក់បារី ឬគ្រឿងញៀនគ្រប់ប្រភេទ។ ដើម្បីកាត់បន្ថយការបំផ្លាញសរីរាង្គខាងក្នុងមក។

៩ សង្កេតមើលខ្លួនអ្នក ប្រសិនបើអ្នកមានរោគសញ្ញាថ្មីដូចជាគ្រុនក្តៅខ្លាំង ក្អកខ្លាំង ដកដង្ហើមខ្លីៗ តឹងទ្រូង ពិបាកដកដង្ហើម បាត់បង់ចំណង់អាហារ។ ល។ រោគសញ្ញាទាំងនេះអាចបណ្តាលមកពីមូលហេតុជាច្រើន។ ថាតើវាឆ្លងកូវីដម្ដងទៀតឬអត់ ឬប្រភេទនៃការឆ្លងមេរោគផ្សេងទៀត គួរទាក់ទងមន្ទីរពេទ្យភ្លាមៗ ដែលត្រូវបានព្យាបាល ឬហៅទៅពិគ្រោះជាមួយលេខទូរសព្ទនាយកដ្ឋានគ្រប់គ្រងជំងឺកូវីដ ១៩។
១០ ប្រសិនបើអ្នកត្រូវទៅមន្ទីរពេទ្យ ត្រូវពាក់ម៉ាស់ជានិច្ចពេលធ្វើដំណើរ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ក្រោយជាសះស្បើយពីកូវីដ បញ្ហាមួយវេជ្ជបណ្ឌិតជំរុញឲ្យទៅពិនិត្យជាប្រចាំ ចៀសវាងដល់កម្រិតគ្រោះថ្នាក់
ចុចអាន៖មិនថាធ្ងន់ស្រាល ក្រោយជាពីកូវីដហាមដាច់ខាតប្រើរាងកាយធ្វើរឿងទាំងនេះ ប្រយ័ត្នពិបាកខ្លួន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


