KPT+
ស្បែកជើងប៉ាតាថ្លៃបំផុត មួយគូចូលដល់ខ្ទង់លានដុល្លារ និងមិនធ្លាប់មាននៅលើពិភពលោក
ជាធម្មតាស្បែកជើងប៉ាតា គឺមិនសូវជាថ្លៃខ្លាំងនោះទេ បើទោះបីជាជាលំដាប់ប្រេនយ៉ាងណាក៏ដោយ។ ប៉ុន្តែក្នុងអត្ថបទនេះ កម្ពុជាថ្មីនឹងបង្ហាញពីកំពូលស្បែកជើងប៉ាតាថ្លៃបំផុត ទាំង ១០ សឹងតែទិញលំនៅឋានបានមួយ។
១ Solid Gold OVO x Air Jordans – ២ លានដុល្លារ

ស្បែកជើងប៉ាតាមួយគូនេះស្រោបដោយមាស ២៤K ដែលជាការរួមបញ្ចូលគ្នារវាង Drake ដោយសហការជាមួយក្រុមហ៊ុន Nike ។ Solid Gold OVO x Air Jordan ត្រូវបានបង្កើតឡើងដោយវិចិត្រករជនជាតិអាមេរិកឈ្មោះ Matthew Senna ហើយស្បែកជើងនីមួយៗមានទម្ងន់ ៥០ ផោន។
២ Michael Jordan’s Game Worn Converse Fastbreak – ១៩០,៣៧៣ ដុល្លារ

ស្បែកជើងប៉ាតាម៉ាក Michael Jordans Converse Fastbreaks ត្រូវបានលក់ក្នុងតម្លៃ ១៩០,០០០ ដុល្លារ។ នៅឆ្នាំ ១៩៨៤ ក្រុមអាមេរិកបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍អូឡាំពិកនៅទីក្រុង Los Angeles។ ប៉ុន្មានទសវត្សរ៍ក្រោយមក Converse Fastbreaks បានចុះហត្ថលេខាដោយ Michael Jordan និងបានមកដេញថ្លៃ។ ដើមឡើយត្រូវបានគេរំពឹងថា នឹងឈានដល់ ១០ ម៉ឺនដុល្លារ តែការដេញថ្លៃគឺលើសពីការរំពឹងទុក។ តើអ្នកណានឹងគិតថាស្បែកជើងនេះមួយគូអាចមានតម្លៃ ដល់ទៅ ១៩០,០០០ ដុល្លារ។
៣ Buscemi 100 MM Diamond – ១៣២,០០០ ដុល្លារ

ចូលមកលេខ ៣ ក្នុងបញ្ជីស្បែកជើងប៉ាតាដែលថ្លៃបំផុត មិនធ្លាប់មានគឺ Buscemi 100 MM Diamond ដោយផ្ទុកពេជ្រ ១១,៥ ការ៉ាត់ និងមានមាស ១៨ ការ៉ាត់។
៤ Air Jordan 12 (Flu Game) ១០៤,០០០ ដុល្លារ

នៅពេលដែលយើងបានឭមកថា Jordan ថ្លៃបំផុតនៅលើពិភពលោក។ នេះជាការពិត មិនអាចប្រកែកបានពិតមែន។ តម្លៃទាំងនេះបានមកពីលោក Michael Jordan បានពាក់ស្បែកជើងប៉ាតានៅក្នុងហ្គេម “ Flu Game” ហើយបានដាក់លក់ក្នុងតម្លៃ ១០៤,០០០ ដុល្លារ ទាំងនេះក៏ជាស្បែកជើងដ៏កម្របំផុតមួយនៅលើពិភពលោកដែរ។
៥ Air Jordan 12 OVO (Drake Edition) ១០ ម៉ឺនដុល្លារ

Air Jordan 12 OVO ដែល Drake edition បានដាក់លក់ក្នុងតម្លៃ ១០ ម៉ឺនដុល្លារនៅលើ eBay!
ស្បែកជើងនេះ ពេញនិយមជាមួយតារា កីឡាករ អ្នករ៉េប និងតារាល្បីៗជាច្រើនផ្សេងទៀត។
៦ Diamond Encrusted Air Force 1 – ៥ ម៉ឺនដុល្លារ

មិនមែនស្បែកជើងដែលកម្រមានបំផុតនៅលើពិភពលោក ហើយក៏មិនមែនពាក់ដោយអ្នករាំដ៏ល្បីដែរ ផ្ទុយទៅវិញ ស្បែកជើងនេះ ត្រូវបានគ្របដោយពេជ្រសាំប៉ាញ ដែលនេះជាមូលហេតុដែលវាមានតម្លៃ ៥ ម៉ឺនដុល្លារ។
៧ Air Jordan 11 Jeter- ៤០,០០០ ដុល្លារ

ដើម្បីរំលឹកដល់ការចូលនិវត្តន៍របស់ Derek Jetter ក្នុងឆ្នាំ ២០១៧ Jordan Brandបានបញ្ចេញ Air Jordan 11 ចំនួន ៥ គូនៅក្នុងការដេញថ្លៃនៃការបើកហាងមួយ នៅជិតកីឡដ្ឋាន Yankee ក្នុងតម្លៃ ៤០,០០០ ដុល្លារ។
៨ Air Jordan 2 OG – ៣១.០០០ ដុល្លារ

Air Jordon មួយផ្សេងទៀតនៅក្នុងបញ្ជីឈ្មោះ 2 OG គឺជាផ្នែកមួយនៃប្រវត្តិសាស្ត្រស្បែកជើងប៉ាតា ដែលជាមូលហេតុ វាអាចបញ្ជាបានតម្លៃខ្ពស់បែបនេះ។ វាមិនមែនជាស្បែកជើងដែលមើលទៅល្អបំផុតនោះទេ ប៉ុន្តែស្បែកជើងនេះ ស៊ីជាមួយសំលៀកបំពាក់ប្លែកៗគ្រប់ម៉ូដ ហើយមើលទៅស្រស់ស្រាយពេញមួយថ្ងៃ ប្រសិនបើបានពាក់វា។
៩ Eminem x Carhartt Air Jordan 4 – ៣ ម៉ឺនដុល្លារ

Eminem ផលិតបានតែ ១០ គូប៉ុណ្ណោះ ហើយជាស្បែកជើងដំបូងបំផុត ដែលត្រូវបានលក់ដោយផ្ទាល់តាមរយៈ eBay ក្នុងតម្លៃ ៣ ម៉ឺនដុល្លារ ។
១០ DJ Khaled x Air Jordan 3 Grateful – ២៥,០០០ ដុល្លារ

គ្រាន់តែពីរបីខែបន្ទាប់ពីការចេញផ្សាយ ស្បែកជើងប៉ាតាពណ៌ក្រហមគូនេះ ពិតជាមានភាពទាក់ទាញខ្លាំង និងត្រូវបានលក់រាយក្នុងតម្លៃ ១៦,០០០ ដុល្លារ ទៅ ២៥,០០០ ដុល្លារ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កំពូលមហាសេដ្ឋីក្មេងជាងគេទាំង ១០ នៅអាមេរិក ដែលនាំលុយវាល់លាននៅឆ្នាំ ២០២២
ចុចអាន៖អាហាររោយកម្ទេចមាសថ្លៃលំដាប់ពិភពលោក មានតែអភិជនទើបអាចទទួលទានបាន
ចុចអាន៖កំពូលម៉ាកយីហោសំលៀកបំពាក់ថ្លៃបំផុតទាំង១០ ជា Brands លំដាប់ពិភពលោក
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


