KPT+
អានសៀវភៅឲ្យកូនស្ដាប់បានច្រើន រឿងល្អ ៤យ៉ាង នឹងកើតលើកូន
ការអានឲ្យឮៗ អាចជាវិធីសាស្ត្រមួយដែលមានសារសំខាន់ និងមានឥទ្ធិពលក្នុងការនិយាយទៅកាន់កូន ក៏ដូចជាជួយឲ្យពួកគេមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ ពិតណាស់ នៅពេលដែលយើងអានសៀវភៅឲ្យកូនៗស្ដាប់ វានឹងបណ្ដុះគំនិតច្នៃប្រឌិត ព្រមទាំងបង្កើតចំណេះដឹងដល់ពួកគេ។ បន្ថែមពីនេះ ការអានសៀវភៅក៏អាចជួយបង្កើនជំនាញភាសារបស់កូនៗផងដែរ។ ចំណុចទាំងនេះហើយ ដែលប៉ាម៉ាក់អាចជួយកូនរបស់ខ្លួនប្រកបដោយភាពឈ្លាសវៃតាមរយៈការអាន។
១. កំណត់មូលដ្ឋានភាសា

យើងប្រាកដជាបានដឹងហើយថា ទារកអាចឮសំឡេងរបស់ម៉ាក់ៗ និងរៀនភាសា។ ការអានឲ្យកូនស្ដាប់ គឺជាការបង្កើតគ្រឹះដ៏រឹងមាំសម្រាប់ពួកគេ ដែលអាចឲ្យក្មេងកសាងជីវិតទាំងមូលរបស់ពួកគេបាន។ ជាមួយគ្នានេះដែរ ការអានផ្ដល់ឲ្យកូនៗនូវមូលដ្ឋានសម្រាប់ការអភិវឌ្ឍភាសា និងផ្ដល់មេរៀនដែលចាំបាច់មុនគេសម្រាប់ការនិយាយ។
២. បង្កើតជំនាញសង្គម
នៅពេលដែលប៉ាម៉ាក់អានសៀវភៅ ប៉ាម៉ាក់ប្រៀបដូចជាបណ្ដាក់ទុនផ្នែកអារម្មណ៍ទៅលើតួអង្គ ហើយការអានរបស់យើងក៏បង្កើតចំណាប់អារម្មណ៍ដូចគ្នាសម្រាប់ក្មេង។ ជាក់ស្ដែង សំឡេង និងលក្ខណៈនៃទឹកមុខដែលយើងប្រើប្រាស់ នឹងធ្វើឲ្យកូនឆាប់ទទួលអារម្មណ៍ ហើយសាច់រឿងទាំងនោះ ក៏អាចជួយអភិវឌ្ឍជំនាញសង្គមដល់កូនរបស់យើងបានដែរ។
៣. ជំរុញឲ្យកូនចេះអានដោយខ្លួនឯង

ប្រសិនបើប៉ាម៉ាក់វិនិយោគនៅក្នុងការអានឲ្យបានច្រើន វាក៏ជាការជំរុញលើកទឹកចិត្តដល់ក្មេងឲ្យចេះ ស្វែងរកសៀវភៅដោយខ្លួនឯងបានដែរ។ ពួកគេនឹងចេះហ្វឹកហាត់ការអាន ព្រមទាំងសមត្ថភាពផ្នែកអក្សរសាស្ត្រ។ បន្ថែមពីនេះ នៅពេលដែលកូនមានឆន្ទៈក្នុងការអានសៀវភៅខ្លាំងប៉ុនណា ពួកគេនឹងបង្កើតទម្លាប់មួយនេះលឿនប៉ុណ្ណោះដែរ។ ដូច្នេះហើយ ប៉ាម៉ាក់គួរចំណាយពេលអានសៀវភៅឲ្យកូនស្ដាប់ឲ្យបានច្រើន ដើម្បីឲ្យពួកគេមានអារម្មណ៍ថា ការអានគឺជាកិច្ចការដ៏សំខាន់ និងមានតម្លៃមួយសម្រាប់ជីវិតរបស់ពួកគេ។
៤. បង្កើតជំនាញទំនាក់ទំនង

នៅពេលដែលយើងអានឲ្យកូនស្ដាប់ វាអាចជួយបង្កើនពាក្យសម្រាប់ជាចំណេះដឹងបន្ថែមដល់ក្មេង។ ម្យ៉ាងវិញទៀត វាជួយដល់ពួកគេឲ្យរៀនពីវិធីសាស្ត្រសម្រាប់បង្ហាញ ក៏ដូចជាបញ្ចេញសំឡេងនៅវ័យក្មេង ដែលកត្តានេះគឺជាការបង្រៀនឲ្យក្មេងចេះជំនាញទំនាក់ទំនងចាំបាច់នៅពេលអនាគតប្រកបដោយនិរន្តរភាព៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ចង់ឲ្យកូនចូលចិត្តអានសៀវភៅ ប៉ាម៉ាក់ត្រូវដឹង ៨ ចំណុចនេះ
ចុចអាន៖ វិធីសាស្ត្រត្រឹមត្រូវ ជួយកូនៗឱ្យគេចផុតពីសម្ពាធ ដោយសារកូវីដ-១៩
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


