KPT+
១១ ចំណុច បង្ហាញថា អ្នកកំពុងពរពោះកូនស្រីហើយ!
ការមានផ្ទៃពោះគឺជាដំណឹងល្អបំផុត ដែលនាំសុមង្គលដល់គ្រួសារទាំងមូល និងជាហេតុមួយ សម្រាប់អ្នកម្ដាយគ្រប់រូប គួរដឹងឮ និងបានត្រៀមខ្លួនជាមុន។
ខាងក្រោមនេះ ជាសញ្ញាមួយដែលអ្នកម្ដាយថ្មីថ្មោង គួរតែចេះសង្គេតមើលខ្លួនឯងថាអ្នកកំពុងមានកូនប្រុសឬស្រី ៖
១ ចង្វាក់បេះដូងខ្ពស់

នេះជាសញ្ញាដែលផ្អែកលើវិទ្យាសាស្ត្រពិតប្រាកដ ដែលអ្នកអាចប្រើដើម្បីប្រាប់ថា តើអ្នកកំពុងមានកូនប្រុសឬស្រី។ ទារកប្រុសតាមធម្មជាតិមានអត្រាបេះដូងទាបជាង ១៤០ ឬទាបជាងនេះ ចំណែកឯក្មេងស្រីមានអត្រាបេះដូងខ្ពស់ ចន្លោះពី ១៤០-១៦០។ ប្រសិនបើទារកមានអត្រាបេះដូងខ្ពស់ បង្ហាញថាអ្នកកំពុងតែមានកូនស្រី!
២ ពោះរបស់ស្រ្តីធំខ្លាំង
នេះគឺជាវិធីជំនាន់ចាស់ ក្នុងការប្រាប់ថា តើភេទមួយណាដែលអ្នកនឹងមាន ប្រសិនបើក្បាលពោះធំ នោះឱកាសបង្ហាញថាអ្នកអាចកូនស្រី។ ទោះបីជាយើងមិនដឹងពីវិទ្យាសាស្ត្រជាក់លាក់ នៅពីក្រោយសញ្ញានេះក៏ដោយ តែវិធីសង្កេតមើលពោះនេះ ត្រូវបានសាកល្បង និងប្រើសម្រាប់ករណីភាគច្រើនចំពោះស្រ្តី។
៣ ឈឺនៅពេលព្រឹកជាញឹកញាប់
ដោយសារតែអ័រម៉ូនឆ្លងកាត់រាងកាយរបស់ស្ត្រី នោះអាការចាញ់កូន ច្រើនតែកើតឡើងនៅពេលព្រឹក។ ហើយទាំងនេះអាចប៉ះពាល់ដល់ភាពធ្ងន់ធ្ងរ និងភាពញឹកញាប់ដែលអ្នកមានផ្ទៃពោះ ឈឺនៅពេលព្រឹក។
៤ មានមុនលើមុខ
រឿងមួយទៀតដែលទាក់ទងនឹងអរម៉ូន នៅពេលអ្នកមានផ្ទៃពោះ គឺប្រសិនបើអ្នកកើតមុនឬអត់។ ស្ត្រីមួយចំនួនហាក់ដូចជាមិនដែលកើតមុន ក្នុងអំឡុងពេលមានផ្ទៃពោះណាមួយឡើយ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកមានកូនស្រី នោះទំនងជានឹងកើតមុន ដោយសារអរម៉ូនច្រើន ចំណែកឯអ្នកមានមុនតិច ជាងអាចជាក្មេងប្រុស។
៥ ពោះរាងពងក្រពើ
រូបរាងពោះរបស់អ្នកមានផ្ទៃពោះ ក៏អាចប្រាប់អ្នកថា អ្នកកំពុងមានភេទអ្វីដែរ។ ថ្វីត្បិតតែមិនមានហេតុផលវិទ្យាសាស្រ្ត ដែលវាដំណើរការក៏ដោយ តែក៏ត្រូវបានប្រើប្រាស់រាប់រយឆ្នាំមកហើយ ក្នុងការទស្សន៍ទាយភេទរបស់ទារក ។ ប្រសិនបើក្បាលពោះរបស់អ្នក មានរាងមូលដូចពងក្រពើ នោះអ្នកនឹងមានកូនស្រីហើយ។
៦ ការផ្លាស់ប្តូរអារម្មណ៍ច្រើនក្នុងពេលតែមួយ
យើងទាំងអស់គ្នាដឹងហើយថា ស្ត្រីមានផ្ទៃពោះតែងតែមានអារម្មណ៍ប្រែប្រួល មិនថាពួកគេមានបញ្ហាអ្វីនោះទេ ប៉ុន្តែប្រសិនបើអ្នកជាមនុស្សដែលមានអារម្មណ៍ប្រែប្រួលច្រើន ក្នុងពេលតែមួយ ហើយញឹកញាប់ នោះបង្ហាញថា អ្នកកំពុងមានកូនស្រីនៅក្នុងផ្ទៃហើយ។
៧ ដើមទ្រូងខាងឆ្វេងធំជាង
ខណៈពេលដែលដើមទ្រូងខាងឆ្វេងរបស់ស្ត្រីភាគច្រើន មានទំហំធំជាងផ្នែកខាងស្តាំ វាត្រូវបានគេនិយាយថា អ្នកនឹងសម្រាលបានកូនស្រី មិនមែនកូនប្រុសទេ។
៨ ការធ្វើតេស្តខ្ទឹម
នេះអាចជាការធ្វើតេស្តដ៏លំបាកមួយ ជាពិសេសប្រសិនបើអ្នកមិនចូលចិត្តខ្ទឹមស ប៉ុន្តែវាអាចកំណត់ភេទរបស់កូនបាន។ បើអ្នកញ៉ាំខ្ទឹមសមួយកំពឹស ហើយក្លិនខ្លួនមិនប្រែប្រួលទេ នោះអ្នកកំពុងមានស្រីហើយ។ ប្រសិនបើអ្នកអាចដឹងច្បាស់ថាក្លិនខ្លួនបានផ្លាស់ប្តូរទៅជាក្លិនខ្ទឹម នោះអ្នកកំពុងមានកូនប្រុសហើយ។
៩ មានសក់ស្កូវ

ប្រសិនបើសក់របស់អ្នក ហាក់ដូចជាកាន់តែអាក្រក់ទៅៗតាំងពីអ្នកមានផ្ទៃពោះ នោះវាជាឱកាសល្អដែលអ្នកនឹងមានកូនស្រី។ ប្រសិនបើអ្នកមានកូនប្រុស សក់របស់អ្នកប្រហែលជាភ្លឺជាង និងមានសុខភាពល្អជាធម្មតា។
១០ ចូលចិត្តបង្អែម
ជាទូទៅស្រ្តីដែលមានផ្ទៃពោះកូនស្រី នឹងចេះតែឃ្លានបង្អែមឥតឈប់ឈរ ដែលគេហៅថា ហូបមិនចេះឆ្អែតសោះ។
១១ ដេកផ្អៀងទៅខាងស្តាំ
ប្រសិនបើអ្នកជាមនុស្សដែលគេងផ្អៀងស្កាំ អំឡុងពេលមានផ្ទៃពោះ នោះគេនិយាយថា អ្នកនឹងមានកូនស្រីហើយ។ នេះគឺជាទ្រឹស្ដីមួយទៀត ដែលត្រូវបានប្រើប្រាស់អស់ជាច្រើនឆ្នាំ ដើម្បីទស្សន៍ទាយថា តើកូនរបស់អ្នកនឹងមានភេទបែបណា។ ទោះជាយ៉ាងណាក៏ដោយ នេះក៏អាចផ្លាស់ប្តូរពីមនុស្សម្នាក់ទៅមនុស្សបានដែរ ពីព្រោះមនុស្សមានចំណូលចិត្តខុសៗគ្នា ក្នុងការរៀបចំការគេងរបស់ពួកគេ ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បន្ថយអាការចាញ់កូន រមួលក្រពើពេលពពោះ កុំរំលងផ្លែឈើទាំងនេះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៦ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ១ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


