Connect with us

KPT+

ប្រយោជន៍ ៥ យ៉ាង បានមកពីការចេះគ្រប់គ្រងខ្លួនឯង

បានផុស

នៅ

ពេល​ជួប​នឹង​អ្វី​ដែល​ហួស​ពី​ការ​រំពឹង​ទុក អារម្មណ៍​ខក​ចិត្ត​នឹង​មាន។ ការខកចិត្ត អាចបង្កឲ្យ​មាន​អារម្មណ៍ និង​កំហឹងពេញក្នុងខ្លួនឡើងមក។ នៅពេលដែលអារម្មណ៍កើតឡើង ពេលខ្លះយើងពិបាកនឹង​គ្រប់គ្រងខ្លួនឯង ជាហេតុធ្វើឲ្យ​អារម្មណ៍​ហួសពីដែនកំណត់។

តាមពិតទៅ តាមរយៈការគ្រប់គ្រងខ្លួនឯង វាមានអត្ថប្រយោជន៍​ជាច្រើន ដែលអ្នកអាចទទួលបាន តាមរយៈហេតុផល ៥ ខាងក្រោមនេះ៖

១ ចៀសវាងពី​បញ្ហា​ ដែល​កាន់​តែ​រីករាលដាល ហេតុផលដំបូងដែលអ្នកត្រូវតែ​គ្រប់គ្រងខ្លួនឯង​បានល្អ នោះគឺ​អាច​ការពារ​អ្នក​ពីបញ្ហាធំៗជាច្រើន។ ជាធម្មតា ប្រសិនបើអ្នកមិនអាចទប់ខ្លួនអ្នកបានទេ អារម្មណ៍​នឹង​មិន​ស្ថិតស្ថេរ ដូច្នេះបញ្ហាដែលគួរតែត្រូវបានដោះស្រាយឲ្យបានលឿន ចៀសវាងរី​ករាលដាល​គ្រប់ទីកន្លែង។ ប្រសិនបើយើងមានសមត្ថភាពគ្រប់គ្រងខ្លួនឯងបានល្អ ពិតណាស់ វាអាចធ្វើឲ្យ​អ្នក​កាន់​តែ​មាន​ការប្រុងប្រយ័ត្ន ក្នុងការធ្វើអ្វីមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ធ្វើឲ្យ​អ្នកកាន់តែមានការ​ប្រុងប្រយ័ត្ន​ ក្នុងសកម្មភាពណាមួយ ពេល​ដែល​អ្នក​អាច​គ្រប់គ្រង​ខ្លួន​ឯង​បាន​ល្អ នោះនឹង​កាន់​តែ​ប្រយ័ត្ន​ក្នុង​សកម្មភាព​គ្រប់បែប។ នៅពេលដែលអ្នកត្រូវបានគេតម្រូវឲ្យធ្វើការសម្រេចចិត្តណាមួយ អ្នកនឹងគិតជាមុនអំពី​ហានិភ័យនៃការ​សម្រេចចិត្តដែលកំពុងធ្វើ ផលប៉ះពាល់គឺល្អ និងអាក្រក់ និងអ្វីដែលនឹងកើតឡើង​នៅទីនោះ។

៣ អាច​ចៀស​វាង​កំហុសដដែលៗ ការ​ចេះ​ទប់​ចិត្ត​ខ្លួន​ឯង​បាន​ល្អ​ ពិត​ជា​អាច​ការពារ​យើង​ពី​ការ​ធ្វើ​ខុស។ ត្រូវចាំថា មុននឹង​ធ្វើការ​សម្រេចចិត្ត ត្រូវ​គិតដោយប្រុងប្រយ័ត្ន​បំផុត ដូច្នេះហានិភ័យនៃកំហុស ឬបរាជ័យនៅ​ពេល​ធ្វើអ្វី​មួយ ​គឺ​តូច​បំផុត។ ទោះវាមិនបានចៀស​ទាំងស្រុង ប៉ុន្តែ​យ៉ាងហោចណាស់​ ក៏​អាច​កាត់បន្ថយ​កំហុស​ដែល​មិន​ចាំ​បាច់។ ដូច្នេះ​ហើយ ជីវិត​របស់​អ្នក​ កាន់តែ​ផ្ដោត​អារម្មណ៍ និង​អាច​ការពារ​ពី​ការ​សោកស្ដាយ។

៤ មិនងាយខ្ជះខ្ជាយ អ្នកណាខ្លះចង់ដើរទិញឥវ៉ាន់ ក្រោយថ្ងៃបើកលុយ? ចង់ទិញអី មិនចង់ទិញរបស់មិនសមតាមតម្រូវការ ចង់ទៅមើលតាមហាងអនឡាញ បើនេះជារបៀបដែលការចំណាយរបស់អ្នក នឹងកើនឡើងមែនទេ? ប៉ុន្តែ​វា​ខុស​គ្នា​ ប្រសិន​បើ​អ្នក​ចេះ​គ្រប់គ្រង​ខ្លួន​ឯង​បាន​ល្អ អ្នក​នឹង​យល់​ថា​ ចំណង់​ណា​មួយ​ជា​ពេល​មួយ ​និង​តម្រូវ​ការ​មួយ​ណា​ត្រូវ​តែ​បំពេញ។

៥ ធ្វើឲ្យកាន់តែងាយស្រួល ក្នុងការសម្រេចគោលដៅ ឬក្តីសុបិន បុគ្គលដែលមានការគ្រប់គ្រងល្អ មានទំនោរ​ទៅរកការសម្រេចបាន​នូវគោលដៅ ឬក្តីសុបិនកាន់តែងាយស្រួល។ ព្រោះ​គេ​ដឹង​ថា​ ពេល​ណា​ត្រូវ​ដើរ​ទៅ​មុខ និង​ពេល​សម្រាក។ នេះមានន័យថាបុគ្គលនេះ មានយុទ្ធសាស្ត្រចាស់ទុំ ហើយមិនធ្វេសប្រហែសក្នុងជំហានរបស់ខ្លួន​ទេ។ ដូច្នេះគ្មានអ្វីចម្លែកទេ ដែលវាងាយស្រួលសម្រាប់គេ ក្នុងការសម្រេចបាននូវគោលដៅ ឬក្តីសុបិនមួយនោះ។ លើសពីនេះ មនុស្សប្រភេទនេះ ក៏ដឹងពីអ្វីដែលត្រូវធ្វើ ដើម្បីឈានទៅដល់ជំហានបន្ទាប់ទៀត។

ជារួម ការគ្រប់គ្រងខ្លួនឯងមានអត្ថប្រយោជន៍ជាច្រើនសម្រាប់មនុស្សគ្រប់គ្នា។ ប្រសិនបើអ្នកមិនទាន់ប្រើវាទេ សូមសាកល្បងជំហានងាយៗមួយជាមុនសិន។ យើងខ្ញុំសង្ឃឹម​ថា ​អ្នក​អាច​មាន​ការ​គ្រប់​គ្រង​ខ្លួន​ឯង​បាន​ល្អ ដើម្បី​ឲ្យវា​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ឆ្លង​កាត់​ថ្ងៃ​នេះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖៥ យ៉ាងរៀនបណ្ដុះបណ្ដាលចិត្តឲ្យរឹងមាំ បើទោះបីជាឧបសគ្គធំដូចភ្នំ

ចុចអាន៖សកម្មភាព ៥ យ៉ាង អ្នកកំពុងតែបន្ទាបតម្លៃខ្លួនឯងហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម