KPT+
សកម្មភាព ៥ យ៉ាង អ្នកកំពុងតែបន្ទាបតម្លៃខ្លួនឯងហើយ
មនុស្សជាច្រើនគិតថា តម្លៃខ្លួនល្អ គឺនៅត្រង់ថាមានរូបរាងល្អ ទ្រព្យសម្បត្តិដ៏បរិបូរ ឬមានអ្វីមួយលើសគេ។ ប៉ុន្តែមិនមែនទាំងអស់នោះទេ។ ការពិតនោះគឺ វាជាអាកប្បកិរិយានិងសកម្មភាពដែលយើងបង្ហាញទៅកាន់មនុស្សជុំវិញនោះទេ។
ខាងក្រោមនេះ ជាអាកប្បកិរិយា ៥ យ៉ាង បង្ហាញថាយើងកំពុងតែ បន្ទាបតម្លៃខ្លួនឯងក្នុងក្រសែភ្នែកមនុស្សជាច្រើន។

១ អាត្មានិយម
មិនថាអ្នកឆ្លាត មាន ឬហៃសូប៉ុណ្ណានោះទេ ប្រសិនបើអ្នកនៅតែអាត្មានិយម នោះតម្លៃរបស់អ្នកនឹងមិនល្អក្នុងក្រសែភ្នែកអ្នកដទៃឡើយ។ អ្នកអាចផ្លាស់ប្តូរអាកប្បកិរិយានេះ ប្រសិនបើអ្នកចង់បាន ជំនួសឲ្យការបង្ខំអ្នកដទៃ ទទួលយកអ្នកដូចដែលអ្នកមាន។ ត្រូវចងចាំថា គ្មាននរណាម្នាក់ចូលចិត្តមនុស្សដែលផ្ដោតតែលើខ្លួនឯង ដោយមិនធ្វើជាអ្នកស្ដាប់រឿងរបស់អ្នកដទៃឡើយ។ កុំក្រអឺតក្រទមឲ្យសោះ!
២ មិនគោរពអ្នកដទៃ
បើអ្នកចង់ទទួលបានការប្រព្រឹត្តល្អ អ្នកក៏ត្រូវប្រព្រឹត្តចំពោះអ្នកដទៃឲ្យបានល្អ។ មិនថាចាស់ឬក្មេង អ្នកមានឬក្រ ការឲ្យត្រលប់ទៅវិញគឺគួរតែដូចគ្នា។ ប្រសិនបើអ្នកពិបាកគោរពអ្នកដទៃ កុំឆ្ងល់ថា ហេតុអ្វីបានជាមានបុគ្គលខ្លះបែរជាមិនគោរពអ្នកមកវិញ។ ជីវិតគឺពោរពេញទៅដោយទំនាក់ទំនងទៅវិញទៅមកជាច្រើន ទទួលយក និងផ្ដល់ឲ្យ អ្នកមិនអាចគ្រាន់តែសុំការព្យាបាលពិសេស ដោយមិនចង់ធ្វើអ្វីនោះទេ។ មនុស្សទាំងអស់មានភាពស្មើគ្នា មិនថាមានឬក្រទេ។
៣ ភាពមិនស្មោះត្រង់
ភាពស្មោះត្រង់គឺជាតម្លៃដ៏សំខាន់ ដែលមិនគួរមើលស្រាល។ គុណភាពរបស់មនុស្ស អាចមើលឃើញយ៉ាងច្បាស់ពីទីនោះ។ ប្រសិនបើអ្នកតែងតែកុហក កុំភ្ញាក់ផ្អើល ដែលគេមិនចូលចិត្តអ្នកនោះ។ ភាពសុខដុមរមនានៃអាកប្បកិរិយា និងការនិយាយអាចជាសញ្ញាថា អ្នកគឺជាមនុស្សម្នាក់ដែលអាចទុកចិត្តបាន។ ផ្ទុយទៅវិញ ប្រសិនបើអាកប្បកិរិយា និងការនិយាយរបស់អ្នកជារឿយៗខុសគ្នា នោះអ្នកផ្សេងទៀតនឹងផ្លាស់ទីបន្តិចម្តងៗ ហើយរក្សាចម្ងាយរបស់ពួកគេពីអ្នក។ វាគ្មានអ្វីទេ ការកុហកឥតឈប់ឈរធ្វើឲ្យអ្នកដទៃគិតថាសកម្មភាពរបស់អ្នកទាំងអស់ក្លែងក្លាយ ដូច្នេះពួកគេព្រួយបារម្ភអំពីការក្លាយជាជនរងគ្រោះ នៃអំពើអាក្រក់របស់អ្នក។
៤ ការក្បត់
តម្លៃរបស់អ្នកជាមនុស្សនឹងត្រូវបំផ្លាញ ប្រសិនបើអ្នកជ្រើសរើសក្បត់។ ការក្បត់នេះមិនត្រឹមតែអនុវត្តចំពោះទំនាក់ទំនងស្នេហាប៉ុណ្ណោះទេ ថែមទាំងទំនាក់ទំនងការងារ និងមិត្តភាពផងដែរ។ បើអ្នកបានក្បត់អ្នកដទៃ សូមសុំទោសជាបន្ទាន់ ហើយកែប្រែអាកប្បកិរិយារបស់អ្នក។ ម៉្យាងទៀតត្រូវដឹងថា ភាពបរាជ័យពិតប្រាកដគឺនៅពេលដែលអ្នកជ្រើសរើសប្រកាន់ខ្ជាប់នូវអ្វីដែលអ្នកយល់ថាអាក្រក់។

៥ លួច
រឿងចុងក្រោយដែលអាចបំផ្លាញតម្លៃរបស់អ្នក គឺការលួចមិនថាទ្រព្យសម្បត្តិ ការលួចសិទ្ធិ គំនិត មុខតំណែង ឬប្តីឬប្រពន្ធរបស់នរណាម្នាក់ ក៏មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតរបស់អ្នកផងដែរ។ ដូច្នេះហើយ សូមរក្សាខ្លួនឯងឲ្យព្យាយាមដើរលើផ្លូវត្រូវ។ កុំឲ្យល្បិចនៃការល្បួងទាញយើងឲ្យទៅយករបស់ដែលមិនមែនជារបស់យើង។ នៅពេលដែលអ្នកហ៊ានលួច មានន័យថាអ្នកមិនអើពើនឹងអារម្មណ៍របស់អ្នកដទៃ។ អ្នកមិនចាត់ទុកខ្លួនឯងជាអ្នកបាត់បង់ ហើយសិទ្ធិរបស់អ្នកត្រូវបានគេយកទៅឆ្ងាយ។ ដូច្នេះ តើអ្នកអាចសួរអ្នកដទៃឲ្យវិនិច្ឆ័យអ្នកដោយរបៀបណា?
ក្រោយអានរួចដឹងហើយមែនទេថា ឥរិយាបថបែបណាខ្លះ ដែលអាចបន្ទាបតម្លៃអ្នក? បើដឹងហើយ ចូរកុំធ្វើវាម្ដងទៀត បើអ្នកមិនចង់ឲ្យកេរ្តិ៍ឈ្មោះធ្លាក់ចុះដល់បាត៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រស់នៅក្នុងការរំពឹងទុករបស់អ្នកដទៃ ជាឫសគល់មួយ ធ្វើឱ្យអ្នកបាត់បង់ភាពជាខ្លួនឯង
ចុចអាន៖វិធីសាស្ត្របន្ធូរអារម្មណ៍ ទាំង ១០ ជួយអ្នកឱ្យគេងលក់ស្កប់ស្កល់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


