KPT+
គន្លឹះងូតទឹក ៤ យ៉ាង ជួយរក្សាស្បែកមានសុខភាពល្អ និងចៀសឆ្ងាយពីជំងឺផ្ដាសាយ
សូម្បីតែការងូតទឹក ក៏នឹងធ្វើឲ្យសុខភាពរាងកាយស្រស់ស្រាយដែរ។ ជាពិសេស ជួយលាងសម្អាតជាតិពុល ក៏ដូចជាធ្វើឲ្យរាងកាយមានអារម្មណ៍ធូរស្រាល រួមជាមួយនឹងការកាត់បន្ថយភាពតានតឹង។

ទន្ទឹមនោះ ការងូតទឹករួមចំណែកដល់ជំងឺផ្តាសាយ តែពេលខ្លះវាក៏អាចប៉ះពាល់អវិជ្ជមានដល់សុខភាពស្បែករបស់មនុស្សគ្រប់រូបផង។ ថ្ងៃនេះ យើងខ្ញុំសូមនាំមកជូនអ្នកនូវវិធីងូតទឹកចំនួន ៤ ដែលជួយឲ្យស្បែកស្អាត និងមានសុខភាពល្អ ហើយជួយជៀសផុតពីជំងឺផ្ដាសាយ។
១ លៃតម្រូវសីតុណ្ហភាពទឹកឲ្យសមស្រប
ការងូតទឹកដែលរក្សាស្បែកឲ្យមានសុខភាពល្អ ស្រស់ស្អាត និងការពារជំងឺផ្តាសាយ ត្រូវតែគណនីសីតុណ្ហភាពទឹកសមប្រហែល ៣៧-៤០ដឺក្រេ។ ការងូតទឹកដោយទឹកក្ដៅពេក មិនត្រូវបានណែនាំទេ។ ព្រោះវានឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្រទាប់ខាងក្រៅនៃស្បែក ដែលបណ្ដាលឲ្យស្ងួត ហើយក៏បំផ្លាញកោសិកាស្បែក។ ទោះបីជាវាធ្វើឲ្យអ្នកមានអារម្មណ៍ត្រជាក់ និងស្រស់ស្រាយក៏ដោយ។ ប៉ុន្តែវាអាចបង្កឲ្យមានបញ្ហាឈាមរត់បាន ដោយសារតែសីតុណ្ហភាពរាងកាយផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស នេះអាចបណ្តាលឲ្យមានការភ្ញាក់ផ្អើល និងបាត់បង់ស្មារតី។
២ កុំងូតទឹកញឹកញាប់ពេក
ការងូតទឹកញឹកញាប់ពេក មិនមែនជាដំណោះស្រាយល្អទេ។ ព្រោះការងូតទឹកញឹកញាប់ នឹងធ្វើឲ្យស្បែកស្ងួត ឬបណ្ដាលឲ្យខ្វះជាតិសំណើមនៅក្នុងស្បែក ដែលនៅពេលស្បែកស្ងួតខ្លាំង លទ្ធផលគឺមានស្នាមប្រេះ ស្បែកឡើងក្រហម រមាស់ និងខ្វះការបត់បែន។ យ៉ាងណាមិញ ការងូតទឹកតែពីរដងក្នុងមួយថ្ងៃពេលព្រឹកនិងពេលល្ងាច និងរាល់ពេលបន្ទាប់ពីងូតទឹក គួរលាបក្រែមថែរក្សាស្បែក ឬជាតិសំណើម ដើម្បីការពារស្បែកស្ងួតរាល់ពេលវាល្អសម្រាប់សុខភាពស្បែក។
៣ ចៀសវាងការងូតទឹកភ្លាមៗបន្ទាប់ពីញ៉ាំអាហាររួច មូលហេតុដែលគេមិនណែនាំឲ្យងូតទឹកក្រោយពេលញ៉ាំអាហារភ្លាមៗ ពីព្រោះវាប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារ ។ ព្រោះពេលយើងងូតទឹក សរសៃឈាមនៅតំបន់ស្បែកនឹងរីកធំ ហើយធ្វើឲ្យឈាមច្រើនរាលដាលទៅតំបន់ស្បែក ។ ដូច្នេះការផ្គត់ផ្គង់ឈាមទៅសរីរាង្គដែលប្រើសម្រាប់ការរំលាយអាហារ និងការស្រូបយកសារធាតុចិញ្ចឹមមានតិច រួមទាំងការងូតទឹកភ្លាមៗ បន្ទាប់ពីការហាត់ប្រាណ ឬផឹកស្រា ក៏មិនត្រូវបានណែនាំទេ។ ដែលទាំងនេះ អាចបណ្ដាលឲ្យវិលមុខ បាត់បង់ថាមពល ហៀរសំបោរ និងបាត់បង់ស្មារតី។
៤ ចៀសវាងការងូតទឹកនៅពេលយប់ ព្រោះយប់ជ្រៅ អាកាសធាតុនឹងចាប់ផ្ដើមចុះត្រជាក់។ ប្រសិនបើអ្នកងូតទឹកក្នុងអំឡុងពេលនេះ អ្នកអាចផ្តាសាយបានយ៉ាងងាយ។ វាមិនខុសពីការហាមមិនឲ្យងូតទឹកក្រោមកម្ដៅថ្ងៃនោះទេ។ ព្រោះវានឹងធ្វើឲ្យសីតុណ្ហភាពក្នុងខ្លួនប្រែប្រួលយ៉ាងឆាប់រហ័ស និងអាចបណ្ដាលឲ្យ ischemia បេះដូងនិងខួរក្បាល ជាពិសេសអ្នកដែលមានជំងឺមូលដ្ឋានដូចជា ជំងឺបេះដូង ជំងឺលើសឈាម ឬសម្ពាធឈាមទាប ត្រូវប្រុងប្រយ័ត្នជាពិសេសនៅពេលងូតទឹកក្នុងអាកាសធាតុត្រជាក់ ឬក្តៅខ្លាំង។

សម្រាប់អ្នកដែលចូលចិត្តងូតទឹក ជាប្រកាមួយល្អនិងត្រូវបានគេចាត់ទុកជា វិធីធ្វើឲ្យរាងកាយស្អាត និងជួយឲ្យមានអារម្មណ៍ស្រស់ស្រាយ។ ប៉ុន្តែគួរយកចិត្តទុកដាក់លើពេលងូតទឹកផងដែរ ដើម្បីកុំឲ្យមានផលប៉ះពាល់ដល់សុខភាពខ្លួនឯង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មនុស្សទម្លាប់ខ្ជិលងូតទឹក គឺមានហេតុផល ៦ យ៉ាងនេះក្នុងខ្លួន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៨ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


