KPT+
យុវវ័យបច្ចុប្បន្ន និយមចូលចិត្តការដើរកម្សាន្តនៅតំបន់ភ្នំនារដូវវស្សា
ក្រោយពីសម្រាកពីការងារ ឬ ការសិក្សា យុវជនកម្ពុជាបច្ចុប្បន្នភាគច្រើន តែងនិយមប្រមូលគ្នាជាក្រុមៗ ឬជាលក្ខណៈគ្រួសារ ទៅដើរផ្សងព្រេងក៏ដូចជាសម្រកលំហែកាយនៅតំបន់ភ្នំ ដែលមានព្រៃឈើស្រស់ត្រកាល។ ជាពិសេស នារដូវវស្សានេះតែម្តង ពួកគេនិយមទៅមើលនូវសម្រស់ដ៏ស្រស់ស្អាតរបស់ព្រៃភ្នំ រសាយអស់នូវទុក្ខកង្វល់នានា។

យុវជន សយ មករា ដែលជាអ្នកចូលចិត្តដំណើរផ្សងព្រេងនៅក្នុងព្រៃ ក៏ដូចជាតំបន់ផ្សេងៗ បានចែករំលែកមកកាន់ “កម្ពុជាថ្មី”ថា នារដូវវស្សា រូបលោកតែងនិយមធ្វើដំណើរកម្សាន្តទៅ តំបន់ភ្នំ ដូចជាខេត្តមណ្ឌលគិរី ឬ រតនគិរីជាដើម ព្រោះកំលុងពេលនេះជាពេលដែលមាន ទេសភាពស្រស់ស្អាត ជាពិសេសការធ្វើដំណើរដោយម៉ូតូជាក្រុមៗ ជាមួយភក្តិ អមជាមួយទេសភាពរីកលូតលាស់ផងនោះ បង្កើតឱ្យដំណើរកម្សាន្តនេះកាន់តែមានភាពរីករាយ។

លោក សយ មករា បាននិយាយថា៖ “ក្នុងរដូវភ្លៀងនេះ ខ្ញុំទៅច្រើនជាងគេគឺមណ្ឌលគិរី មិនតិចជាង២០ដងទេ ហើយបើភ្នំត្បែងក៏ទៅច្រើនដងដែរ នៅតែខ្នងផ្សារប៉ុណ្ណោះ ដែលមិនទាន់បានទៅ”។
លោកក៏បានបន្តថា ចំពោះកន្លែងដើរលេងនៅក្នុងកម្ពុជា ខេត្តនីមួយៗគឺសម្រស់ទៅតាមរដូវផ្សេងៗគ្នា ឧទាហរណ៍ដូចជាខេត្តស្ទឹងត្រែង គេនិយមទៅចន្លោះចុងខែ១ ដល់ដើមខែ៣។ រីឯខេត្តសៀមរាប គេនិយមទៅនារដូវចូលឆ្នាំខ្មែរ ឬ ចូលឆ្នាំសកល។
ជាមួយគ្នានោះ លោក ឡាច កូហ្វី ដែលជាយុវជនម្នាក់ចូលចិត្តការធ្វើដំណើរកម្សាន្តដែលនោះ បានលើកឡើងថា នារដូវវស្សា រូបលោកចូលចិត្តធ្វើដំណើរដោយម៉ូតូ ទៅភ្នំដែលដាច់ស្រយាល ព្រោះមានទេសភាពស្អាត លាតសន្ធឹងជាមួយនឹងវាលស្មៅធំល្វឹងល្វើយ ពណ៌ខៀវស្រងាត់ ធ្វើឱ្យលោកទទួលបានពីអារម្មណ៍ផ្លាស់ប្តូរនិងស្រស់ស្រាយ ព្រមទាំងកាត់ បន្ថយភាពតានតឹងរបស់លោកបានយ៉ាងមានប្រសិទ្ធភាព។

យុវជន ឡាច កូហ្វី ក៏បានចែករំលែកពីការត្រៀមខ្លួនជាមុន នៅពេលដែលមានដំណើរកម្សាន្ត ទៅភ្នំដែលដាច់ស្រយាល អាចបណ្តាឱ្យជួបនៅឧបសគ្គមួយចំនួន។ យុវជនរូបនេះ និយាយថា៖ “ពេលដែលយើងទៅភ្នំដែលដាច់ស្រយាលវារៀងពិបាករកម្ហូបអាហារ ដូច្នេះរឿងយើងគួរធ្វើគឺរៀបចំម្ហូបអាហារឱ្យបានគ្រប់គ្រាន់។ ថ្នាំសង្កូវនានាសម្រាប់ការពារខ្លួន មួយវិញទៀត គឺសម្ភារៈឡើងភ្នំ ដូចជាស្បែកជើង ខោអាវ និងអាវភ្លៀងព្រោះយើងការពារពេលមានភ្លៀងម្តងៗដែរ។ អ្វីដែលសំខាន់នោះ នៅតំបន់ណាដែលយើងមិនស្គាល់ច្បាស់ ឬ មិនធ្លាប់ទៅ គួរសួរអ្នកភូមិនៅទីនោះចៀសវាងវង្វេង ”។
ទន្ទឹមនោះ មិនមែនមានតែបុរសឡើយដែលចូលចិត្តដំណើរកំសាន្តទៅតំបន់ព្រៃភ្នំនារដូវវស្សា សូម្បីតែសុភាពនារីក៏និយមទៅលេងនៅតំបន់ភ្នំផងដែរ។ យុវតី វឿន សុតី បានរៀបរាប់ថា ក្នុងរដូវវស្សា ខ្លួនចូលចិត្តទៅកំសាន្តនៅតំបន់ភ្នំជាងតំបន់ណាទាំងអស់។ នៅតំបន់ភ្នំ នារដូវវស្សាមានទេសភាពស្អាត ជាពិសេសនៅពេលដែលជិះម៉ូតូទៅ ធ្វើឱ្យអារម្មណ៍ធូរស្រាល កាត់បន្ថយភាពតានតឹងពីការរៀនសូត្រ។
យុវតី សុតី បាននិយាយថា៖ “ពេលរដូវវស្សា ខ្ញុំចូលចិត្តទៅលេងភ្នំនៅខេត្តកំពត ព្រោះជិតភ្នំពេញ អាចជិះវិលល្ងាចបាន។ ភាគច្រើន ទៅលេងម្លិច ឬ កំពូលពេជ្រ ហើយក៏ធ្វើឱ្យខ្ញុំស្រស់ស្រាយខ្លាំងដែរ ប៉ុន្តែបញ្ហាពិបាកសម្រាប់ខ្ញុំនោះគឺ បញ្ហាផ្លូវតែម្តង។ ចំពេលភ្លៀងអញ្ចឹងទៀត ផ្លូវរៀងពិបាកជិះបន្តិច តែខ្ញុំនៅតែចូលចិត្តដើរលេងរដូវនេះជាងរដូវប្រាំង”។
យ៉ាងណាមិញ បច្ចុប្បន្ននេះមានយុវជនកម្ពុជាជាច្រើន ចូលចិត្តធ្វើដំណើរកម្សាន្តតាមព្រៃភ្នំ ដូចជាការបោះតង់ជាមួយមិត្តភក្តិជាដើម ដើម្បីសាកល្បងនូវអ្វីដែលថ្មី និងប្លែកសម្រាប់ជីវិត ទទួលបានភាពស្រស់ស្រាយ និងកាត់បន្ថយភាពតានតឹងនានា៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៥ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!


